ថ្នាក់ដឹកនាំបានវាយតម្លៃពីស្ថានភាពអន្តរជាតិ និងតំបន់ដែលកាន់តែស្មុគស្មាញ ជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថានសន្តិសុខ ការអភិវឌ្ឍ និងបង្កបញ្ហាជាច្រើនដល់អាស៊ានត្រូវការដោះស្រាយ។ លើសពីនេះទៅទៀត សាមគ្គីភាព ការពឹងផ្អែកលើខ្លួនឯង និងស្វ័យភាពជាយុទ្ធសាស្ត្ររបស់អាស៊ាន ចាំបាច់ត្រូវរក្សា និងលើកកម្ពស់ក្នុងបរិបទបច្ចុប្បន្ន។ នេះជាលក្ខខណ្ឌចាំបាច់ដើម្បីធានានូវជោគជ័យ តួនាទី កិត្យានុភាព និងជំហររបស់អាស៊ាន។ លើសពីនេះ ការលេចឡើងនៃបញ្ហាឆ្លងដែនដែលមានលក្ខណៈចម្រុះកាន់តែច្រើនឡើងៗ ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលសកម្មភាពរបស់ប្រទេសទាំងអស់។ ថ្នាក់ដឹកនាំបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនូវរាល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទាំងក្នុងប្លុក និងជាមួយដៃគូ ចែករំលែកបទពិសោធន៍ និងគាំទ្រការកសាងសមត្ថភាពសម្រាប់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតស្តីពីបញ្ហាអន្តរជាតិ និងតំបន់ (រូប​ថត៖ vnanet.vn)

ទាក់ទងនឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន បណ្តាប្រទេសបានឯកភាពរៀបចំនូវរាល់សកម្មភាពកម្រិតខ្ពស់រវាងអាស៊ាន និងដៃគូមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងស៊ីជម្រៅ។ ថ្នាក់ដឹកនាំទាំងអស់ក៏បានឯកភាពក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពអាស៊ាន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ និងការសន្ទនា និងការកែលម្អប្រសិទ្ធភាពនៃរាល់យន្តការដែលដឹកនាំដោយអាស៊ាន។ ប្រទេសទាំងអស់លើកទឹកចិត្តដៃគូឱ្យចូលរួមក្នុងការកសាង និងរួមចំណែកទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជួយអាស៊ានក្នុងការកសាង សហគមន៍ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម។

ក្នុងពេលផ្លាស់ប្តូរ ពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាអន្តរជាតិ និងតំបន់ ថ្នាក់ដឹកនាំនៃប្រទេសនានាបានអះអាងឡើងវិញនូវគោលជំហរជាគោលការណ៍របស់អាស៊ាន សង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ព្រមទាំងជំរុញការអនុវត្តពេញលេញរបស់អាស៊ានឱ្យបានគ្រប់គ្រាន់ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំសម្រេចឱ្យបាននូវក្រមប្រតិបត្តិដ៏មានប្រសិទ្ធភាព និងសំខាន់នៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២; គាំទ្រនិងលើកកំពស់តួនាទីរបស់អាស៊ានក្នុងការជួយដល់មីយ៉ាន់ម៉ា ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃមតិឯកភាព ៥ ចំណុច  និងចែករំលែកការព្រួយបារម្ភអំពីផលវិបាកនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយសង្កត់ធ្ងន់លើការប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ក្នុងបរិបទនេះលោក Pham Minh Chinh បានលើកឡើងថា បន្ទាប់ពីជាងកន្លះសតវត្សរ៍នៃការបង្កើត និងអភិវឌ្ឍន៍ អាស៊ានមិនដែលមានកិត្យានុភាពល្អ ឬមានបញ្ហាប្រឈមមុខច្រើនដូចសព្វថ្ងៃនេះដែរ។

leftcenterrightdel
ថ្នាក់ដឹកនាំអាស៊ានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ (រូប​ថត៖ vnanet.vn)

ក្នុងបរិបទនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់លើតម្រូវការរបស់អាស៊ានក្នុងការសម្របខ្លួនយ៉ាងស្វាហាប់ និងបង្កើនកម្លាំងផ្ទាល់ខ្លួនដើម្បីបញ្ជាក់ពីតម្លៃយុទ្ធសាស្ត្ររបស់ខ្លួន។ អាស៊ានគប្បីតែពង្រឹងសាមគ្គីភាព និងឯកភាពគ្នាលើកតម្កើងស្មារតីឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងការពឹងពាក់លើខ្លួនឯង ជំរុញយ៉ាងខ្លាំងក្លានូវមជ្ឈភាពរបស់ខ្លួន រក្សាតុល្យភាពយុទ្ធសាស្ត្រក្នុងទំនាក់ទំនងភាពជាមួយដៃគូ បង្កើត និងលើកកម្ពស់វប្បធម៌សន្ទនា កិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់  និងការកសាងទំនុកចិត្ត។ អាស៊ានត្រូវតែរក្សាគោលជំហរជាគោលការណ៍លើបញ្ហាដែលទាក់ទងដោយផ្ទាល់ទៅនឹងបរិយាកាសសន្តិសុខអភិវឌ្ឍន៍ដែលបានលើកឡើងនៅក្នុងឯកសារសំខាន់ៗដូចជាធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ឯកសារទស្សនៈរបស់អាស៊ានលើឥណ្ឌូប៉ាស៊ីហ្វិក (AOIP)  ជាពិសេសការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ...

ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចែករំលែកការវាយតម្លៃរួមលើការប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែខ្លាំងក្លារបស់មហាអំណាចធំៗ ដោយបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់បំផុតដែលប្រទេសសមាជិកអាស៊ានត្រូវតែសាមគ្គីគ្នា លើកកម្ពស់ស្មារតីទទួលខុសត្រូវដើម្បីផលប្រយោជរួមនៃសមាគម។

គូសបញ្ជាក់ឡើងវិញពីគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក លោក Pham Minh Chinh បានសង្កត់ធ្ងន់លើការការពារសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍​នៅលើសមុទ្រខាងកើត ដែលគឺជាផលប្រយោជន៍ និងជាការទទួលខុសត្រូវរបស់ទាំងអស់គ្នា។ លោកនាយករដ្ឋមន្ត្រីបានស្នើអាស៊ានថា ទោះបីមានការលំបាកក៏ដោយ ក៏គួរតែប្រកាន់ខ្ជាប់ខ្ជួននិងការគាំទ្រប្រទេសមីយ៉ាន់ម៉ា ឱ្យអនុវត្តទាំងស្រុងនូវការឯកភាព ៥ ចំណុច ដើម្បីប្រជាជនមីយ៉ាន់ម៉ា ដើម្បីសាមគ្គីភាព កិត្យានុភាព និងមុខមាត់របស់អាស៊ាន និងសម្រាប់ការរំពឹងទុករបស់សហគមន៍អន្តរជាតិចំពោះអាស៊ាន។ អាស៊ានចាំបាច់ត្រូវរក្សាវិធីសាស្រ្តអភិក្រមប្រកបដោយតុល្យភាព និងទំនួលខុសត្រូវចំពោះបញ្ហារុស្ស៊ី-អ៊ុយក្រែន សម្របសម្រួលជាមួយដៃគូ កាត់បន្ថយផលប៉ះពាល់នៃជម្លោះជាមួយតំបន់ និងរួមគ្នារួមចំណែកដល់សន្តិភាព និងស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Minh Trung