អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងណាចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងន័រវែស ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧១-២០២១)?

លោកឯកអគ្គរដ្ឋទូត Dinh Nho Hung៖ ទំនាក់ទំនងរវាងវៀតណាម និងន័រវែស កំពុងមានវឌ្ឍនភាពជាវិជ្ជមាន សកម្មភាពនៃកិច្ចសហប្រតិបត្តិការត្រូវបានពង្រឹងទាំងគុណភាព និងទំហំ។ ភាគីទាំងពីរសម្របសម្រួលជំរុញទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើបណ្តាញ និងវិស័យជាច្រើន។ វៀតណាម និងន័រវេស រួមជាមួយក្រុមដៃគូអន្តរជាតិបានអនុម័តសេចក្តីប្រកាសនយោបាយ បង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយសមភាព (JETP)។ រាល់ផែនការដែលត្រូវផ្អាកក្នុងរយៈពេល ២ ឆ្នាំមុនដោយសារតែការរីករាលដាលនៃ Covid-19 ឥឡូវនេះត្រូវបានប្រារព្ធឡើងវិញ ហើយក្នុងនោះរួមទាំងការពិគ្រោះយោបល់នយោបាយកម្រិតអនុរដ្ឋមន្ត្រីការបរទេសនៅទីក្រុងហាណូយក្នុងខែមីនា ឆ្នាំ២០២៣ ផងដែរ។ ការចរចាលើកិច្ចព្រមព្រៀងមួយចំនួនត្រូវបានបន្តឡើងវិញ ហើយនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។ គោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋន័រវេសចូលប្រទេសវៀតណាមត្រូវបានពង្រីកដោយរយៈពេលស្នាក់នៅបណ្តោះអាសន្នបានកើនឡើងពី ១៥ ថ្ងៃដល់ ៤៥ ថ្ងៃ។

អស់រយៈពេលជាច្រើនឆ្នាំមក ន័រវែសតែងតែជាដៃគូសំខាន់របស់វៀតណាម គាំទ្រយ៉ាងសកម្មចំពោះវៀតណាមក្នុងការអនុវត្តគោលដៅសហសវត្ស (MDG) កាលពីមុន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ (UN) នាពេលបច្ចុប្បន្ននេះ។ ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសន័រវេសសម្រាប់វៀតណាមតាមបណ្តាដំណាក់កាលគឺប្រហែល ៣២០ លានដុល្លារអាមេរិក ដែលនាំមកនូវលទ្ធផលជាក់ស្តែងលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម។ សហគ្រាសន័រវេសបានវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ សកម្មភាពទេសចរណ៍មានការរីកចម្រើនដែលបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភ្ញៀវទេសចរ។

មានចំណុចថ្មីពីរដែលបច្ចុប្បន្នខ្ញុំចាប់អារម្មណ៍ខ្លាំង៖ ទីមួយ សហគ្រាសនៃប្រទេសទាំងពីរចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងការពង្រីកអាជីវកម្ម។ ទីពីរ កិច្ចសហប្រតិបត្តិការលើវិស័យដែលទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចសមុទ្រកំពុងកើនឡើង និងបើកឱកាសសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការថ្មី និងស៊ីជម្រៅ។ នោះគឺជាវិស័យដែលកំពុងមានហើយនឹងធ្វើការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរ ហើយស្របជាមួយនឹងនិន្នាការសំខាន់ៗរបស់ពិភពលោកក្នុងរយៈពេល ១-២ ទសវត្សរ៍ខាងមុខ។

សញ្ញាគួរឱ្យលើកទឹកចិត្តយ៉ាងខ្លាំងក្នុងទំនាក់ទំនងនាពេលខាងមុខរវាងប្រទេសទាំងពីរ តាមគំនិតរបស់ខ្ញុំគឺផ្អែកលើមូលដ្ឋានចំនួនបី៖ ចំពោះយើង ថ្វីត្បិតតែក្នុងបរិបទពិភពលោកមានការប្រែប្រួល ជួបការលំបាក និងអស្ថិរភាព ប៉ុន្តែវៀតណាមតែងតែជាចំណុចភ្លឺនៃកំណើន ស្ថិរភាព សកម្ម និងរួមចំណែកជាវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរួមក្នុងតំបន់ និងពិភពលោកដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ដូចលោក Nguyen Phu Trong អគ្គលេខាបក្សបានអះអាងថា៖ “ប្រទេសរបស់យើងមិនដែលមានបុព្វហេតុ សក្ដានុពល តួនាទី និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ”។ ចំពោះប្រទេសមិត្ត ប្រទេសន័រវេសមានអត្ថប្រយោជន៍ល្អណាស់ ដោយក្លាយជាប្រទេសនាំមុខគេក្នុងឧស្សាហកម្មបៃតង ជាមួយនឹងឧត្តមភាពនៃដំណោះស្រាយបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងបទពិសោធន៍ ហើយក៏ជាប្រទេសរួមចំណែកដ៏សំខាន់ក្នុងការជួយគាំទ្រឧស្សាហកម្មបៃតងដល់ប្រទេសកំពុងអភិវឌ្ឍដែលអនុវត្ត SDG និងសកម្មភាពអាកាសធាតុរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម

អ្នកយកព័ត៌មាន៖ ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យដែលសម្រេចបានក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងន័រវែស តើលោកឯកអគ្គរដ្ឋទូតយល់ឃើញអំពីអត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការរបស់អនុប្រធានរដ្ឋវៀតណាមនៅប្រទេសន័រវែសយ៉ាងដូចម្តេច?

លោកឯកអគ្គរដ្ឋទូត Dinh Nho Hung៖ ចំណុចលេចធ្លោបំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលនេះ នឹងជាដំណើរទស្សនកិច្ចជាផ្លូវការនៅន័រវេសរបស់លោកស្រី Vo Thi Anh Xuan តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីន័រវេស Jonas Gahr Støre។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អនុប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសន័រវេស។ ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករថ្មីក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ បង្កើនប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការ និងដាក់ពង្រាយគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ  ពហុភាគី ការធ្វើពិពិធកម្ម ការធ្វើសមាហរណកម្មយ៉ាងសកម្មលើឆាកអន្តរជាតិយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។ យើងអនុវត្តបាវចនាថា វៀតណាមជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

ដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋទៅកាន់ប្រទេសន័រវេសនឹងរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេស ជំរុញការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនានា និងការប្តេជ្ញាចិត្តក្នុងក្របខ័ណ្ឌនៃសន្និសីទភាគីហត្ថលេខីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP) ។ រាល់សកម្មភាព និងការផ្លាស់ប្តូររបស់គណៈប្រតិភូនៅប្រទេសន័រវេសក៏មានគោលបំណងពង្រឹង និងពង្រីកឱកាសសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ...  រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងប្រមូលធនធាន និងសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេស។

អ្នកយកព័ត៌មាន៖ ឯកឧត្តមឯកអគ្គរដ្ឋទូត រំពឹងថា ភាគីទាំងពីរនឹងពិភាក្សាអ្វីខ្លះក្នុងដំណើរទស្សនកិច្ចនេះ?

លោកឯកអគ្គរដ្ឋទូត Dinh Nho Hung៖ ខ្លឹមសារពិភាក្សាក្នុងសកម្មភាពនៅន័រវេសរបស់លោកស្រី Vo Thi Anh Xuan នឹងគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការ។ ជាពិសេស ភាគីទាំងពីរនឹងចំណាយពេលវេលាសម្រាប់ការពិភាក្សាដើម្បីពង្រឹង និងចាប់យកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យដែលមាន "សក្តានុពល" ជាច្រើនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិវឌ្ឍបៃតង។ ពិសេសទាក់ទងនឹងដំណោះស្រាយគាំទ្រដល់សេដ្ឋកិច្ចរង្វង់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ កសិកម្មបៃតង បច្ចេកវិជ្ជាប្រកបរបរជលផលប្រកបដោយនិរន្តរភាព ការប្រព្រឹត្តកម្មកាកសំណល់ប្លាស្ទិក...

ខ្លឹមសារមួយដែលភាគីទាំងពីរយកចិត្តទុកដាក់គឺអំពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រវៀតណាមក្នុងការអនុវត្តសេចក្តីថ្លែងការណ៍នយោបាយ បង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌រវាងវៀតណាម និងក្រុមដៃគូអន្តរជាតិ អនុវត្តផែនការអភិវឌ្ឍ និងគម្រោងក្នុងវិស័យថាមពលរបស់វៀតណាម។ ទិសដៅនឹងអភិវឌ្ឍថាមពលកកើតឡើងវិញ ដូចជាថាមពលខ្យល់នៅឆ្នេរសមុទ្រ ថាមពលពន្លឺព្រះអាទិត្យ និងប្រភេទថាមពលថ្មី។ រាល់ដំណោះស្រាយប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ រួមចំណែកដល់ការសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នកម្រិតសុទ្ធសូន្យត្រឹមឆ្នាំ ២០៥០ ធានានូវគោលដៅសន្តិសុខថាមពលជាតិ និងគោលដៅអភិវឌ្ឍន៍ និងធានាសមធម៌ក្នុងការបំប្លែងថាមពល។ នេះក៏ជាអាទិភាពមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសន័រវេស ជាមួយនិងឧបករណ៍សំខាន់ៗដូចជា មូលនិធិវិនិយោគន័រវេស និងមូលនិធិវិនិយោគអាកាសធាតុ។ គោលបំណងគឺដើម្បីកៀងគរប្រភពទុនសាធារណៈ និងឯកជន ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការអនុវត្តគម្រោងនានាស្របតាម SDG និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ។

ភាគីទាំងពីរក៏នឹងពិភាក្សាជាមួយប្រទេសពាក់ព័ន្ធ ដើម្បីជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលក្នុងនោះមានប្រទេសចំនួន ៤ រួមទាំងប្រទេសន័រវេស៕

បកប្រែដោយ Minh Trung