ក្រៅពីក្រឡេកមើលទៅសមិទ្ធផលការទូតដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសទាំងពីរក្នុងឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតក៏បានចែករំលែកនូវអារម្មណ៍ស្មោះស្ម័គ្រចំពោះប្រជាជន វប្បធម៌ និងមុខម្ហូបអាហារវៀតណាមផងដែរ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតអាមេរិក Marc E Knapper អញ្ជើញចូលរួមកម្មវិធី

ឆ្នាំដ៏អស្ចារ្យនៃការទូតវៀតណាម

នៅឆ្នាំ២០២៣ សកម្មភាពកិច្ចការបរទេសដ៏រស់រវើក និងមានប្រសិទ្ធភាពរបស់វៀតណាម បានបង្កើតកិត្យានុភាពថ្មីសម្រាប់ប្រទេសលើឆាកអន្តរជាតិ។ ទាំងនោះរួមមានដំណើរទស្សនកិច្ចដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដូចជារបស់លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន, លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រមុខរដ្ឋ រដ្ឋាភិបាលជាច្រើនទៀត។

កម្មវិធី "ពិភពលោកផ្សារភ្ជាប់មួយ" ឆ្នាំនេះ មានវត្តមានពីសំណាក់ឯកអគ្គរដ្ឋទូតជាង ១០ ប្រទេស មកពីប្រទេសដូចជា អាមេរិក រុស្ស៊ី ជប៉ុន អង់គ្លេស កាណាដា កូរ៉េ អ៊ីតាលី ដាណឺម៉ាក អូស្ត្រាលី... ឯកអគ្គរដ្ឋទូតពិតជារំភើប និងចែករំលែកដោយស្មោះអស់ពីចិត្ត និងវាយតម្លៃថា វៀតណាមសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងវិស័យការទូត។

leftcenterrightdel
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង Choi Young-sam អញ្ជើញចូលរួមកម្មវិធី

ឯកអគ្គរដ្ឋទូតអាមេរិក Marc E Knapper បានអត្ថាធិប្បាយថា ឆ្នាំនាំគឺជាឆ្នាំដ៏អស្ចារ្យសម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក។ ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។

ចែករំលែកជាមួយកម្មវិធី “ពីភពលោកផ្សារភ្ជាប់មួយ” ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង Choi Young-sam មានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពដែលកូរ៉េខាងត្បូងជាប្រទេសលេខមួយដែលវិនិយោគនៅវៀតណាម ហើយជឿជាក់ថា “កូរ៉េខាងត្បូងជាប្រទេសស្រលាញ់វៀតណាមជាងគេលើពិភពលោក”។

តាមទស្សនៈរបស់ឯកអគ្គរដ្ឋទូតកាណាដា Shawn Steil វៀតណាមកំពុងដើរតួនាទីសំខាន់កាន់តែខ្លាំងឡើងក្នុងអង្គការអន្តរជាតិ ហើយកាណាដាកំពុងមើលឃើញថា វៀតណាមជាដៃគូដែលចែករំលែកការប្តេជ្ញាចិត្តនិងតម្លៃជាច្រើនក្នុងវិស័យការទូតពហុភាគី។ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏សំខាន់នៅពេលដែលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់កម្រិតកំណត់ត្រាមួយ។

វប្បធម៌ និងម្ហូបវៀតណាម ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

leftcenterrightdel
ឯកអគ្គរដ្ឋទូតរុស្ស៊ី G.S.Bezdetko អញ្ជើញចូលរួមកម្មវិធី

ដោយបានធ្វើការនៅប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំ ឯកអគ្គរដ្ឋទូតរុស្ស៊ី G.S.Bezdetko បានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ខ្លួន។ ទោះបីជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម - រុស្ស៊ី ពិតជាមិនសមស្របនឹងសក្តានុភាពរបស់ភាគីទាំងពីរទេ ហើយនៅតែប្រឈមមុខនឹងការលំបាកជាច្រើនក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ប៉ុន្តែលោកជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា និងទំនាក់ទំនងយូរអង្វែងយ៉ាងរឹងមាំ ប្រទេសទាំងពីរនឹងជំនះពុះពារបន្តយ៉ាងរឹងមាំ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។

យោងតាមលោក Iain Frew - ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ក្រៅពីទំនិញនាំចេញដ៏ធំបំផុតគឺអង្ករ នៅក្នុងផ្សារ ឬផ្សារទំនើបណាមួយក្នុងចក្រភពអង់គ្លេស គេក៏អាចស្វែងរកបានគ្រឿងអាហារសមុទ្រ ឬបង្គាពីប្រទេសវៀតណាម។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតអ៊ីតាលី Marco Della Seta មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌វៀតណាម ជាពិសេសបេតិកភណ្ឌវប្បធម៌វៀតណាម ដែលមានតាំងពីយូរយារណាស់មកហើយ ជាពិសេសតំបន់បេតិកភ័ណ្ឌបុរាណ My Son។

កម្មវិធី “ពិភពលោកផ្សារភ្ជាប់មួយ” ក៏នាំមកនូវការចែករំលែកគួរឱ្យចាប់អារម្មណ៍ពីឯកអគ្គរដ្ឋទូតអំពីម្ហូបវៀតណាមផងដែរ។ ឯកអគ្គរដ្ឋទូតអង់គ្លេស និងអៀ​រ​ឡង់​ខាងជើង Iain Frew ពិតជាចូលចិត្តយ៉ាងខ្លាំងចំពោះមុខម្ហូបនំបញ្ចុកក្តាមហាណូយ។ រីឯឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង Choi Young-sam ចាប់អារម្មណ៍នឹងមុខម្ហូបនៃតំបន់ទាំងបីរបស់វៀតណាម។ មុខម្ហូបបី ដែលគាត់ចូលចិត្តគឺ នំបញ្ចុកសាច់អាំង បាយលៀស និងនំចែវ។ ឯកអគ្គរដ្ឋទូតអូស្ត្រាលី Andrew Goledzinowski ស្រឡាញ់វប្បធម៌កាហ្វេនៅវៀតណាម នៅពេលដែលមនុស្សអាចធ្វើការផង និងរីករាយជាមួយការទទួលទានកាហ្វេផងក្នុងពេលតែមួយ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតអង់គ្លេស និងអៀ​រ​ឡង់​ខាងជើង Iain Frew អញ្ជើញចូលរួមកម្មវិធី

អ្នកកាសែត Ngo Minh Hien អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម (VOV) បានឲ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំទី២ ហើយដែល VTC បានអនុវត្តកម្មវិធី “ពិភពលោកផ្សារភ្ជាប់មួយ”។ នេះគឺជាកម្មវិធីពិសេសមួយសម្រាប់ឯកអគ្គរដ្ឋទូត និងជាប្រធានតំណាងនៃអង្គការអន្តរជាតិនានា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសនានាលើពិភពលោក ហើយមិនត្រឹមតែនិយាយពីកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនិយាយពីកិច្ចសហប្រតិបត្តិការពហុភាគីលើគ្រប់ជ្រុងជ្រោយទៀតផង។

អ្នកកាសែត Tran Duc Thanh នាយកទូរទស្សន៍ VTC បានឲ្យដឹងថា កម្មវិធី “ពិភពលោកផ្សារភ្ជាប់” គឺជា “គោលដៅ” របស់ឯកអគ្គរដ្ឋទូតរៀងរាល់ឱកាសចូលឆ្នាំថ្មីឆ្នាំសកល ដើម្បីចែករំលែកជាមួយទស្សនិកជនក្នុងប្រទេស និងក្រៅប្រទេសអំពីផែនការសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងការទូតរវាងវៀតណាម និងប្រទេសផ្សេងៗទៀត។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងការទូតរវាងវៀតណាម និងប្រទេសនានាត្រូវបានបង្កើត និងអភិវឌ្ឍកាន់តែខ្លាំងឡើង។

“ខ្ញុំសង្ឃឹមថានេះគឺជាកម្មវិធីដែលមានលក្ខណៈពិសេសប្លែកពីគេរបស់ VTC រាល់ពេលដែលបុណ្យចូលឆ្នាំថ្មីមកដល់ ហើយខ្ញុំក៏ជឿជាក់ថា កម្មវិធីនេះនឹងរួមចំណែកក្នុងការភ្ជាប់ទំនាក់ទំនងការទូតរវាងវៀតណាម និងប្រទេសផ្សេងៗ”៕

បកប្រែដោយ Minh Trung