អញ្ជើញចូលរួមក៏មានលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស, លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំមជ្ឈិម, ថ្នាក់ដឹកនាំមកពីស្ថាប័នមជ្ឈិមនិងអង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម រួមទាំងតំណាងអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធានៃបណ្ដាប្រទេសផងដែរ។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមសម្រេចបាន ជាពិសេសគឺកម្មាភិបាល នាយទាហាន និងបុគ្គលិកនៃកងពេទ្យកម្រិត ២ បានបំពេញភារកិច្ចយ៉ាងល្អ។ 

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងនៅក្នុងពិធី

លោកប្រធានរដ្ឋបានថ្លែងអំណរគុណចំពោះមិត្តភក្ដិអន្តរជាតិដែលបានគាំទ្រវៀតណាមក្នុងដំណើរការត្រៀមរៀបចំនិងចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ។ លោកប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមមានបំណងបន្តទទួលបានការគាំទ្រដ៏មានតម្លៃពីមិត្តភក្តិនិងដៃគូអន្តរជាតិដើម្បីរួមចំណែកយ៉ាងល្អបំផុតដល់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ។

លោកប្រធានរដ្ឋបានស្នើឱ្យក្រសួងការពារប្រទេសសម្របសម្រួលជាមួយក្រសួងការបរទេសនិងក្រសួងនិងស្ថាប័ននានាក្នុងការអនុវត្តសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិស្របតាមគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋនិងផលប្រយោជន៍ជាតិ-រដ្ឋធម្មនុញ្ញនិងច្បាប់របស់វៀតណាម គោរពតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ លើកកម្ពស់ប្រសិទ្ធភាពនៃការចូលរួមរក្សាសន្តិភាព អង្គការសហប្រជាជាតិរបស់កងទ័ពប្រជាជនវៀតណាមនៅស្ថានបេសកកម្ម ឆ្លើយតបតម្រូវការភារកិច្ច លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្តរៀនសូត្របទពិសោធន៍ ទាញយកអត្ថប្រយោជន៍ពីធនធានទាំងអស់ដើម្បីបង្កើនសមត្ថភាពកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមដើម្បី​បំពេញ​​តម្រូវការក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc  ប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ១ និងថ្នាក់ទី ២ និងថ្នាក់ទី ៣ និងគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ៣ ជូនចំពោះថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងគណៈឃោសនាអប់រំមជ្ឈិម

គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ ឆ្នាំកន្លងមក វៀតណាមបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតាមទម្រង់បុគ្គលនិងអង្គភាព។ រហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូននាយទាហានចំនួន ២៤៦ នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ដោយកត់ស្គាល់នូវស្នាដៃល្អរបស់អង្គភាពនិងបុគ្គលក្នុងការដឹកនាំ ការរៀបចំនិងចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២០ លោកប្រធានរដ្ឋបានសម្រេចចិត្ដប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ១ ជូនចំពោះលោកនាយឧត្ដមសេនីយ៍ Phan Van Giang រដ្ឋមន្ដ្រីក្រសួងការពារប្រទេស, លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អតីតអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស, លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំមជ្ឈិម អតីតអនុប្រធានអគ្គស្នងការដ្ឋាននយោបាយ, លោកឧត្តមសេនីយ៍ឯក Tran Quang Phuong អនុប្រធានរដ្ឋសភា អតីតអនុប្រធានអគ្គស្នងការដ្ឋាននយោបាយ។

leftcenterrightdel
ប្រតិភូថតរូបជាមួយគ្នា 

លោកប្រធានរដ្ឋក៏បានសម្រេចចិត្តប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ២ ជូនចំពោះនាយកដ្ឋានរក្សាសន្ដិភាព​វៀតណាមនិងលោកឧត្តមសេនីយ៍ទោ Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។ លោកប្រធានរដ្ឋបានប្រគល់គ្រឿងការពារមាតុភូមិថ្នាក់ទី ៣ ជូនចំពោះមន្ទីរពេទ្យយោធា ១៧៥, វិទ្យាស្ថានវេជ្ជសាស្ត្រយោធា, លោកឧត្តមសេនីយ៍ទោ Vu Chien Thang  អតីតប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេស, លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្ដិភាពវៀតណាម, លោកវរសេនីយ៍ឯក Tran Quoc Viet នាយករងមន្ទីរពេទ្យយោធា ១៧៥។ លោកប្រធានរដ្ឋបានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ ជូនចំពោះលោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមនិងលោក Ha Kim Ngoc ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក៕

បកប្រែដោយ Pham Diep