ក្នុងលទ្ធផលខាងលើនេះ ក្រុមរថក្រោះវៀតណាមបានឈានចូលវគ្គផ្ដាច់ព្រ័ត្រនៃពូល២ ហើយប្រកួតជាមួយក្រុមអ៊ូសបេគីស្ថាន គុយបានិងអ៊ូហ្គង់ដា។ សូមបញ្ជាក់ថា ក្រុមរថក្រោះវៀតណាម និងអ៊ូហ្គង់ដា ដែលបានទទួលជ័យជំនះលើក្រុមមីយ៉ាន់ម៉ានិងតាហ្ស៊ីគីស្ថាននៅជុំទី១ នៃពូល២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

leftcenterrightdel
ការប្រកួតជុំទី ២ នៃពូល ២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងអ៊ូសបេគីស្ថាន គុយវ៉ែត ឡាវ និងគុយបា នៅទីលាន Alabino សហព័ន្ធរុស្ស៊ី

 

វគ្គផ្តាច់ព្រ័ត្រក្នុងវិញ្ញាសារថក្រោះចល័តបាញ់គោលដៅក៏ត្រូវបានបែងចែកជា២ពូល និងប្រកួតក្នុងរយៈពេលពីរថ្ងៃផ្សេងគ្នា។ អាស្រ័យហេតុនេះ ក្នុងពូលទី១ រួមមានប្រទេសម្ចាស់ផ្ទះរុស្ស៊ី បេឡារុស្ស កាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ ដែលគ្រោងនឹងប្រកួតនៅថ្ងៃទី ១៧ ខែសីហា។ ពូល២ រួមមានប្រទេសវៀតណាម អ៊ូសបេគីស្ថាន គុយបា និងអ៊ូហ្គង់ដា ដែលគ្រោងនឹងប្រកួតនៅថ្ងៃទី១៥ ខែសីហា។

ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមទទួលបានសមិទ្ធផលថ្មី

អញ្ជើញចូលរួមការប្រកួតកីឡាយោធាឆ្នាំ២០១៩ នៅសហព័ន្ធរុស្ស៊ី ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមជាលើកដំបូង​ឈានចូលដំណាក់កាលទី ៣ ហើយទទួលបានលទ្ធផលល្អជាងការប្រកួតលើកដំបូងកាលពីឆ្នាំមុនក្នុងវិញ្ញាសាបាញ់កាំភ្លើង ធ្វើម្ហូប​ និងធ្វើនំ។

នៅឆ្នាំនេះ ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមជាក្រុមតែមួយគត់នៅអាស៊ី បានឈានចូលជុំចុងក្រោយ។ លទ្ធផលល្អរបស់ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមបានទាក់ទាញចំណាប់អារម្មណ៍ពីប្រព័ន្ធសារព័ត៌មានប្រទេសម្ចាស់ផ្ទះ។ ស្ថានីយ៍ទូរទស្សន៍ជាតិរុស្ស៊ី ២៤ បានថតវីឌីអូនូវរាល់សកម្មភាពប្រកួតនៃក្រុមចុងភៅវៀតណាមនៅដំណាក់កាលទី៣។

អ្នកកាសែត Boris Maksudov​ នៃស្ថានីយ៍ទូរទស្សន៍រុស្ស៊ី ២៤ បាននិយាយថា "វៀតណាមបានត្រៀមរៀបចំយ៉ាងល្អក្នុងការប្រកួត Army Games 2019"

 

leftcenterrightdel
អ្នកកាសែត Boris Maksudov​ នៃស្ថានីយ៍ទូរទស្សន៍រុស្ស៊ី ២៤

អញ្ជើញចូលរួមការប្រកួត Army Games 2019 ក្រុមប្រកួតទាំងអស់នៃកងទ័ពប្រជាជនវៀតណាមបានត្រៀមរៀបចំយ៉ាងល្អ។ ខ្ញុំមិនសូវដឹងអំពីក្រុមផ្សេងនៃវៀតណាមទេ ប៉ុន្តែគ្រាន់តែឃើញអ្វីដែលក្រុមចុងភៅវៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រកួតនេះបានបង្ហាញឲ្យឃើញថា ក្រុមប្រកួតទាំងអស់នៃកងទ័ពប្រជាជនវៀតណាមបានត្រៀមរៀបចំយ៉ាងល្អ។ ខ្ញុំបានតាមដានការប្រកួតតាមរយៈទូរទស្សន៍និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការត្រៀមរៀបចំមុខម្ហូបរបស់ក្រុមចុង​ភៅ​វៀតណាម ហើយខ្ញុំក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសវៀតណាមនិងប្រវត្ដិសាស្ដ្រវៀតណាមផងដែរ៕

បកប្រែដោយ Pham Diep