លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា កិច្ចខិតខំប្រឹងប្រែងក្នុងប្រទេស និងកិច្ចសហប្រតិបត្តិការ រួមទាំងការគាំទ្រដ៏មានតម្លៃរបស់សហគមន៍អន្តរជាតិនាពេលកន្លងមក បានជួយវៀតណាមគ្រប់គ្រងយ៉ាងល្អនូវជំងឺរាតត្បាត Covid-19 និងការអនុវត្ត “គោលដៅពីរក្នុងពេលតែមួយ” គឺការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងស្តារសេដ្ឋកិច្ចសង្គមផង។ 

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh (រូបថត៖ vov.vn)

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនទាំងក្នុង និងក្រៅអាស៊ាន ស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ការស្តារខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក៏ដូចជាការពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ និងការអនុម័តលើចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០។

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានលើកឡើងថា អង្គការសហប្រជាជាតិគួរតែបន្តដើរតួនាទីជាមជ្ឈភាពក្នុងការសម្របសម្រួលគោលនយោបាយ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្រ្តឆ្លើយតបនឹងជំងឺរាតត្បាតទាំងមូល ធានាការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ ទាន់ពេលវេលា ក៏ដូចជាការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺរាតត្បាត Covid-19។ ក្រៅពីនោះ ប្រទេសនានាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅគ្រប់កម្រិតដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយស្តារឡើងវិញក្រោយជំងឺរាតត្បាត ដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងអាទិភាពរបស់ប្រទេសនីមួយៗ រួមទាំងជំរុញសេដ្ឋកិច្ចឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលទៀតផង៕

បកប្រែដោយ Thanh Cong