ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរីរបស់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ចាប់ពីថ្ងៃទី ១ ខែធ្នូ ដល់ថ្ងៃទី ៣ ខែធ្នូ ភាគីទាំងពីរបានបញ្ជាក់ម្តងហើយម្តងទៀតថា “សក្តានុពលសម្រប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅតែមានច្រើនណាស់” “សហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក”។
ចែករំលែកអត្ថប្រយោជន៍ និងសហការដោយជោគជ័យ
សិង្ហបុរីជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២០ ដែលមានផ្ទៃដីតូចជាងគេក្នុងពិភពលោក ហើយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនច្រើនកុះករជាងគេ ប៉ុន្តែសិង្ហបុរីគឺជាប្រទេសបៃតងមួយនៅក្នុងពិភពលោក។ រដ្ឋធានីរបស់ប្រទេសនេះគឺជាគំរូសម្រាប់ទីក្រុងនានានាពេលអនាគត។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមជួបជាមួយលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី |
សិង្ហបុរីទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥ ហើយចុងសតវត្សទី២០ សិង្ហបុរីត្រូវបានគេចាត់ទុកថាជានាគមួយក្នុងចំណោមនាគទាំងបួននៃអាស៊ី។ បច្ចុប្បន្ន សិង្ហបុរីគឺជាប្រទេសឈានមុខគេនៅតំបន់ក្នុងផលិតផលក្នុងស្រុកសរុប (GDP)។ ក្នុងជំនួបជាមួយសហគមន៍ជនវៀតណាមនៅសិង្ហបុរី លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសម្តែងការកោតសរសើរចំពោះគំរូជោគជ័យរបស់សិង្ហបុរី ដូចជាការគ្រប់គ្រងសាធារណៈ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចបៃតង... ហើយចាត់ទុកថានេះជាបទពិសោធន៍ដ៏ល្អសម្រាប់វៀតណាម។
ទំនាក់ទំនងវៀតណាម-សិង្ហបុរីមានមូលដ្ឋានល្អ និងផលប្រយោជន៍រួមជាច្រើន សម្រេចបាននូវការគាំទ្រ និងការឯកភាពខ្ពស់។ ទំនាក់ទំនងវៀតណាម-សិង្ហបុរីត្រូវបានពូនជ្រំជាគំរូនៃជោគជ័យទាំងទ្វេភាគី និងពហុភាគីដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ រូបសំណាកលោកប្រធានហូជីមិញត្រូវបានសង់នៅលើសួនច្បារសារមន្ទីរអរិយធម៌អាស៊ី គឺបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរនិងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានរដ្ឋសភាវៀតណាមនៅសិង្ហបុរីប្រព្រឹត្តឡើងនៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរលើវិស័យជាច្រើន ដោយមានមូលដ្ឋានរឹងមាំនៃទំនុកចិត្តនយោបាយ និងការតភ្ជាប់សេដ្ឋកិច្ច-ពាណិជ្ជកម្មយ៉ាងជិតស្និទ្ធិ... សិង្ហបុរីជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម (ខែសីហា ឆ្នាំ១៩៧៣) បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា។ ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសបន្ទាប់ពីវៀតណាមបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៥។ ក្នុងឆ្នាំ២០១៣ សិង្ហបុរីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ានដំបូងគេដែលបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម បើកសម័យថ្មីនៃកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមក គោរពនិងជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរ។ សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានទាំងបួនដែលទៅឈានមុខក្នុងការស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅប្រទេសវៀតណាមចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០។ ភ្លាមៗដើមទុនវិនិយោគនៅប្រទេសវៀតណាមពីប្រទេសនេះ បានកើនឡើងយ៉ាងឆាប់ៗ។
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសសិង្ហបុរី ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ព្រមទាំងសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។ បច្ចុប្បន្ន សិង្ហបុរីនៅតែរក្សាតួនាទីជាអ្នកវិនិយោគធំទីពីរនៅវៀតណាម ជាមួយនឹងគម្រោងជាង ៣,៨០០ ដោយទុនវិនិយោគសរុបជាង ៨១ ពាន់លានដុល្លារ។
ផ្ទុយទៅវិញ វៀតណាមបច្ចុប្បន្នមានគម្រោងវិនិយោគចំនួន ១៥៣ នៅប្រទេសសិង្ហបុរី ជាមួយនឹងទុនចុះបញ្ជីសរុបជាង ៦៩០ លានដុល្លារអាមេរិក (ជាប់ចំណាត់ថ្នាក់ទី ១០ ក្នុងចំណោមប្រទេស និងដែនដីទាំង ៨០ ដែលមានដើមទុនវិនិយោគពីវៀតណាម) ដោយផ្តោតលើវិស័យលក់ដុំនិងរាយ ការផ្ដល់ព័ត៌មាននិងការផ្សព្វផ្សាយ អចលនទ្រព្យ ឧស្សាហកម្មកែច្នៃ ការផលិត...
ជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មីមួយ
ដំណើរទស្សនកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមនៅប្រទេសសឹង្ហបុរី ក៏ប្រព្រឹត្តទៅក្នុងពេលដែលវៀតណាមកំពុងធ្វើការកែទម្រង់យ៉ាងខ្លាំងក្លា ដើម្បីជម្រុញឲ្យប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍថ្មី។ សារសំខាន់ដែលលោក Tran Thanh Man អះអាងម្តងហើយម្តងទៀតក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាជីវកម្ម និងមូលនិធិហិរញ្ញវត្ថុធំៗរបស់សិង្ហបុរីគឺ៖ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជំនះការលំបាក ដោះស្រាយបញ្ហានានា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចក្នុងស្រុក និងវិនិយោគិនបរទេស។ ក្នុងការងារនីតិប្បញ្ញត្តិ រដ្ឋសភាវៀតណាមបានផ្លាស់ប្តូរជាច្រើនក្នុងការបង្កើតច្បាប់ ដើម្បីកែលម្អគោលនយោបាយ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Seah Kian Peng ប្រធានសភា |
ក្នុងជំនួបជាមួយលោកប្រធានសភាវៀតណាម លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី បានអបអរសាទរចំពោះរដ្ឋសភាវៀតណាមដែលបានរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការចេញសេចក្តីសម្រេចចិត្តត្រឹមត្រូវ ជួយសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយមានអត្រាកំណើន GDP ខ្ពស់។
ក្នុងជំនួបសន្ទនាជាមួយលោក Seah Kian Peng ប្រធានសភាសិង្ហបុរី ថ្នាក់ដឹកនាំសភានៃប្រទេសទាំងពីរបានរកឃើញដំណោះស្រាយផ្លូវច្បាប់ដើម្បីជម្រុញឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែមានភាពជាក់ស្ដែង និងមានប្រសិទ្ធភាព ចូលរួមចំណែកជម្រុញឲ្យធុរកិច្ចសិង្ហបុរីមកវិនិយោគនៅវៀតណាម ក៏ដូចជាធុរកិច្ចវៀតណាមវិនិយោគនៅសិង្ហបុរី។
បន្ទាប់ពីជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងជាង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម និងសិង្ហបុរីបន្តចែករំលែកផលប្រយោជន៍ និងចក្ខុវិស័យយុទ្ធសាស្ត្ររួម។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាលើកនេះ បានប្រព្រឹត្តទៅក្នុងរយៈពេលដ៏មានអត្ថន័យ បង្កើតឲ្យមានការរីកចម្រើន ចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងនោះមានទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ឆ្ពោះទៅគោលបំណងលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ៕
បកប្រែដោយ Thuy Anh