leftcenterrightdel
គណៈបញ្ជាការ និងសមាជិកនៃក្រុមទ័ពជាងវៀតណាមថតរូបជាមួយមេបញ្ជាការស្ថានបេសកកម្ម និងអង្គភាពមិត្តនៅតំបន់ Abyei (រូបថត៖ ក្រុមទ័ពជាងវៀតណាម)

លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr ប្រធានស្តីទីនៃស្ថានបេសកកម្ម មេបញ្ជាការស្ថានបេសកកម្មចូលរួមពិធី។ អញ្ជើញចូលរួមនៅមានបញ្ជាការដ្ឋានក្រុមទ័ពជាងវៀតណាម រួមទាំងមេបញ្ជាការនៃបណ្តាប្រទេសដែលចាត់បញ្ជូន បុគ្គលិកទៅបំពេញការងារនៅស្ថានបេសកកម្មផងដែរ។

leftcenterrightdel
ក្រុមទ័ពជាងវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ជាមួយអង្គភាពមិត្ត ( រូបថត៖ ក្រុមទ័ពជាងវៀតណាម)
leftcenterrightdel
ម្ហូបអាហារវៀតណាមនៅស្តង់ម្ហូបអាហារ (រូបថត៖ ក្រុមទ័ពជាងវៀតណាម)

ពិធីនេះត្រូវបានរៀបចំឡើងដោយមានសកម្មភាពផ្សេងៗគ្នាជាច្រើន រួមចំណែកបញ្ជាក់ពីស្មារតី និងទំនួលខុសត្រូវសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកក្នុងការអនុវត្តបេសកកម្មរក្សាសន្តិភាពរបស់កងកម្លាំងមួកខាវនៅតំបន់ Abyei។

ក្នុងក្របខ័ណ្ឌនៃពិធីនេះ ស្ថានបេសកកម្ម UNISFA បានរៀបចំពិធីផ្លាស់ប្តូរវប្បធម៌​ និងការធ្វើម្ហូបរវាងបណ្ដាអង្គភាពនៅស្ថានបេសកកម្ម។ ស្តង់ម្ហូបអាហាររបស់ក្រុមទ័ពជាងវៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភ្ញៀវអន្តរជាតិ​ និង​មិត្តភ័ក្តិ ដោយការតុបតែងស្តង់ដែលមានលក្ខណៈវប្បធម៌ជាតិ និងសមាជិកក្រុមទ័ពជាងវៀតណាមក្នុងសំលៀកបំពាក់​អាវផាយប្រពៃណី។

leftcenterrightdel
ក្រុមទ័ពជាងវៀតណាមទទួលភ្ញៀវមកទស្សនាស្តង់ដោយភាពរីករាយនិងស្និទស្នាល (រូបថត៖ ក្រុមទ័ពជាងវៀតណាម)

មុខម្ហូបរបស់វៀតណាមដូចជា ណែម កាហ្វេ តែបៃតង... ដែលធ្វើដោយយោធិននារីនៃកងទ័ពជាងបានទាក់ទាញភ្ញៀវអន្តរជាតិមកពិសារយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះ ក្រុមទ័ពជាងវៀតណាមបានឧទ្ទេសនាមអំពីរូបភាពនៃទឹកដី ប្រជាជន និងតំបន់ទេសចរណ៍ល្បីៗរបស់វៀតណាមផងដែរ៕

បកប្រែដោយ Pham Diep