leftcenterrightdel
ក្រុមរថក្រោះវៀតណាមកំ​ពុង​ឆ្លងកាត់ឧបសគ្គ
leftcenterrightdel
ទស្សនិកជនបានអបអរសាទរចំពោះក្រុមរថក្រោះវៀតណាម

ក្រុមរថក្រោះលេខ ៣ នៃក្រុមរថក្រោះវៀតណាមដែលមានប្រធានក្រុមគឺលោកអនុសេនីយ៍ឯក Nguyen Kieu Hung អ្នកបាញ់កាំភ្លើងធំគឺលោកអនុសេនីយ៍ទោ Phan Anh Tung និងអ្នកបើកបរគឺលោកអនុសេនីយ៍ត្រី  Hoang Manh Tuan បានបញ្ចប់ការរត់ក្នុងជុំទី១យ៉ាងល្អឥតខ្ចោះដោយកម្ទេចបានគោលដៅទាំងឡាយក្នុងថិរវេលាមិនអាចប្រសើរជាងនេះទេ។ ក្រុមរថក្រោះវៀតណាមបានកម្ទេចគោលដៅចំនួន ១៤ លើគោលដៅទាំងអស់ចំនូន២៤ ដែលនាំមុខគេក្នុងចំ​ណោម ៤ ក្រោម។

ជាមួយនឹងលទ្ធផលនៃការប្រកួតនៅថ្ងៃទី ១១ សីហានេះ ក្រុមរថក្រោះវៀតណាមមានឱកាសដ៏ធំដើម្បីឈានចូលវគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែលទ្ធផលចុងក្រោយគឺអាស្រ័យលើការប្រកួតនៅថ្ងៃទី ១៣ សីហា នៃក្រុមចំនូន ៤ ទៀតក្នុងពូល ២ គឺអ៊ូសបេគីស្ថាន ឡាវ គុយបា និងគុយវ៉ែត៕

បកប្រែដោយ Duy Hoan