ថ្លែងសុន្ទរកថាបើកសន្និសីទ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានលើកច្បាស់ថា៖ ក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញជាច្រើន អនុវត្តតាមគោលមាគ៌ាការបរទេសរបស់មហាសន្និបាតបក្សលើក​ទី១៣ និងសេចក្តីណែនាំរបស់ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស និងរដ្ឋ ព្រមទាំងលើកកំពស់អត្តសញ្ញាណ “ការទូត​ឬស្សីវៀតណាម” កិច្ចការបរទេសបានរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធិផលរួមដ៏ធំធេង និងមានអត្ថន័យប្រវត្តិសាស្ត្ររបស់​ប្រទេសជាតិ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមនិងប្រតិភូចូលរួមសន្និសីទ

សកម្មភាពកិច្ចការបរទេស ជាពិសេសកិច្ចការបរទេសកម្រិតខ្ពស់បានប្រព្រឹត្តទៅយ៉ាងរស់រវើក និងទូលំទូលាយនៅគ្រប់វិស័យ  ឧបទ្វីប និងនៅវេទិកា និងយន្តការពហុភាគីសំខាន់ៗជាច្រើន។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ វៀតណាមបានរៀបចំដោយជោគជ័យនូវដំណើរទស្សនកិច្ចចំនួន ៣៥ លើករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទៅកាន់ប្រទេសជិតខាង ប្រទេសជាដៃគូយុទ្ធសាស្ត្រ ដៃគូសំខាន់ៗជាច្រើន មិត្តជាប្រពៃណី និងដំណើរទស្សនកិច្ចជិត ៥០ លើករបស់ថ្នាក់ដឹកនាំនៃប្រទេសនានាមកកាន់ប្រទេសវៀតណាម រួមទាំងដំណើរទស្សនកិច្ចមានលក្ខណៈប្រវត្តិសាស្ត្រផងដែរ។

ជាមួយគ្នានោះ ឋានៈនិងកិត្យានុភាពអន្ដរជាតីរបស់វៀតណាមបន្តត្រូវបានលើកកំពស់ ក្របខ័ណ្ឌទំនាក់ទំនងជាមួយដៃគូសំខាន់ៗ​ជាច្រើនត្រូវបានកើនឡើងកម្រិតថ្មី  ហើយបណ្តាញទំនាក់ទំនងបរទេសសម្រេចបាននូវជំហានអភិវឌ្ឍន៍ថ្មី ពង្រីកថែមទៀតនូវលំហអភិវឌ្ឍន៍សម្រាប់ប្រទេស និងមូលដ្ឋាននានា។

ការទូតសេដ្ឋកិច្ចបានកៀងគរធនធានខាងក្រៅជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ជំរុញកំណើនសេដ្ឋកិច្ចនិងការនាំចេញនាំចូលនៅឆ្នាំ ២០២៣ សម្រេចបានជិត ៧០០ ពាន់លានដុល្លារអាមេរិក ហើយមុខទំនិញជាង ៣០ មុខ មានទំហំនាំចេញសម្រេចបាន ១ ពាន់ដុល្លាអាមេរិក  ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) កើនឡើង ១៤,៨% ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកជួបការលំបាកជាច្រើន។ ការទូតវប្បធម៌ ព័ត៌មានបរទេស ការងារអាណិក​ជន​វៀតណាមនៅឯបរទេស និងការការពារពលរដ្ឋក៏សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនផងដែរ៕

បកប្រែដោយ Pham Diep