សន្និសីទយោធា-នយោបាយក្នុងកងទ័ពទាំងមូលឆ្នាំ ២០២២
សម្រេចបានគោលដៅ និងភារកិច្ចយោធា ការពារជាតិដោយលទ្ធផលខ្ពស់ជាងឆ្នាំ ២០២១
កប.អនឡាញ - នាថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានរៀបចំសន្និសីទយោធា-នយោបាយឆ្នាំ ២០២២។ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីនៃសន្និសីទ។