បញ្ហាទីមួយដែលបានពិភាក្សាដោយគណៈកម្មាធិការមជ្ឈិមបក្ស គឺការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងឆ្នាំ ២០២២។ ជាមួយនឹងវិធីសាស្រ្តនិយាយត្រង់ៗ គណៈកម្មាធិការមជ្ឈិមបាន "ចង្អុលបង្ហាញ" នូវការលំបាកជាបន្តបន្ទាប់, បញ្ហានៅមានកម្រិត ប៉ុន្តែក៏ទាញយកមេរៀនជាច្រើនអំពីភាពច្នៃប្រឌិត និងភាពបត់បែនក្នុងភាពជាអ្នកដឹកនាំ តម្រង់ទិសដៅ ការគ្រប់គ្រង ការសម្របសម្រួលខឿនសេដ្ឋកិច្ច ឱ្យសម្របតាមស្ថានភាពមានការវិវឌ្ឍយ៉ាងឆាប់រហ័ស, ការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯងដែលភ្ជាប់ជាមួយការធ្វើសមាហរណកម្មអន្តរជាតិដោយសកម្ម ទូលំទូលាយ និងមានប្រសិទ្ធភាព។ ឈរលើមូលដ្ឋាននោះ គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពលើគោលការណ៍ណែនាំ និងដំណោះស្រាយជាច្រើនដើម្បីដោះស្រាយការលំបាកដោយប្តេជ្ញាប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ប្រែក្លាយកម្លាំងផ្ទៃក្នុង និងគំនិតច្នៃប្រឌិតរបស់បក្ស និងប្រជាជនទាំងមូលទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍក្នុងសម័យកាលថ្មី។

leftcenterrightdel
កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី១៣

 

នៅក្នុងកិច្ចប្រជុំលើកនេះ គណៈកម្មាធិការមជ្ឈិមបក្ស បានចំណាយពេលវេលាយ៉ាងច្រើនក្នុងការស្រាវជ្រាវ ពិភាក្សា និងបង្កើតការឯកភាពខ្ពស់អំពីភាពចាំបាច់ត្រូវតែប្រកាសចេញ និងរៀបចំការអនុវត្តយ៉ាងល្អនូវផែនការមេជាតិ ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យនៃផែនការមេជាតិដល់ឆ្នាំ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ គណៈកម្មាធិការមជ្ឈិមបក្សបានកំណត់ថា នេះគឺជាកិច្ចការនយោបាយដ៏សំខាន់បំផុតដ៏មានសារៈសំខាន់ មានអត្ថន័យជាយុទ្ធសាស្ត្រ ជាមូលដ្ឋាន និងរយៈពេលវែង, ផ្តោតលើការកំណត់យ៉ាងច្បាស់ និងត្រឹមត្រូវនូវទស្សនៈ និងគំនិតណែនាំ, គោលបំណង គោលដៅកំណត់ និងទិសដៅសំខាន់ៗលើការអភិវឌ្ឍ និងការចែកចាយលំហនៃការអភិវឌ្ឍនៃរាល់វិស័យសំខាន់ៗ, ការតំរង់ទិសសម្រាប់ការអភិវឌ្ឍនូវប្រព័ន្ធ ទីប្រជុំជន ជនបទ, តម្រង់ទិសដៅអភិវឌ្ឍប្រព័ន្ធច្រកទ្វារព្រំដែនគោកថ្នាក់ជាតិ... មតិសាធារណៈសង្ឃឹម  ទោះបីការកំណត់ផែនការមេថ្នាក់ជាតិជាបញ្ហាដ៏ធំ ដ៏ថ្មី ដ៏លំបាក និងរសើបយ៉ាងខ្លាំងក្តី ហើយថែមទាំងមិនទំលាប់ពីមុនមកក្តី ប៉ុន្តែការសម្រេចចិត្តធំៗនៅថ្នាក់មជ្ឈិមបក្ស លើកនេះនឹងបន្តបើកឱកាសថ្មីសម្រាប់ការលោតផ្លោះទំលាយភាពទាល់ច្រកអភិវឌ្ឍប្រទេសជាតិ។

ការជឿទុកចិត្តកាន់តែត្រូវបានពង្រឹងបន្ថែមទៀតនៅពេលដែលគណៈកម្មាធិការមជ្ឈិមបក្ស បន្តចំណាយពេលវេលា កិច្ចខិតខំប្រឹងប្រែង និងភាពវៃឆ្លាតជាច្រើនទៀតដើម្បីពិភាក្សា និងឈានដល់ការឯកភាពខ្ពស់ជាមួយនឹងការវិនិច្ឆ័យ និងការវាយតម្លៃលទ្ធផល និងសមិទ្ធផលនៃការអនុវត្តឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេស, កំណត់ឱ្យបានគ្រប់ជ្រុងជ្រោយ ទូលំទូលាយ និងជាប្រព័ន្ធនូវរាល់ទស្សនៈ គោលដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗដើម្បីលើកកម្ពស់បន្ថែមទៀតនូវបុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបកម្មរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ហើយទន្ទឹមនឹងនោះបានសម្រេចចេញសេចក្តីសម្រេចចិត្តតាមប្រធានបទដំបូងរបស់គណៈកម្មាធិការមជ្ឈិមបក្សលើបញ្ហាសំខាន់ពិសេសនេះ។

ជាពិសេស ឆ្លើយតបទៅនឹងតម្រូវការនៃបុព្វហេតុ កសាងបក្ស និងការកែតម្រូវបក្ស ដើម្បីបញ្ជាក់ជានិច្ចនូវតួនាទី ជំហរដឹកនាំរបស់បក្សនោះគឺការបន្តដាក់ចេញនូវរាល់វិធីសាស្រ្តថ្មីៗក្នុងការដឹកនាំរបស់បក្ស គឺជាតម្រូវការចាំបាច់ និងបន្ទាន់ដែលមិនអាចខ្វះបាន។

ដើម្បីឲ្យស្មារតី និងគោលនយោបាយនៃកិច្ចប្រជុំពេញអង្គលើកទី៦ និងនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ប្រព្រឹត្តទៅដោយជ្រាបចូលក្នុងជីវភាពប្រជាជននោះ វាទាមទារឱ្យប្រព័ន្ធនយោបាយ និងសង្គមទាំងមូល ជាពិសេសកម្មាភិបាល និងសមាជិកបក្សនីមួយៗ ត្រូវប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវ និងសកម្មក្នុងការស្រាវជ្រាវសិក្សា។ ក្នុងនោះ អង្គភាពនីមួយៗ កម្មាភិបាល និងសមាជិកបក្សគ្រប់រូបត្រូវតែយល់ដឹងឱ្យបានច្បាស់ និងស៊ីជម្រៅអំពីគោលដៅ និងខ្លឹមសារនៃផែនការមេជាតិ និងភារកិច្ចលើកកម្ពស់ឧស្សាហូបនីយកម្ម និងទំនើបកម្មនៃប្រទេស។

ទន្ទឹមនឹងនោះ អង្គការបក្សនីមួយៗ និងសមាជិកបក្សត្រូវតែយល់ដឹងឱ្យបានច្បាស់ ទោះបីសមិទ្ធផលនៃការកែទម្រង់ការដឹកនាំរបស់បក្សចំពោះដំណើរការនៃប្រព័ន្ធនយោបាយប៉ុន្មានឆ្នាំចុងក្រោយនេះ មានលក្ខណៈធំធេងក៏ដោយ ប៉ុន្តែក្នុងស្ថានភាពថ្មី ចាំបាច់ត្រូវបន្តប្រកាន់ខ្ជាប់នូវរាល់គោលការណ៍រៀបចំ និងប្រតិបត្តិការរបស់បក្ស ជាពិសេសគឺគោលការណ៍ប្រមូលលទ្ធិប្រជាធិបតេយ្យ ការលើកកំពស់ការចាត់តាំង ការសម្របសម្រួល វិមជ្ឈការ វិសហមជ្ឈការដែលទាក់ទងនឹងការរក្សាទំនួលខុសត្រូវរបស់អង្គការ និងបុគ្គល ជាពិសេសអ្នកជាថ្នាក់ដឹកនាំ។

ដើម្បីបន្តកែលម្អឡើងវិញនូវវិធីសាស្រ្តដឹកនាំរបស់បក្សប្រកបដោយជោគជ័យ គណៈកម្មាធិការបក្ស និងស្ថាប័នគ្រប់លំដាប់ថ្នាក់ និងអង្គការនានាត្រូវតែប្រកាន់ខ្ជាប់នូវគំនិតផ្តួចផ្តើម ការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងការទទួលមរតក និងលើកកម្ពស់សមិទ្ធផល លទ្ធផល និងបទពិសោធន៍នៃភាពជាអ្នកដឹកនាំដែលត្រូវបានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។

រួមជាមួយបក្ស និងប្រជាជនទាំងមូល ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបក្សកងទ័ព បានខិតខំសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនលើវិស័យជាច្រើន។ ដើម្បីសម្រេចបាននូវគោលដៅ និងខ្លឹមសារក្នុងផែនការមេជាតិដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ហើយទន្ទឹមនឹងនោះដើម្បីជំរុញបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មក្នុងស្ថានភាពថ្មី តួនាទីស្នូលរបស់កងទ័ពប្រជាជនវៀតណាមនឹងត្រូវបានអះអាងកាន់តែខ្លាំងឡើងក្នុងបេសកកម្មរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីបម្រើការអភិវឌ្ឍប្រទេស។ ទន្ទឹមនឹងនោះ សមិទ្ធផលនៃការអនុវត្តយន្តការដឹកនាំដាច់ខាត និងផ្ទាល់របស់បក្សលើគ្រប់វិស័យសម្រាប់កងទ័ពប្រជាជនវៀតណាមនឹងបន្តត្រូវបានបញ្ជាក់ បង្ហាញពីភាពត្រឹមត្រូវនៃគោលនយោបាយ និងទិសដៅរបស់បក្សក្នុងការកែទម្រង់របៀបដឹកនាំ។ នោះក៏ជាកត្តាចាំបាច់សម្រាប់ជួយកងទ័ពយើងជានិច្ចជាកាលស័ក្តិសមជាកម្លាំងដ៏ស្មោះត្រង់ចំពោះបក្ស មាតុភូមិ និងប្រជាជន៕

បកប្រែដោយ Minh Trung