នៅក្នុងវគ្គប្រកួតនេះ ក្រុមគីមីសាស្ដ្រវៀតណាមចេញដំណើរនៅផ្លូវរត់ខាងក្រៅនៃការរត់លើកទី ២ និងប្រកួតដោយផ្ទាល់ជាមួយក្រុមគីមីសាស្ដ្រអាមេនី។ ដោយស្ថានភាពអាកាសធាតុអំណោយផលនៅថ្ងៃប្រកួតបានបង្កលក្ខណៈងាយស្រួលសម្រាប់​លោកអនុសេនីយ៍ទោ Tran Ngoc Hien និងលោកអនុសេនីយ៍ទោ Trinh Ba Duong អាចបង្កើនល្បឿននិងបត់ឡានបានល្អ ហើយមិនមានកំហុសណា​មួយសោះក្នុងការឆ្លងកាត់វត្ថុរារាំងទេ។

leftcenterrightdel
ឡានស៊ើបការណ៍នៃក្រុមគីមីសាស្ដ្រកងទ័ពប្រជាជនវៀតណាមឆ្លងកាត់វត្ថុរារាំង
leftcenterrightdel
លោកអនុសេនីយ៍​ត្រី​ Cao Van Dien អនុវត្ដការស្វែងរកសារជាតិគីមី

 

សម្រាប់ការអនុវត្ដខ្លឹមសារនៃការស៊ើបការណ៍ស្វែងរកសារជាតិគីមី និងវិទ្យុសកម្មក្នុងវគ្គប្រកួត "រត់បណ្តាក់" ទោះបីជាគណៈកម្មការចាត់តាំងបានបង្កើនការលំបាកនូវ​ខ្លឹមសារនៃការស៊ើបការណ៍ស្វែងរកសារជាតិគីមី  និងវិទ្យុសកម្មក៏ដោយក៏ប៉ុន្ដែអ្នកប្រកួតរបស់​វៀតណាមក៏បានបញ្ចប់ខ្លឹមសារនេះយ៉ាងឆាប់រហ័ស ហើយនិងនាំមកនូវឧត្តមភាពសម្រាប់ក្រុមគីមីសាស្ដ្រវៀតណាម។ ដោយមានស្មារតីល្អ សមាជិក ៦ នាក់របស់គីបឡានចំនួន ២ បានអនុវត្ដភារកិច្ចរបស់ខ្លួនយ៉ាងល្អដោយឆ្លងកាត់វត្ថុរារាំងចំនួន ១២ ក្នុងពេលវេលាខ្លី។

leftcenterrightdel
ទង់ជាតិវៀតណាមបក់រវិចនៅលើទីលាន Korla
leftcenterrightdel
ក្រុមគីមីសាស្ដ្រវៀតណាមទទួលបានមេដាយសំរិទ្ធក្នុងការប្រកួត​ Army Games

 

ក្នុងវគ្គប្រកួតនេះ មិនត្រឹមតែគីបឡានចំនួន២ នៃក្រុមគីមីសាស្ដ្រវៀតណាមតគ្នាក្នុងដំណើរការតាមផ្លូវ“រត់បណ្តាក់ ” ទន្ទឹមនឹងនោះសមាជិកនៅសល់នៃក្រុមបានប្រមូលផ្តុំគ្នាលើកទឹកចិត្តដល់ក្រុមគីមីសាស្ដ្រវៀតណាម។

បញ្ចប់ថ្ងៃប្រកួតទី៣ ក្រុមគីមីសាស្ដ្រនៃកងទ័ពប្រជាជនវៀតណាមបានឈរនៅចំណាត់ថ្នាក់ទី៣ ហើយជាលើកដំបូងទទួលបាន​មេដាយសំរឹទ្ធក្នុងការប្រកួត Army Games៕

បកប្រែដោយ Pham Diep