leftcenterrightdel
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន Qin Gang (រូបភាព៖ ក្រសួងការបរទេស)

រីឯខ្លួនវិញ សមាជិកក្រុមទីប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេស Qin Gang បានអះអាងថា ចិនចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតរបស់ចិន ក៏ដូចជាក្នុងទំនាក់ទំនងរបស់ចិនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការជំរុញការជួបប្រាស្រ័យ និងទំនាក់ទំនងនៅគ្រប់កម្រិត; គាំទ្រក្រសួង ស្ថាប័ន និងមូលដ្ឋានសហការយ៉ាងជិតស្និទ្ធនូវកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ ពង្រឹងការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ; បើកទូលាយកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី; ដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងរួមគ្នារក្សាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងប្រទេសទាំងពីរ គ្រប់គ្រងការខ្វែងគំនិតគ្នាបានល្អ និងដោះស្រាយសមស្របរាល់បញ្ហានៅសមុទ្រ៕

តាម vovworld.vn