ក្នុងឆ្នាំ ២០០៧ សមាគមជនពិការភ្នែកខេត្ត Soc Trang ត្រូវបានឧបត្ថម្ភឧបករណ៍ភ្លេងពិណពាទ្យមួយវង់។ បន្ទាប់ពីមានឧបករណ៍ភ្លេងពិណពាទ្យ ឆ្នាំ ២០១១ វគ្គបង្រៀនភ្លេងពិណពាទ្យដំបូងរបស់សមាគមត្រូវបានរៀបចំឡើងដោយមានសិស្សពិការភ្នែកចំនួន ៨ នាក់ ជាជនជាតិខ្មែរ។ រហូតមកដល់ពេលនេះ តាមរយៈវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីចំនួន ៣ វគ្គដោយមានសមាជិកចូលរួមចំនួន ២២  នាក់ ហើយអាចសម្តែងភ្លេងពិណពាទ្យនៅលើឆាកដោយទំនុកចិត្ត។ សមាជិកទាំងអស់បន្ទាប់ពីរៀនសុទ្ធតែចូលរួមក្លឹបតន្ត្រីរបស់សមាគម និងសម្តែងនៅក្នុងកម្មវិធីផ្លាស់ប្ដូរវប្បធម៌របស់សមាគមជនពិការភ្នែក ឬ សម្តែងនៅក្នុងពិធីបុណ្យអកអំបុកខេត្ត Soc Trang។ សមាជិកដែលមានជំនាញខ្ពស់មួយចំនួនក៏ត្រូវបានអញ្ជើញទៅលេងភ្លេងនៅឯពិធីជប់លៀង ឬ ពិធីបុណ្យនានា...

leftcenterrightdel
ថ្នាក់បង្រៀនភ្លេងពិណពាទ្យដល់ជនពិការភ្នែកនៃសមាគមជនពិការខេត្ត Soc Trang

លោក Hoang Xuan Luyen ប្រធានសមាគមជនពិការភ្នែកខេត្ត Soc Trang បានឲ្យដឹងថា៖ “ចូលរួមវគ្គនេះ សមាគមបានសិក្សា និងសម្តែងឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិខ្លួន រួមចំណែកក្នុងការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌។ ជាងនេះទៅទៀត តាមរយៈសកម្មភាពនេះ សហគមន៍ក៏ចែករំលែក និងមានអារម្មណ៍វិជ្ជមានបន្ថែមទៀតអំពីឆន្ទៈ និងសមត្ថភាពរបស់ជនពិការភ្នែកនៅពេលដែលពួកគេទទួលបានឱកាសសិក្សា និងធ្វើការ”។

វគ្គបង្រៀនជនពិការភ្នែកលេងភ្លេងពិណពាទ្យនៃសមាគមជនពិការភ្នែកខេត្ត Soc Trang។ ភ្លេងពិណពេទ្យមាន ៦០ បទ ដូច្នេះដើម្បីចេះលេងភ្លេងនេះ អ្នកត្រូវរៀនវាក្នុងរយៈពេលប្រហែល ៣ ឆ្នាំ... បន្ទាប់ពីបានចូលរៀនឧបករណ៍ភ្លេងពិណពាទ្យដែលរៀបចំឡើងដោយសមាគមជនពិការនៅខេត្ត Soc Trang លោក Danh Thien បានចែករំលែកថា៖ “ការរៀនលេងភ្លេងពិណពាទ្យរបស់ជនពិការភ្នែកគឺពិបាក និងចំណាយពេលជាងមនុស្សធម្មតា ប៉ុន្តែចាំរបៀបលេងយ៉ាងយូរ។

ក្នុងអំឡុងបង្រៀន គ្រូបង្រៀនតែងតែចែករំលែកនូវអត្ថន័យ និងតម្លៃនៃភ្លេងពិណពាទ្យ ហើយគ្រាន់តែបង្រៀនអំពីជំនាញទំនាក់ទំនង និងការសម្តែង ជួយសិស្សឱ្យយល់កាន់តែច្បាស់អំពីតម្លៃនៃភ្លេងពិណពាទ្យ។ ទោះបីជារាងកាយរបស់ខ្ញុំមានជម្ងឺ ហើយខ្ញុំមានការលំបាកជាច្រើនក្នុងជីវិត ប៉ុន្តែការរៀនលេងភ្លេងពិណពាទ្យបានរួមចំណែកដល់ខ្ញុំតែងតែរក្សាអាកប្បកិរិយាសុទិដ្ឋិនិយម និងរីករាយ…”៕

បកប្រែដោយ Pham Diep