គណៈកម្មាធិការមជ្ឈិមបក្ស បានលើកកម្ពស់នូវចំណេះដឹង និងការទទួលខុសត្រូវ បានផ្តោតលើការពិភាក្សាអំពីខ្លឹមសារជាច្រើន បង្ហាញឱ្យឃើញយ៉ាងស៊ីជម្រៅពីការប្តេជ្ញាចិត្តផ្លាស់ថ្មីលើរាល់កត្តា និងធាតុផ្សំក្នុងដំណើរការនៃបុព្វហេតុផ្លាស់ថ្មីប្រកបដោយភាពស៊ីសង្វាក់គ្នា។ ជាពិសេស មជ្ឈិមបក្សបានផ្តោតលើការដោះស្រាយដោយភាពសុខដុមរមនាចំពោះទំនាក់ទំនងរវាងការច្នៃប្រឌិតនខាងនយោបាយ និងការច្នៃប្រឌិតខាងសេដ្ឋកិច្ច, រវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការធានាគោលនយោបាយសន្តិសុខសង្គម, រវាងការបំពេញភារកិច្ចកសាង និងការពារមាតុភូមិ, រវាងការកសាងជួរកម្មាភិបាល ការអភិវឌ្ឍកម្លាំងបញ្ញាវន្តរបស់ប្រទេស ជាមួយនិងការធានានូវរបប និងគោលនយោបាយ ជាពិសេសការអនុវត្តផែនទីបង្ហាញផ្លូវកំណែទម្រង់ប្រាក់បៀវត្សរ៍ថ្មី, ការលើកកម្ពស់តួនាទីរបស់កម្មាភិបាល ជាមួយការលើកកម្ពស់កម្លាំងចលករនៃមហាសាមគ្គីជាតិដ៏អស្ចារ្យ... ការងារទាំងអស់នោះបង្ហាញឱ្យឃើញពីចក្ខុវិស័យវែងឆ្ងាយរបស់គណៈកម្មាធិការមជ្ឈិមបក្សក្នុងការអនុវត្តនូវទ្រឹស្តីជាមូលដ្ឋានគ្រឹះប្រកបដោយភាពច្នៃប្រឌិត ក្នុងស្ថានភាពជាក់ស្តែងបដិវត្តន៍ថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃសន្និបាត លើកទី៨

ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះបក្ស ប្រជាជន និងគណៈកម្មាធិការមជ្ឈិមបក្ស បានផ្តោតលើការពិភាក្សា និងបូកសរុបនូវសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើនដែលបានដាក់ចេញតាំងពីនីតិកាលមុនៗ។ លទ្ធផលសង្ខេបបង្ហាញថា សេចក្តីសម្រេចរបស់បក្សបានរៀបចំនូវផែនការណែនាំ និងគោលនយោបាយដឹកនាំត្រឹមត្រូវ ប្រកបដោយភាពច្នៃប្រឌិត និងជាក់ស្តែង ហើយខ្លឹមសារជាច្រើននៅតែមានសុពលភាពនៅពេលបច្ចុប្បន្ន។ តាមរយៈការសង្ខេប បូកសរុប មជ្ឈិមបក្សបានកំណត់ភ្លាមៗនូវការលំបាក និងឧបសគ្គដើម្បីមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីជម្នះបញ្ហាទាំងនោះ។ នោះក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់បន្តកំណែទម្រង់គោលនយោបាយដឹកនាំនាពេលខាងមុខ។

ការវាយតម្លៃ និងការបូកសរុបនូវសេចក្តីសម្រេចចិត្តក៏ជាឱកាសមួយដើម្បីសិក្សាយ៉ាងយកចិត្តទុកដាក់ពីការដឹកនាំ និងទិសដៅដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស។ ទន្ទឹមនឹងនោះ គឺជាមូលដ្ឋានសម្រាប់ការកសាងយុទ្ធសាស្ត្រ ផែនការ គម្រោង គោលនយោបាយ ច្បាប់ កម្មវិធី និងការចាត់តាំងអនុវត្តរបស់រដ្ឋាភិបាល មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ជាពិសេសការកៀរគរធនធាន ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសក្នុងឆ្នាំដែលនៅសល់នៃនីតិកាលទី១៣ ជាមួយស្មារតីពន្លឿនគោលដៅ និងគោលបំណងនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សដែលបានលើកឡើង។

មិនត្រឹមតែផ្សព្វផ្សាយជាឯកច្ឆ័ន្ទនូវគោលនយោបាយដឹកនាំត្រឹមត្រូវ បង្ហាញពីភាពវៃឆ្លាត និងចក្ខុវិស័យរបស់បក្ស ដើម្បីបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់ប្រទេសជាតិប៉ុណ្ណោះទេ គណៈកម្មាធិការមជ្ឈិមក៏បានចំណាយពេលវេលា កម្លាំង និងបញ្ញា ស្មារតី អនុវត្តផែនការរបស់គណៈកម្មាធិការមជ្ឈិមបក្សសម្រាប់អាណត្តិ ២០២៦-២០៣១ - ជាជំហានដំបូងដ៏សំខាន់ក្នុងដំណើរការកសាងផែនការរៀបចំកម្មាភិបាលថ្នាក់យុទ្ធសាស្ត្ររបស់បក្សក្នុងសម័យបដិវត្តន៍ថ្មី។ ទន្ទឹមនឹងនោះ គណៈកម្មាធិការមជ្ឈិមបក្សក៏បាន សម្រេចបង្កើតអនុគណៈកម្មការដើម្បីរៀបចំមហាសន្និបាតបក្ស លើកទី១៤។

ដោយអត្ថន័យដ៏ធំធេងនៃសន្និបាតនេះ ដើម្បីអនុវត្ត សេចក្តីសម្រេចចិត្ត សេចក្កតីសន្និដ្ឋានរបស់គណៈកម្មាធិការ មជ្ឈិមបក្សឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ជាដំបូងបង្អស់ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ត្រូវតែយល់ដឹង និងកំណត់ឲ្យបានត្រឹមត្រូវ  រៀបចំការរៀនសូត្រយ៉ាងម៉ត់ចត់។ ជាពិសេសចំពោះគោលនយោបាយ និងដំណោះស្រាយក្នុងការកសាង និងអភិវឌ្ឍក្រុមបញ្ញវន្ត ចាំបាច់ត្រូវផ្សព្វផ្សាយ ឱ្យយល់ច្បាស់ និងលើកកម្ពស់ការយល់ដឹង និងស្មារតីទទួលខុសត្រូវរបស់សង្គមទាំងមូល។ អាស្រ័យហេតុនេះ បង្កើត និងកសាងសង្គមសិក្សាដ៏ទូលំទូលាយមួយ។ រួមជាមួយនឹងការកសាង និងធ្វើឱ្យល្អឥតខ្ចោះនូវយន្តការ និងគោលនយោបាយដើម្បីលើកទឹកចិត្តដល់ការរៀនសូត្រ ការឱ្យតំលៃចំពោះមនុស្សដែលមានទេពកោសល្យ និងបញ្ញវន្ត... សម្រាប់កិច្ចការសំខាន់ក្នុងការការពារមាតុភូមិ ក្នុងស្ថានភាពថ្មី។ ការការពារជាតិត្រូវតែអនុវត្តដោយមានការចូលរួមពីគ្រប់កម្លាំង និងស្រទាប់សង្គម ធ្វើឱ្យក្លាយជាការពិតជាមួយនឹងការគិតថ្មី អត្ថន័យដ៏ទូលំទូលាយ។ ក្នុងស្ថានភាពថ្មី យើងត្រូវតែការពារមាតុភូមិ ទាំងក្នុងលំហអ៊ីនធឺណែត និងផ្នែកការទូតអន្តរជាតិ..., ចាំបាច់ត្រូវតែការពារមាតុភូមិឱ្យបានទាន់ពេលវេលា និងពីចម្ងាយ។ ទន្ទឹមនឹងនោះ យើងខិតខំរួមចំណែក យ៉ាងសំខាន់ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ក្រោមការដឹកនាំដាច់ខាត និងផ្ទាល់របស់បក្សលើគ្រប់វិស័យ ដោយត្រូវបានការពារ និងស្រឡាញ់ដោយប្រជាជន បន្ទាប់ពីរយៈពេលជិត ៨០ ឆ្នាំនៃការកសាង និងប្រយុទ្ធ និងរីកលូតលាស់ កងទ័ពប្រជាជនវៀតណាម តែងតែបំពេញបេសកកម្មបានយ៉ាងល្អឥតខ្ចោះក្នុងនាមជាកម្លាំងស្នូលក្នុងការអនុវត្តភារកិច្ចការពារមាតុភូមិ និងរួមចំណែកកសាងប្រទេសសម្បូររុងរឿង។ ក្នុងស្ថានភាពថ្មី ដោយមានការយល់ជ្រាប និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវសេចក្តីសម្រេចចិត្ត និងការសន្និដ្ឋាននៃសន្និបាត លើកទី៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ជួរកម្មាភិបាល សមាជិកបក្សក្នុងជួរកងទ័ពតាំងចិត្តធ្វើជាគំរូល្អ ឈានមុខគេក្នុងការអនុវត្តនូវសេចក្តីសម្រេចចិត្តនៃសន្និបាត លើកទី៨ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣  កសាងកម្លាំងបដិវត្តន៍ មានរបៀបរៀបរយ ចំណាន ធ្វើទំនើបកម្មជាបណ្តើរៗ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន៕

បកប្រែដោយ Minh Trung