សមាគមអ្នកសារព័ត៌មានចិនសូមអបអរសាទរមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមដែលនឹងធ្វើឡើងចាប់​ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២១។

មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការកែទម្រង់និងបើកទ្វារទីផ្សាររបស់វៀតណាម។ នេះក៏ជាព្រឹត្តិការណ៍សំខាន់សម្រាប់ជីវភាពនយោបាយរបស់បក្សកុម្មុយនិស្តនិងប្រជាជនវៀតណាម។ វានឹងប៉ះពាល់យ៉ាងជ្រាលជ្រៅទៅលើការកសាងសង្គមនិយមនៅវៀតណាមនាពេលខាងមុខ។ សមាគមអ្នកសារព័ត៌មានចិនបានជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម បក្សនិងប្រជាជនវៀតណាមនឹងបន្តរួបរួមគ្នា ពង្រឹងការដឹកនាំរបស់បក្សនិងប្រព័ន្ធសង្គមនិយម ក៏ដូចជាជំរុញការកែទម្រង់និងការបើកទ្វារទីផ្សារផងដែរ។

leftcenterrightdel
ពាក្យស្លោក ផ្ទាំងបដា និងផ្ទាំងរូបភាពស្វាគមន៍មហាសន្និបាតលើកទី ១៣ របស់បក្ស

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិននិងបក្សកុម្មុយនិស្តវៀតណាម សមាគមអ្នកសារព័ត៌មានយើងទាំងពីរបានបង្កើតទំនាក់ទំនងមិត្តភាព និងសហប្រតិបត្ដិការអស់រយៈពេល ៧០ ឆ្នាំកន្លងមក ដែលរួមចំណែកពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ។

សមាគមអ្នកសារព័ត៌មានចិនតែងតែយល់ដឹងច្បាស់ពីសារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការជាមួយសមាគមអ្នកសារព័ត៌មានវៀតណាម ហើយត្រៀមខ្លួនជាស្រេចសហការជាមួយសមាគមអ្នកសារព័ត៌មានវៀតណាម សំដៅរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន - វៀតណាម។

សារលិខិតអបអរសាទរពីប្រធានសមាគមអ្នកសារព័ត៌មានកូរ៉េខាងត្បូង

ខ្ញុំសូមអបអរសាទរជូនចំពោះមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម។ ឆ្នាំ ២០២១ គឺជាខួបលើកទី ២៩ នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូងនិងវៀតណាម។ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរត្រូវបានពង្រឹងនិងរឹតបន្តឹងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី។

អ្នកសារព័ត៌មានកូរ៉េខាងត្បូងនិងវៀតណាម​ ក៏បានរួមចំណែកកសាងចំណងមិត្តភាពតាមរយៈកិច្ចសហប្រតិបត្តិការ។ អាចបញ្ជាក់បានថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធនិងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍សែនសំខាន់ដែលនឹងកំណត់ចក្ខុវិស័យសម្រាប់អនាគតរបស់ប្រទេសវៀតណាម។ យើងខ្ញុំសូមជូនពរជូនចំពោះប្រទេសវៀតណាមមានអនាគតភ្លឺស្វាងនិងរៀបចំមហាសន្និបាតទទួលបានជោគជ័យ។

សារលិខិតអបអរសាទររបស់ប្រធានសហព័ន្ធសារព័ត៌មានថៃនិងសមាគមអ្នកសារព័ត៌មានថៃ

យើងខ្ញុំយល់ថា មហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍នយោបាយពិសេស ហើយជាតម្រុយសំខាន់មួយក្នុងការរីកចម្រើនរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ យើងតែងតែទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីសមាគមអ្នកសារព័ត៌មានវៀតណាមក្នុងការពង្រឹងនិងពង្រីកសកម្មភាពសារព័ត៌មាន រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងថៃ។

យើងខ្ញុំសូមជូនពរមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមអាណត្តិ ២០២១-២០២៦ ទទួលបានជោគ​ជ័យ។ យើងខ្ញុំសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងសហព័ន្ធសារព័ត៌មានថៃនិងសមាគមអ្នកសារព័ត៌មានថៃជាមួយសមាគមអ្នកសារព័ត៌មានវៀតណាមនឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត ។

សារលិខិតអបអរសាទររបស់ប្រធានសមាគមអ្នកសារព័ត៌មានឡាវ

យើងខ្ញុំមានសេចក្តីរីករាយដោយបានឃើញថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ប្រទេសវៀតណាមទទួលបានសមិទ្ធិផលលេចធ្លោក្នុងការអភិវឌ្ឍប្រទេសដោយបានរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីជារង​ផល​ប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ។

យើងខ្ញុំសង្ឃឹមថា មហាសន្និបាតលើកទី ១៣ របស់បក្សនឹងធ្វើឲ្យប្រទេសវៀតណាមកាន់តែអភិវឌ្ឍថែមទៀត។ សមាគមអ្នកសារព័ត៌មានឡាវសូមជូនពរមហាសន្និបាតទទួលបានជោគជ័យ។

សារលិខិតអបអរសាទររបស់ក្លិបអ្នកសារព័ត៌មានកម្ពុជា

ក្នុងឱកាសដែលបក្សកុម្មុយនិស្តវៀតណាមរៀបចំមហាសន្និបាតលើកទី ១៣ នៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២១ តាងនាមក្លិបអ្នកសារព័ត៌មានកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះមហាសន្និបាត។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ហើយជាតម្រុយសំខាន់បំផុតក្នុងដំណើរការអភិវឌ្ឍន៍របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ឆ្ពោះទៅរកការកំណត់គោលដៅយុទ្ធសាស្ត្រដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ ២០៤៥។

យើងខ្ញុំជឿជាក់ថា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងត្រូវបានរៀបចំប្រកបដោយជោគជ័យ ហើយទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងសមាគមអ្នកសារព័ត៌មានវៀតណាម និងក្លិបអ្នកសារព័ត៌មានកម្ពុជាមានការអភិវឌ្ឍ​កាន់តែខ្លាំងឡើងៗ៕

បកប្រែដោយ Pham Diep