តាមរយៈនោះ កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានអនុវត្តយ៉ាងសកម្មនូវទស្សនៈរួមនៅកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ថៃលើកទី ៥ (ខែធ្នូ ឆ្នាំ២០២៣) លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក បន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការយាមល្បាតរួមប្រចាំឆ្នាំ ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ ចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី ហើយបង្កើនការបញ្ជូននាវាទៅត្រួតពិនិត្យ និងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាព រក្សាសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនសមុទ្រ។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកឧត្តមនាវីឯក Adoong Pan-Iam

លោកឧត្តមនាវីឯក Adoong Pan-Iam បានអះអាងថា កងទ័ពជើងទឹកថៃយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកប្រជាជនវៀតណាម ដោយសង្កត់ធ្ងន់ថា កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានអនុវត្តយន្តការយាមល្បាតរួមប្រកបដោយប្រសិទ្ធភាពនៅពេលកន្លងមកនេះ និងជាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពជើងទឹកភូមិន្ទថៃ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកប្រជាជនវៀតណាម ដើម្បីរក្សាសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនសមុទ្រ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផល និងផ្សព្វផ្សាយឲ្យប្រជានេសាទនៃប្រទេសទាំងពីរគោរពតាមបទបញ្ញត្តិ មិនបំពានដែនទឹករបស់គ្នាទៅវិញទៅមក៕

បកប្រែដោយ Thuy Anh