១. មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ឆ្ពោះទៅមហាសន្និបាតលើកទី១៣ របស់បក្ស

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong; នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc; ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូចូលរួមមហាសន្និបាតបក្ខភាគកងទ័ពលើកទី ១១

នៅឆ្នាំ ២០២០ បក្ខភាគចំនួន ៦៧ ក្រោមឱវាទរបស់ថ្នាក់មជ្ឈិម បានរៀបចំមហាសន្និបាត អាណត្តិ ២០២០-២០២៥ ប្រកបដោយជោគជ័យ។ ក្នុងនោះ មហាសន្និបាតបក្ខភាគកងទ័ពលើកទី១១ អាណត្តិ ២០២០-២០២៥ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ប្រកបដោយជោគជ័យ បំពេញបាននូវរាល់ខ្លឹមសារ និងកម្មវិធីដែលបានដាក់ចេញ។   

២. ប្រទេសវៀតណាមបានគ្រប់គ្រងជំងឺរាតត្បាត Covid-19 ដោយជោគជ័យ

leftcenterrightdel
បណ្ឌិតសភាពេទ្យយោធា ចាក់សាកល្បងវ៉ាក់សាំង Covid-19 Nano Covax លើមនុស្ស

នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ វៀតណាមបានរកឃើញករណីដំបូងនៃការឆ្លង Covid-19 ខណៈដែលព័ត៌មានអំពីវីរុស និងជំងឺនេះគឺថ្មីថ្មោងទាំងស្រុង។ ជាមួយនឹងបទពិសោធន៍ទទួលបានពីការប្រឆាំងនឹងការរីករាលដាលនៃជំងឺ SARS វិស័យសុខាភិបាល និងប្រទេសទាំងមូលបានបង្កើតនូវយុទ្ធសាស្រ្តក្នុងការការពារ តាមដាន ដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងលុបបំបាត់ការរីករាលដាលនេះ។ មកទល់បច្ចុប្បន្ននេះ វៀតណាមបានក្លាយជាចំណុចភ្លឺស្វាងមួយនៅលើពិភពលោក ក្នុងការគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាត Covid-19។

៣. សេដ្ឋកិច្ចវៀតណាមស្ថិតក្នុងចំណោមក្រុមដែលមានកំណើនខ្ពស់ជាងគេនៅលើពិភពលោក

leftcenterrightdel
សកម្មភាពផលិតកម្មនៅក្រុមហ៊ុនភាគហ៊ុន Xuan Hoa របស់វៀតណាម

នៅឆ្នាំ ២០២០ កំណើន GDP របស់វៀតណាមសម្រេចបាន ២.៩១% ដែលជាអត្រាខ្ពស់បំផុតមួយនៅលើពិភពលោក។ ទោះបីវាជាអត្រាកំណើនទាបបំផុតក្នុងរយៈពេលពីឆ្នាំ ២០១១-២០២០ ប៉ុន្តែប្រឈមនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ហើយសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងនោះ អត្រានេះត្រូវបានគេចាត់ទុកថាជាជោគជ័យដ៏អស្ចារ្យមួយ។

៤. វៀតណាមបំពេញតួនាទីអន្តរជាតិប្រកបដោយជោគជ័យ

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ

នៅឆ្នាំ ២០២០ វៀតណាមទទួលបានជោគជ័យក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១, ប្រធានអាស៊ានឆ្នាំ ២០២០, ប្រធានក្រុមប្រឹក្សាអន្តរសភានៃសមាគមបណ្តាប្រទេសអាស៊ីអាគ្នេយ៍លើកទី ៤១ (AIPA 41)។ ដោយហេតុនេះ វៀតណាមបានចូលរួមចំណែកជាវិជ្ជមាន និងយ៉ាងសកម្មក្នុងការកសាង និងរៀបចំអង្គការពហុភាគី។

៥. កិច្ចខិតខំប្រឹងប្រែងដើម្បីជំនះនូវផលវិបាកដោយសារទឹកជំនន់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅតំបន់ភាគកណ្តាល

leftcenterrightdel
កងទ័ពចូលរួមក្នុងការស្វែងរក ជួយសង្គ្រោះ និងជំនះនូវផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិនៅខេត្ត Quang Nam

នៅឆ្នាំ ២០២០ វៀតណាមទទួលរងនូវគ្រោះមហន្តរាយធម្មជាតិដ៏កាចសាហាវ និងមិនធម្មតាជាច្រើននៅគ្រប់តំបន់ទាំងអស់នៃប្រទេស  ជាពិសេសទឹកជំនន់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅតំបន់ភាគកណ្តាល។ កម្លាំងមុខងារ រួមទាំងកងកម្លាំងយោធា បានខិតខំប្រឹងប្រែងចូលរួមក្នុងការស្វែងរក ជួយសង្គ្រោះ និងជំនះនូវផលវិបាកដោយសារគ្រោះមហន្តរាយ ក្នុងនោះ មានយុទ្ធជនជាច្រើនបានលះបង់ជីវិតនៅពេលបំពេញភារកិច្ច។

៦. បន្តជំរុញការការពារ និងប្រឆាំងអំពើពុករលួយ និងដោះស្រាយជនល្មើសដែលជាកម្មាភិបាល

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រតិភូចូលរួមសន្និសីទជាតិស្តីពីការបូកសរុបការងារប្រឆាំងអំពើពុករលួយក្នុងដំណាក់កាលឆ្នាំ ២០១៣-២០២០

នៅឆ្នាំ ២០២០ ការងារប្រឆាំងអំពើពុករលួយ ត្រូវបានពង្រឹងបន្ថែមទៀត។ មន្ត្រីជាន់ខ្ពស់ជាច្រើនដែលជាប់ពាក់ព័ន្ធនឹងរឿងក្តីពុករលួយ  ត្រូវបានជំនុំជម្រះយ៉ាងតឹងរ៉ឹង។

៧. រដ្ឋសភា បានបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូជាលើកដំបូង

leftcenterrightdel
ពិធីបើកសម័យប្រជុំលើកទី ១០ របស់រដ្ឋសភា នីតិកាលទី ១៤ តាមប្រព័ន្ធវីដេអូ

នៅឆ្នាំ ២០២០ រដ្ឋសភាវៀតណាមបានក្លាយជាសភាដំបូងបង្អស់មួយនៅលើពិភពលោក ដែលបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ ការដែលរដ្ឋសភាបានត្រួសត្រាយក្នុងការបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ មិនត្រឹមតែចូលរួមចំណែកជាវិជ្ជមានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបទៅនឹងតម្រូវការផ្លាស់ថ្មីវិធីសាស្ត្រធ្វើការ ក្នុងយុគសម័យ ៤.០ នៃរដ្ឋសភានិយាយដោយឡែក និងស្ថាប័ន អង្គការដទៃទៀតនិយាយរួម។

៨. ក្រុមកងទ័ពប្រជាជនវៀតណាម ចូលរួម និងទទួលបានលទ្ធផលខ្ពស់ក្នុង Army Games 2020

leftcenterrightdel
ក្រុមរថក្រោះនៃកងទ័ពប្រជាជនវៀតណាមប្រកួតនៅ Army Games 2020

ចូលរួមការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ២០២០ (Army Games 2020) ក្រុមកងទ័ពប្រជាជនវៀតណាម បានលើកកំពស់ស្មារតីសាមគ្គីភាព ការប្រកួតប្រជែងយ៉ាងសកម្ម ច្នៃប្រឌិត និងសម្រេចបានលទ្ធផលខ្ពស់។ ក្នុងនោះ ក្រុមរថក្រោះទទួលបានមេដាយមាសក្នុងការប្រកួតរថក្រោះធ្វើដំណើរទៅមុខ។ 

៩. "Make in Viet Nam" បើកដំណើរការបណ្តាញ 5G ដែលជារបត់គំឃើញថ្មីមួយក្នុងការផ្លាស់ប្តូរឌីជីថលជាតិ

leftcenterrightdel
ការចុចប៊ូតុងបើកដំណើរការធ្វើអាជីវកម្មសាកល្បងបណ្តាញ 5G របស់ក្រុមហ៊ុន Viettel

ឆ្នាំ ២០២០ គឺជាឆ្នាំដែល វៀតណាមបានចាប់ផ្តើមយ៉ាងខ្លាំងក្លានូវការផ្លាស់ប្តូរឌីជីថលនៅក្នុងគ្រប់ឧស្សាហកម្មនិងវិស័យ ដើម្បីឆ្ពោះទៅការកសាងប្រទេសវៀតណាមឌីជីថលមួយ។ វៀតណាមចាត់ទុកផ្លាតហ្វមឌីជីថល "Make in Viet Nam" ជាមធ្យោបាយមួយដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថលជាតិ។ ក្នុងឆ្នាំកន្លងមក ក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍យោធា (Viettel) ក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) បានធ្វើអាជីវកម្មសាកល្បងបណ្តាញ 5G ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសទី ៥ លើពិភពលោក ដែលជាម្ចាស់កម្មសិទ្ធិហេដ្ឋារចនាសម្ព័ន្ធ 5G និងផលិតឧបករណ៍ 5G។

១០. ប្រទេសវៀតណាមមានឧទ្យានភូគព្ភសាស្ត្រសកលមួយបន្ថែមទៀត

leftcenterrightdel
ឧទ្យានភូគព្ភសាស្ត្រ Dac Nong (រូបថត៖ UNESCO)

នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២០ នៅទីស្នាក់ការអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO)  នៅទីក្រុងប៉ារីស ប្រទេសបារាំង គណៈកម្មាធិការកម្មវិធី និងទំនាក់ទំនងអន្តរជាតិនៃក្រុមប្រឹក្សាប្រតិបត្តិ UNESCO អាណត្តិ ២០៩ បានអនុម័តលើសេចក្តីសំរេចចិត្តដែលទទួលស្គាល់ ឧទ្យានភូគព្ភសាស្ត្រ Dac Nong នៅតំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម ជាឧទ្យានភូគព្ភសាស្ត្រសកល។ ជាមួយនឹងការទទួលស្គាល់នេះ ឧទ្យានភូគព្ភសាស្ត្រ Dac Nong  ក្លាយជាឧទ្យានភូគព្ភសាស្ត្រសកលទី៣ នៅវៀតណាម៕

បកប្រែដោយ Huyen Trang