បន្តាប់ពីថ្នាក់ដឹកនាំតំបន់លេខ ៥ កងទ័ពជើងទឹក រាយការណ៍អំពីលទ្ធផលនៃការអនុវត្ដភារកិច្ច លោកនាយឧត្តមសេនីយ៍ Luong Cuong បានកោតសរសើរចំពោះសមិទ្ធិផលដែលតំបន់លេខ ៥ កងទ័ពជើងទឹកសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ព្រមទាំងលោកនាយឧត្តមសេនីយ៍ Luong Cuong បានស្នើឲ្យអង្គភាពផ្តោតលើការពង្រឹងខាងនយោបាយ សតិអារម្មណ៍ សិលធម៌ដែលផ្សារភ្ជាប់ជាមួយនឹងការកសាងអង្គភាពដ៏រឹងមាំលើគ្រប់វិស័យ, យកចិត្ដទុកដាក់លើការថែរក្សា ការកសាង ការពង្រឹងនិងលើកកំពស់គុណភាពនៃការដឹកនាំរបស់អង្គការបក្ស បង្កើតជួរកម្មាភិបាលមានគុណភាព បង្កើនការហ្វឹកហ្វឺន លើកកម្ពស់សមត្ថភាពសម្រាប់កម្មាភិបាល និងយុទ្ធជន។ ទន្ទឹមនឹងនោះ ប្រើប្រាស់អាវុធ និងឧបករណ៍យ៉ាងស្ទាត់ជំនាញ,  ធានាឲ្យបាននូវភស្តុភារជាទៀងទាត់ និងត្រៀមខ្លួនប្រយុទ្ធ, បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការបរទេសផ្នែកការពារជាតិផង ដែរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ជួបធ្វើការជាមួយបញ្ជាការដ្ឋានតំបន់លេខ ៥ កងទ័ពជើងទឹក

អញ្ជើញទៅបំពេញទស្សកិច្ចការងារនៅបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៤ លោកនាយឧត្តមសេនីយ៍ Luong Cuong បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលរវាងអង្គភាពជាមួយគណៈចលនាមហាជននៃខេត្ត៖ Kien Giang ខេត្ដ Ca Mau ខេត្ដ Bac Lieu និងខេត្ដ Soc Trang និងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន; កៀរគរការចូលរួមពីអង្គការអាជីវកម្មនានាក្នុងការរៀបចំកម្មវិធី "កងឆ្មាំសមុទ្ររួមដំណើរជាមួយប្រជានេសាទ"... លោកនាយឧត្តមសេនីយ៍ Luong Cuong បានស្នើថា កងឆ្មាំសមុទ្រតំបន់លេខ ៤ ត្រូវធ្វើឲ្យជ្រួតជ្រាបនូវភារកិច្ចនយោបាយ ជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូនប្រកបដោយជោគជ័យ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ថ្លែងក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការកងពលតូចលេខ៩៥០

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកងពេលតូចលេខ ៩៥០ លោកនាយឧត្តមសេនីយ៍ Luong Cuong បានសង្កត់ធ្ងន់ថា គណៈ​កម្មាធិការបក្ស និងមេបញ្ជាការកងពលតូចត្រូវផ្ដោតលើការដឹកនាំ វាយតំលៃស្ថានភាពឱ្យបានត្រឹមត្រូវនិងរាយការណ៍​ជូន​ស្ថាប័នមានសមត្ថកិច្ចទាន់ពេល  ធ្វើបានល្អក្នុងការផ្តល់យោបល់ដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយដោយជោគជ័យនូវស្ថានភាពការពារជាតិ និងសន្តិសុខ ជាពិសេសលើវិស័យសំខាន់ៗ៕

បកប្រែដោយ Thanh Cong