ដូចបានលើកឡើងក្នុងអត្ថបទមុនៗ ការតភ្ជាប់រវាងប្រជាជាតិទាំងពីរវៀតណាម-ឡាវ បានអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជននៃប្រទេសទាំងពីរ ហើយបានក្លាយទៅជាចំណងសាមគ្គីភាព សម្ព័ន្ធប្រយុទ្ធពិសេស ជាគំរូដ៏កម្រមានក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងបណ្តាប្រជាជាតិនៅលើពិភពលោក។ សម្ព័ន្ធប្រយុទ្ធពិសេស កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលប្រតិបត្តិការនៅប្រទេសឡាវ គឺជានិមិត្តរូបដ៏ថ្លៃថ្លារវាងប្រជាជនទាំងពីរ វៀតណាម-ឡាវ។

ចំណេះដឹងខាងនយោបាយ

ក្នុងអំឡុងពេលការតស៊ូយ៉ាងស្រួចស្រាលលំបាកវេទនា កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមរាប់ម៉ឺននាក់នៅពេលនោះ ភាគច្រើននៅក្មេងណាស់ អាយុត្រឹមតែដប់ប្រាំបី ឬម្ភៃឆ្នាំប៉ុណ្ណោះ ពួកគេបានឆ្លងកាត់ជួរភ្នំ Truong Son ដ៏មហិមាទៅកាន់ប្រទេសឡាវ ដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិ រួមជាមួយកងទ័ព និងប្រជាជនឡាវ ប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមចាស់ និងអាណាចក្រថ្មី។ លោក Nguyen Van Nghiep អនុប្រធានគណៈកម្មការជាតិទាក់ទងជាមួយកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមនៅឡាវ គឺជាម្នាក់ក្នុងចំណោមពួកគេ។

leftcenterrightdel
កងទ័ពស្ម័គ្រចិត្តវៀតណាមបុកស្រូវជួយប្រជាជនឡាវ (រូបថត៖ សៀវភៅរូបថត “ទំនាក់ទំនងពិសេសវៀតណាម-ឡាវ)

កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ លោក Nghiep ដែលពេលនោះមានអាយុ ១៩ ឆ្នាំ រួមជាមួយយុទ្ធមិត្តរបស់គាត់ចំណុះអង្គភាពកងទ័ពស្ម័គ្រចិត្តវៀតណាមដំបូងនៅតំបន់លេខ៥ នៅពេលនោះបានចាប់ផ្តើមដើរឆ្ពោះទៅកាន់តំបន់ប្រទេសឡាវក្រោម។ លោកនៅចងចាំថា ក្នុងពិធីចេញដំណើរកងទ័ពនៅថ្ងៃនោះ លោក Pham Van Dong បានពាំនាំពាក្យទូន្មានរបស់លោកអ៊ុំ ហូ ដល់ទាហានថា ត្រូវតែគោរព ស្រឡាញ់ និងចាត់ទុកប្រជាជនឡាវជាជនរួមជាតិរបស់ខ្លួន ហើយចាត់ទុកទឹកដីឡាវដូចជាមាតុភូមិទីពីររបស់ខ្លួន។ ជួយប្រទេសមិត្តតែមិនត្រូវប្រទានគុណ  មិនឧបក្រសោបការងារ ជួយឲ្យប្រទេសមិត្តធ្វើដោយខ្លួនឯងបាន។ ដំបូន្មានរបស់លោកអ៊ុំ ហូ បានក្លាយជា "អីវ៉ាន់នយោបាយ" សម្រាប់គាត់ និងយុទ្ធមិត្ត ក្នុងអំឡុងពេលបំពេញភារកិច្ចនៅប្រទេសឡាវ។ លោក Nghiep បានចែករំលែកថា “នៅពេលពួកយើងទៅដល់ប្រទេសឡាវ ពួកយើងជួបប្រទះនឹងឧបសគ្គខ្លាំងណាស់ដោយសារពួកយើងមិនចេះភាសាឡាវ មិនស្គាល់ភូមិសាស្ត្រ និងទំនៀមទម្លាប់ឡាវ ហើយខ្វះសម្ភារៈ និងឆ្លងជំងឺគ្រុនចាញ់ទៀតផង។  ពួកយើងតាំងចិត្តរៀនភាសា ស្វែងយល់ពីទំនៀមទម្លាប់ឡាវ រស់នៅជាមួយគ្នា ធ្វើការរួមគ្នា ផលិតរួមគ្នាជាមួយប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវ ការពារមូលដ្ឋាន និងភូមិស្រុក”។

បទវិរកថា

ក្នុងអំឡុងប្រវត្តិសាស្ត្រប្រយុទ្ធរួមគ្នាក្នុងលេណដ្ឋានតែមួយ នៅគ្រប់ទីកន្លែងក្នុងប្រទេសឡាវ គ្មានកន្លែងណាដែលគ្មានដានជើងរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមឡើយ។ ជាទាហានអន្តរជាតិពិសេសវៀតណាម ដូចដែលលោកប្រធាន Kaysone Phomvihane ហៅពួកគេនាពេលនោះ “បានលើកតម្កើងស្មារតីអន្តរជាតិអធនស្អាតស្អំបរិសុទ្រ ស្រឡាញ់ប្រជាជនឡាវ ដូចឪពុកម្តាយបងប្អូនសាច់ញ្ញាតិរបស់ខ្លូន រួមសុខរួមទុក្ខទទួលយកការលំបាកសម្រាប់ខ្លួនឯង  ប្រកៀកស្មាជាមួយកងទ័ព និងប្រជាជនឡាវនៅទូទាំងប្រទសក្នុងស្មារតីអង់អាចក្លាហាន”។ សាច់ស្រស់ ឈាមស្រស់របស់កងទ័ពវៀតណាម និងកងទ័ពឡាវបានជ្រាបចូលទៅក្នុងជួរភ្នំ Truong Son និងលាយជាមួយនឹងទឹកទន្លេមេគង្គ។ ទឹកភ្នែករបស់វីរៈអ្នកម្តាយឡាវ និងវីរៈអ្នកម្តាយវៀតណាម ដែលមានកូនបានពលីជីវិត សុទ្ធតែមានភាពជូរចត់ឈឺចាប់ និងការបាត់បង់ដូចគ្នា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវ លោក Nguyen Ba Hung បានចែករំលែកថា “មិនត្រឹមតែបន្សល់ទុកឈាមនិងឆ្អឹងប៉ុណ្ណោះទេ ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ថែមទាំងពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីបូជាជីវិតជូនគ្នាទៅវិញទៅមក ដូចជាវិរកថា។ មានកងទ័ពវៀតណាមដែលបានបន្សល់ទុកសាច់ឈាម និងឆ្អឹងនៅលើទឹកដីឡាវ ដើម្បីនាំមកនូវសេរីភាព និងសន្តិភាពជូនប្រជាជននៃប្រទេសទាំងពីរ។ គំរូប្រយុទ្ធរបស់សម្ព័ន្ធប្រយុទ្ធវៀតណាម-ឡាវ ស្មារតីប្រយុទ្ធ និងការពលីជីវិតដ៏អង់អាចក្លាហានរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានជួយបដិវត្តន៍ឡាវមានលក្ខណៈពិសេស ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ”។

សម្រាប់លោក Nghiep វិញ ស្ទើរតែពេញមួយជីវិតនៃសកម្មភាពបដិវត្តន៍របស់គាត់ គឺគាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសឡាវ។ អស់រយៈពេល ១៨ ឆ្នាំ គាត់បានជាអ្នកស្រាវជ្រាវអំពីប្រទេសឡាវ។ អស់រយៈពេល ២៥ ឆ្នាំ គាត់ធ្វើការដោយផ្ទាល់នៅប្រទេសឡាវ ដែលក្នុងនោះ ៦ ឆ្នាំជាកងទ័ពស្ម័គ្រចិត្ត និង ១៩ ឆ្នាំជាអ្នកជំនាញការជួយប្រទេសមិត្ត។ អំឡុងពេលនោះបានក្លាយទៅជាសម័យរុងរឿង ក្នុងឆាកជីវិតរបស់លោក Nghiep។ ហេតុនេះហើយ ទោះបីជាលោកបានចូលនិវត្តន៍ជាង៣០ឆ្នាំ និងឈានចូលអាយុ ៩៣ ឆ្នាំក៏ដោយ ក៏លោកនៅចងចាំអំពីប្រវត្តិវីរភាពនៃប្រទេសទាំងពីរ នៅតែដិតដាមដូចមុនដដែល។ លោក Nghiep បានចែករំលែកថា “ខ្ញុំចាត់ទុកប្រទេសឡាវជាស្រុកកំណើតទីពីររបស់ខ្ញុំ។ អារម្មណ៍នោះកើតចេញពីខ្ញុំ និងយុទ្ធមិត្តនៅប្រទេសឡាវ មិនចេះភាសាឡាវ  ហើយមិនស្គាល់អ្នកណាម្នាក់តាំងពីដំបូង រហូតដល់ខ្ញុំបានចូលរួមជួយបដិវត្តន៍ឡាវ ហើយត្រូវបានប្រជាជនឡាវចាត់ទុកដូចជាកូនចៅនៅក្នុងគ្រួសារ”៕

បកប្រែដោយ Huyen Trang