លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតម្លៃខ្ពស់ចំពោះការចាត់បញ្ជូននេះដែលក្នុងនោះលោកវរសេនីយ៍ទោ Nguyen Ba Hung អនុប្រធាននាយកដ្ឋានរក្សាសន្ដិភាពវៀតណាមនឹងទទួលតួនាទីជាអ្នកសង្កេតការណ៍យោធានៅប្រទេស​ស៊ូដង់ខាងត្បូង។ គួររំលឹកថា លោកវរសេនីយ៍ទោ Luu Dinh Hien មេបញ្ជាការមជ្ឈមណ្ឌលហ្វឹកហ្វឺននៃនាយកដ្ឋានរក្សាសន្ដិភាពវៀតណាមក៏ទទួលបានការសម្រេចចិត្តរបស់លោកប្រធានរដ្ឋ ហើយ​ត្រៀមចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្ដិភាពនៅអាហ្វ្រិកកណ្តាល។ “ស្មារតីស្ម័គ្រចិត្តទទួលភារកិច្ចរបស់កម្មាភិបាលនិងមេបញ្ជាការនៃនាយកដ្ឋានរក្សាសន្ដិភាពវៀតណាមបានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់។

leftcenterrightdel
ដោយទទួលការផ្ទេរសិទ្ធិពីលោកប្រធានរដ្ឋ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ប្រគល់សេចក្តីសំរេចចិត្តជូននាយទាហានទៅបំពេញបេសកកម្មរក្សាសន្ដិភាព

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឱ្យបន្តលើកកម្ពស់គុណភាពធនធានមនុស្សទៅចូលរួមបំពេញបេសកកម្មរក្សាសន្ដិភាព ព្រមទាំងបណ្ដុះបណ្ដាលនិងបំប៉នជំនាញដើម្បីឲ្យវៀតណាមចាត់បញ្ជូននាយទាហានបន្ថែមទៅបំពេញភារកិច្ចនៅអង្គការសហប្រជាជាតិ ក៏ដូចជាមានទម្រង់ថ្មីស្របតាមគោលនយោបាយរបស់បក្សនិងរដ្ឋ និងស្របតាមលទ្ធភាពរបស់វៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពនៅលើពិភពលោក។

អង្គការសហប្រជាជាតិទើបតែបានប្រកាសថា លោកវរសេនីយ៍ទោ Tran Duc Huong ប្រធាននាយកដ្ឋានរក្សាសន្ដិភាពវៀតណាមត្រូវបានជ្រើសតាំងជានាយទាហានផែនការនៃការិយាល័យកសាងកម្លាំង នាយកដ្ឋានរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា ប្រតិបត្តិការរបស់កងពេទ្យកម្រិត ២ លេខ ២ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះ​ស្ថានបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។ អង្គការសហប្រជាជាតិបានស្នើឲ្យវៀតណាមបង្កើតមជ្ឈមណ្ឌលធ្វើតេស្ត៍រោគរាតត្បាតនៅស្ថានបេសកកម្មរក្សាសន្ដិភាពក្នុងប្រទេស​ស៊ូដង់ខាងត្បូង។ សំណើនេះនឹងត្រូវ​បានស្នើសុំការសម្រេចចិត្ត​ពីក្រសួងការពារប្រទេសដើម្បីដាក់ជូនរដ្ឋាភិបាល។

ក្រៅពីលោកវរសេនីយ៍ទោ Nguyen Ba Hung នៅមាននាយទាហានចំនួន​ពីរនាក់ទៀតដែលបានទទួលសេចក្តីសំរេចចិត្តពី​លោកប្រធានរដ្ឋ រួមមានលោកវរសេនីយ៍ទោ Ly Thanh Tam ដែល​​​ទៅ​ចូលរួមបំពេញបេសកកម្មនៅស្ថានបេសកកម្មរក្សាសន្ដិភាពក្នុងប្រទេសស៊ូដង់ខាងត្បូងក្នុងនាមជាអ្នកសង្កេតការណ៍យោធា និងលោកវរសេនីយ៍ត្រី Dao Duy Tung ដែល​​កាន់តំណែងសេនាធិការនិងវិភាគព័ត៌មានស៊ើបការណ៍សម្ងាត់នៅស្ថានបេសកកម្មរក្សាសន្ដិភាពនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល។ សូមបញ្ជាក់ថា នាយទាហានទាំងពីររូបនេះដែលចូលរួមបេសកកម្មរក្សាសន្ដិភាពក្នុងរយៈពេលមួយឆ្នាំ៕

បកប្រែដោយ Pham Diep