មុនពេលដំណើរទស្សនកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
អ្នកសារព័ត៌មាន៖ តើលោកអនុរដ្ឋមន្រ្តីអាចប្រាប់យើងអំពីគោលបំណង អត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាបានទេ?
លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ នេះជាដំណើរទស្សនកិច្ចផ្លូវការនៅបរទេសលើកដំបូងរបស់លោកប្រធានរដ្ឋសភា បន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្ស ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៦ របស់រដ្ឋសភា និងការជ្រើសតាំងក្បាលម៉ាស៊ីលរដ្ឋសម្រាប់អាណត្តិថ្មី។ ដំណើរទស្សនកិច្ចនេះជាការអនុវត្តដោយទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវគោលនយោបាយការបរទេសរបស់បក្ស ដែលរួមចំណែកដល់ការបញ្ជាក់ពីតួនាទី និងគោលនយោបាយការបរទេសរបស់វៀតណាម។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីការគាំទ្រយ៉ាងរឹងមាំរបស់វៀតណាមចំពោះពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ ហើយអះអាងជាថ្មីម្តងទៀតនូវការយកចិត្តទុកដាក់ ការរួមចំណែកដ៏មានការទទួលខុសត្រូវរបស់វៀតណាមចំពោះ IPU ផងដែរ។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះមានបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេស និងដៃគូ តាមរយៈនោះ បន្តទាញយកអត្ថប្រយោជន៍ពីការគាំទ្រពីមិត្តភក្តិអន្តរជាតិ និងធនធានខាងក្រៅ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេស។ ដូច្នេះ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាពិសេសទាំងកម្រិតពហុភាគី និងទ្វេភាគី ដែលបង្ហាញតាមរយៈចំណុចដូចខាងក្រោម៖
ទីមួយ រដ្ឋសភាវៀតណាមតែងតែដើរតូនាទីសកម្មក្នុងការជម្រុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ IPU។ រដ្ឋសភាវៀតណាមបានលើកឡើងគំនិតផ្តួចផ្តើមជាច្រើន និងចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពនានារបស់ IPU ហើយត្រៀមខ្លួនជាស្រេចសហការជាមួយសភានៃប្រទេសជាសមាជិក និង IPU ដើម្បីអនុវត្តសេចក្តីសម្រេច និងគំនិតផ្តួចផ្តើមរបស់ IPU ដែលមានគោលបំណងរក្សាសន្តិភាព និងធានាការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៅទូទាំងពិភពលោក។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់រដ្ឋសភាវៀតណាម បន្តលើកកម្ពស់តួនាទី និងការចូលរួមចំណែក របស់ខ្លួន ក្នុងតួនាទីថ្មីនៅ IPU-152។
    |
 |
|
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម |
ទីពីរ នៅក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍដ៏ស្មុគស្មាញ ប្រធានបទនៃ IPU-152 "ការរក្សាក្តីសង្ឃឹម ការធានាសន្តិភាព និងការការពារយុត្តិធម៌សម្រាប់មនុស្សជំនាន់ក្រោយ" គឺជាការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិនាពេលបច្ចុប្បន្ន។ ក្នុងឱកាសនេះ លោករដ្ឋសភាវៀតណាមនឹងថ្លែងសុន្ទរកថាអំពីចក្ខុវិស័យរបស់វៀតណាមលើបញ្ហាសកលនិងតំបន់ ហើយលើកឡើងដំណោះស្រាយមួយចំនួន ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការអន្តរសភា រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព ជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាពនៅទូទាំងពិភពលោក។
ទីបី ក្នុងក្របខ័ណ្ឌនៃសន្និបាត លោកប្រធានរដ្ឋសភានឹងមានកិច្ចប្រជុំ ការផ្លាស់ប្តូរ និងជំនួបជាមួយថ្នាក់ដឹកនាំសភាមកពីប្រទេសដទៃទៀត ថ្នាក់ដឹកនាំ IPU និងអង្គការអន្តរជាតិ។ តាមរយៈនោះ លោកប្រធានរដ្ឋសភានឹងជម្រាបជូនអំពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម បន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី ចក្ខុវិស័យ និងសេចក្តីប្រាថ្នារបស់វៀតណាមសម្រាប់ការអភិវឌ្ឍនៅក្នុងយុគសម័យថ្មី ដោយមានគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
ជាចុងក្រោយ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវកម្លាំងចលករថ្មីដល់ទំនាក់ទំនងរវាងវៀតណាមនិងដៃគូសំខាន់ៗ។ ទាក់ទងនឹងប្រទេសទួរគី នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋសភាវៀតណាមក្នុងរយៈពេលប្រាំបីឆ្នាំ។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរពង្រឹងទំនុកចិត្តខាងនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក និងជម្រុញទំនាក់ទំនងទ្វេភាគីដ៏មានសារៈសំខាន់និយាយរួម។ ចំពោះប្រទេសអ៊ីតាលី ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរអនុវត្តសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី ក៏ដូចជាផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមដំណាក់កាល។ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងជម្រុញឱ្យស៊ីជម្រៅ និងមានប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីលើគ្រប់វិស័យ។
អ្នកសារព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រី អាចប្រាប់អំពីព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម ជាមួយអ៊ីតាលី និងទួរគីនាពេលកន្លងមកនេះ ក៏ដូចជាការរំពឹងទុកសម្រាប់ដំណើរទស្សនកិច្ចនេះដែរឬទេ?
លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ អ៊ីតាលី និងទួរគី គឺជាដៃគូប្រពៃណី យូរអង្វែង និងសំខាន់ៗ របស់វៀតណាមនៅក្នុងតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងប្រទេសទាំងពីរនេះ បានអភិវឌ្ឍកាន់តែជិតស្និទ្ធ មានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
ទីមួយ ទំនុកចិត្តខាងនយោបាយត្រូវបានពង្រឹង។ វៀតណាម អ៊ីតាលី និងទួរគីរក្សាដំណើរទស្សនកិច្ច និងជំនួបជាប្រចាំនៅគ្រប់លំដាប់ថ្នាក់។ ប្រទេសទាំងបីបានបង្កើត និងអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ ក្នុងវេទិកាពហុភាគី និងវេទិកាសភា វៀតណាម និងប្រទេសទាំងពីររក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ទីពីរ អ៊ីតាលី និងទួរគី គឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម។
ទីបី កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ត្រូវបានជម្រុញយ៉ាងសកម្មដោយថ្នាក់ដឹកនាំនៃភាគីទាំងពីរ។ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងវៀតណាម និងអ៊ីតាលីកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើងជាមួយនឹងកម្មវិធី និងសកម្មភាពសហប្រតិបត្តិការជាក់ស្ដែងសម្រាប់ដំណាក់កាលនីមួយៗ ដែលស្របតាមតម្រូវការ និងសក្តានុពលរបស់ភាគីទាំងពីរ។ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយទួរគី។ បច្ចុប្បន្ន ប្រទេសទាំងពីរបានផ្ដល់អាទិភាពលើការបង្កើនជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលដូចជា ថាមពលកកើតឡើងវិញ កសិកម្ម ការធ្វើបរិវត្តកម្មឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ដោយមានមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រពៃណី យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភានឹងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដោយរួមចំណែកយ៉ាងជាក់ស្តែងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយអ៊ីតាលី និងទួរគី។
ខ្ញុំក៏ជឿជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះនឹងបើកឱកាសថ្មីៗ បង្កើតកម្លាំងចលករដ៏សំខាន់ កៀរគរធនធានដើម្បីបម្រើប្រទេសជាតិ ឆ្ពោះទៅរកសេចក្តីប្រាថ្នានៃការអភិវឌ្ឍដ៏រឹងមាំនៅក្នុងយុគសម័យថ្មី រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។
អ្នកសារព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Thuy Anh