នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្រោយរយៈពេលកន្លះសតវត្សមក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ កាន់តែស៊ីជម្រៅ និងរឹងមាំលើវិស័យជាច្រើន ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានជម្រាបជូនលោកស្រីរដ្ឋលេខាធិការអំពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បារាំងលើកទី៣ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគ​ជ័យ​នាពេលកន្លងមក ដែលក្នុងនោះ ភាគីទាំងពីរបានឯកភាពលើទិសដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់យ៉ាងច្បាស់ថា ទស្សនៈរបស់វៀតណាមគឺតែងតែគោរពប្រវត្តិសាស្ត្រ ទុកអតីតកាលមួយអន្លឺ ឆ្ពោះទៅអនាគត ហើយពួតដៃគ្នាកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-បារាំង ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យភាគីបារាំងស្រាវជ្រាវទម្រង់នៃការគាំទ្រ និងជួយឧបត្ថម្ភអតីតយុទ្ធជន និងសាច់ញាតិរបស់ពួកគេដែលបានចូលរួមក្នុងការតស៊ូប្រឆាំងនឹងអាណានិគមបារាំងកាលពីមុន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពលំបាក ក៏ដូចជាសម្របសម្រួលការ​សាងសង់ ថែទាំ និងជួសជុលសំណង ស្លាកស្នាមសង្រ្គាមប្រវត្តិសាស្ត្រ; រួមគ្នាស្រាវជ្រាវ និងសម្រិតសម្រាំងឯកសារប្រវត្តិសាស្ត្រ និងប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ល។

រីឯលោកស្រី Patricia Miralles រដ្ឋលេខាធិការទទួលបន្ទុកអតីតយុទ្ធជន និងការចងចាំអំពីសង្គ្រាមបារាំងបានស្វាគមន៍លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។

លោកស្រី Patricia Miralles គាំទ្រសំណើររបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ព្រមទាំងចែករំលែកនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ចែករំលែកការចងចាំអំពីសង្រ្គាម។  លោកស្រី Patricia Miralles បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះវៀតណាមដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បារាំងកែលម្អទីបញ្ចុះសពរបស់ទាហានបារាំងនៅវៀតណាមនាពេលថ្មីៗនេះ ហើយសម្តែងនូវបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមការរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ក្នុងឆ្នាំ ២០២៤។ លោកស្រី Patricia Miralles បានបញ្ជាក់ថា ទស្សនៈរបស់ភាគីបារាំងគឺសម្លឹងមើលដោយត្រង់ទៅការទទួលយកការពិតនៃប្រវត្តិសាស្ត្រ ដើម្បីឆ្ពោះទៅរកទំនាក់ទំនងកាន់តែល្អប្រសើរជាមួយវៀតណាម។ ភាគីបារាំងជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើន ជាក់ស្តែង ក្លាយជាគំរូក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង៕

បកប្រែដោយ Huyen Trang