នៅក្នុងជំនួប លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអះអាងថា រដ្ឋសភាវៀតណាមមានបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាហ្វ្រិកខាងត្បូង ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការសភាក្លាយជាសសរស្តម្ភដ៏សំខាន់ នៃទំនាក់ទំនងទ្វេភាគី។ ហើយបានស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូសភា និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរក្នុងពេលឆាប់ៗនេះ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយ លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង 

លោក Tran Thanh Man ប្រធានរដ្ឋសភា សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនឹងក្លាយជាគំរូសម្រាប់ សភានៃបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភាបានស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរបន្តពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាពហុភាគី និងក្រុមសភានៃបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង ដើម្បីរួមគ្នាការពារផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍។

ចំណែកលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង  បានមានប្រសាសន៍ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាគឺជាកត្តាសំខាន់មួយក្នុងការចែករំលែកបទពិសោធន៍ និងរួមចំណែកដល់ការកសាងនីតិរដ្ឋនៅក្នុងប្រទេសនីមួយៗ។ ក្នុងពេលជាមួយគ្នានេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភា ស្របតាមទំនាក់ទំនងនយោបាយល្អ និងតួនាទីរបស់ប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារជាមួយរដ្ឋសភាវៀតណាម ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានចូលរួមសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ និងបានទៅទស្សនាសារមន្ទីររដ្ឋសភា៕

បកប្រែដោយ Duy Hoan