នេះគឺជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋបរទេសមួយទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំសកលថ្មីនេះ ហើយក៏ជាលើកទីពីរហើយដែលលោក Joko Widodo ប្រធានាធិបតី បានមកបំពេញទស្សនកិច្ចនៅវៀតណាម តាមរយៈនោះបង្ហាញពីការគោរពចំពោះភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសជិតខាងជិតស្និទ្ធក្នុងអាស៊ាន។

វៀតណាម និងឥណ្ឌូនេស៊ី មានទំនាក់ទំនងប្រពៃណីយូរអង្វែង។ រយៈពេលជិត ៧០ ឆ្នាំមុន គឺនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៥ ឥណ្ឌូនេស៊ីបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយវៀតណាម។ នៅឆ្នាំ១៩៥៩ លោកប្រធានហូជីមិញ បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ហើយក្រោយមកក្នុងឆ្នាំដដែលនោះ លោកប្រធានាធិបតី Sukarno ក៏បានមកបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ។ ដំណើរទស្សនកិច្ចទាំងពីរនេះបានក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រជាជនទាំងពីរ ដោយបានដាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី រហូតដល់បច្ចុប្បន្ននេះ។ ឥណ្ឌូណេស៊ី ជាប្រទេសនាំមុខគេក្នុងអាស៊ានដែលបានស្វែងរកដំណោះស្រាយដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការក្នុងបរិបទវៀតណាមរងការហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម...។ វៀតណាមនឹងមិនភ្លេចទេកាយវិការដ៏ថ្លៃថ្នូរបស់ឥណ្ឌូនេស៊ីដោយបានគាំទ្រ ផ្តល់ជំនួយចាំបាច់គ្រាពេលដែលវៀតណាមជួបប្រទះការលំបាកជាច្រើនក្នុងទសវត្សរ៍៨០ នៃសតវត្សរ៍មុន។ ម៉្យាងវិញទៀត នៅពេលដែលសេដ្ឋកិច្ចឥណ្ឌូនេស៊ីជួបការលំបាកនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ វៀតណាមក៏បានគាំទ្រយ៉ាងសកម្មនូវទំនិញសំខាន់ៗផងដែរ។

leftcenterrightdel
លោក Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសវៀតណាមពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា

ប្រទេសទាំងពីរមានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អយ៉ាងឆាប់រហ័សបន្ទាប់ពីវៀតណាម បានចូលរួមជា "ដំបូលរួម" របស់អាស៊ានក្នុងឆ្នាំ១៩៩៥ ហើយក្លាយជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៣។ ទំនាក់ទំនងនោះបានបោះជំហានទៅមុខ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ ហើយវៀតណាមគឺជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ឥណ្ឌូនេស៊ីនៅអាស៊ីអាគ្នេយ៍។

អស់រយៈពេលជិត ៧ ទស្សវត្សមកហើយ ទោះបីជាពិភពលោក និងតំបន់បានមើលឃើញការផ្លាស់ប្តូរដ៏ស្មុគស្មាញជាច្រើនក៏ដោយក៏វៀតណាម និងឥណ្ឌូនេស៊ីតែងតែជាមិត្តល្អ និងជាដៃគូល្អ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹង និងពង្រីកយ៉ាងទូលំទូលាយ និងស៊ីជម្រៅទាំងទ្វេភាគី និងពហុភាគី។ ទំនាក់ទំនងនយោបាយកាន់តែជិតស្និទ្ធ ឈានដល់កម្រិតនៃការជឿទុកចិត្តខ្ពស់ រួមទាំងដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ីរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស នាខែសីហា ឆ្នាំ ២០១៧ - ដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សរបស់វៀតណាម ទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី Joko Widodo នៅវៀតណាមក្នុងខែកញ្ញា ឆ្នាំ២០១៨ - ដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំឥណ្ឌូនេស៊ីទៅកាន់វៀតណាម ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០១៤។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង និងរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឥណ្ឌូណនេស៊ីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់វៀតណាមក្នុងអាស៊ាន ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបួនរបស់ឥណ្ឌូនេស៊ីនៅក្នុងសមាគម។ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកំពុងកើនឡើងយ៉ាងល្អ ហើយភាគីទាំងពីរកំពុងឆ្ពោះទៅរកគោលដៅ ១៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ កិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការអប់រំ វប្បធម៌ កសិកម្ម ថាមពល យុត្តិធម៌ ... ត្រូវបានលើកកម្ពស់។ វៀតណាម និងឥណ្ឌូនេស៊ី ចែករំលែកផលប្រយោជន៍ជាច្រើនក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់ និងការធ្វើសមាហរណកម្មអន្តរជាតិ សម្របសម្រួលយ៉ាងសកម្មនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងឆ្នាំ ២០២០ នៅពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាន និងប្រទេសទាំងពីរបានកាន់តួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាពេលដែលឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានឆ្នាំ ២០២៣។

ក្នុងនាមជាដៃគូដែលត្រូវបានផ្សារភ្ជាប់គ្នាដោយប្រវត្តិវប្បធម៌ស្រដៀងគ្នា ទីតាំងភូមិសាស្រ្តជិតស្និទ្ធ និងផលប្រយោជន៍ក្នុងតំបន់ និងអន្តរជាតិស្របគ្នាដែលត្រូវបានលោកប្រធានហូជីមិញ និងលោកប្រធានាធិបតី Sukarno ចាក់គ្រឹះ និងត្រូវបានប្រជាជនគ្រប់លំដាប់ថ្នាក់ ពូនជ្រំ រក្សានាំឱ្យទំនាក់ទំនងវៀតណាម និងឥណ្ឌូនេស៊ី កាន់តែស្និទ្ធស្នាល។ លើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាពក្នុងពិភពលោកដែលមានឱកាសជាច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ហេតុដូច្នេះភាពជាដៃគូរវាងប្រទេសទាំងពីរមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ទាំងវៀតណាម និងឥណ្ឌូនេស៊ី។ យើងមានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី Joko Widodo នៅវៀតណាមនឹងទទួលបានជោគជ័យ រួមចំណែកធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី កាន់តែស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសក្តិសមដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Minh Trung