យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ទល់ការឆ្លងមេរោគផ្លូវដង្ហើម ដែលបណ្តាលមកពីវីរុស Corona ប្រភេទថ្មី (Covid-19) បច្ចុប្បន្នស្ថានភាពនៃការផ្ទុះជំងឺបានរាលដាលដល់ ៨២ ប្រទេសនិងតំបន់ដែលមានអ្នកឆ្លងមេរោគ Covid-19។ ដូច្នេះលទ្ធផលនៃការទប់ទល់នឹងការរាតត្បាតយ៉ាងសកម្មរបស់ប្រទេសនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ហានិភ័យនៃការរាតត្បាតរាលដាលដល់ប្រទេសវៀតណាមគឺពិតជាធំសម្បើមណាស់។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ធ្វើជាអធិបតីនៃកិច្ចប្រជុំអចិន្រ្តៃយ៍របស់រដ្ឋាភិបាលស្តីពីការបង្ការ ទប់ទល់ Covid-19

 

គណៈកម្មាធិការដឹកនាំបានស្នើឱ្យបញ្ឈប់សុពលភាពនៃការលើកលែងទិដ្ឋាការដែលបានផ្តល់ឱ្យជនជាតិវៀតណាមដែលរស់នៅក្រៅប្រទេស ស្របគ្នាជាមួយនឹងការបញ្ឈប់ការលើកលែងទិដ្ឋាការឯកតោភាគីសម្រាប់ប្រទេសនោះតែម្តង។ គណៈកម្មាធិការដឹកនាំក៏បានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្ត - ក្រុង ទាំងមូលរៀបចំយ៉ាងសកម្ម និងម្ចាស់ការនូវកន្លែងសម្រាប់ដាក់ដាច់ដោយឡែកមួយចំនួនដើម្បីត្រៀមជាស្រេចក្នុងការប្រមូលផ្តុំអ្នកសង្ស័យមានជំងឺ Covid-19 បន្ថែមលើទីតាំងដាក់ដាច់ដោយឡែកនានាដែលរៀបចំដោយកងទ័ព។

ពីរឿងអ្នកដំណើរជប៉ុនវិជ្ជមាននឹង SARS-CoV-2 តាមជើងហោះហើរ Vietnam Airlines នោះ កាលពីថ្ងៃទី ៣ ខែមីនា ក្រសួងសុខាភិបាល បានផ្ញើសារទូរលេខទៅក្រសួងនគរបាល និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្នើឲ្យដាក់ដាច់ដោយឡែកលក្ខណៈប្រមូលផ្តុំចំពោះភ្ញៀវចំនួន ៥១ នាក់ (រួមទាំងក្មេងម្នាក់) និងក្រុមបុគ្គលិកទាំងអស់នៃជើងយន្តហោះនោះផងដែរ។ អ្នកដំណើរតភ្ជាប់ជើងហោះហើរចំនួន ២២ នាក់ក៏ត្រូវដាក់ដាច់ដោយឡែកមុនពេលបំពេញបែបបទតភ្ជាប់ជើងហោះហើរ។ កាលវិភាគធ្វើដំណើរ របស់អ្នកដំណើរជប៉ុននៅកម្ពុជាកំពុងត្រូវបានបណ្តាស្ថាប័នមានសមត្ថកិច្ចវៀតណាមសម្របសម្រួលជាមួយជប៉ុនបញ្ជាក់ឲ្យបានច្បាស់ក្បោះក្បាយ។

ទាក់ទិននឹងការចូលរៀនរបស់សិស្សនោះ អនុរដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Huu Do បានមានប្រសាសន៍ថា គិតត្រឹម ថ្ងៃទី២ មិនា នេះ ចំនួនសិស្សទៅរៀននៅសាលាវិទ្យាល័យមានចំនួន ៩៧% ហើយនៅថ្ងៃទី ៣ មិនាគឺ ៩៨,២% ថ្ងៃទី ៤ មិនា គឺ៩៨,៣%។ ប្រការនេះបង្ហាញថា ចំនួននិស្សិតវិលត្រឡប់ទៅសាលារៀនគឺមានចំនួនគ្រប់គ្រាន់ហើយ។

យោងតាមគណៈកម្មាធិការដឹកនាំឲ្យដឹងថា រហូតមកដល់ពេលនេះប្រទេសទាំងមូលបានឃ្លាំមើលនិងដាក់ដាច់ដោយឡែកអ្នកសង្ស័យចំនួន ៩២ ករណី។ ធ្វើការឃ្លាំមើលសុខភាព  (ដាក់ដាច់ដោយឡែក) ជិត ១៦,២០០ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធ និង ចូលមកពីតំបន់មានការរាតត្បាត។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលស្គាល់នូវសមិទ្ធិផល ក្នុងការបង្ការ និងទប់ទល់នឹងការរីករាលដាលនៃ Covid-19 របស់គណៈកម្មាធិការដឹកនាំថ្នាក់ជាតិ រហូតដល់មូលដ្ឋាន និងគ្រប់ស្ថាប័ន ហើយបន្ទាប់ពីរយៈពេលជិត ២៣ ថ្ងៃមកហើយ តែមិនរកឃើញករណីថ្មីនៃ Covid-19 ឡើយ។ ការអនុវត្តនូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងព័ត៌មានវិទ្យាក្នុងការទប់ទល់ជំងឺត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការផ្សាយព័ត៌មានបានអនុវត្តទាន់ពេលវេលា នាំមកនូវផលល្អនៅក្នុងសង្គមទាំងមូល។ ជាពិសេសលោកនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារប្រទេសដែលបានរៀបចំសមយុទ្ធកងទ័ពទាំងមូលក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតមេរោគ និងរៀបចំបានល្អកន្លែងដាក់ដាច់ដោយឡែកទទួលអ្នកត្រូវដាក់ដាច់ដោយឡែក។

ដោយសំដៅទៅលើការវិវឌ្ឍដ៏ស្មុគស្មាញនៃស្ថានភាពរាតត្បាតជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យគ្រប់កម្រិត និងគ្រប់វិស័យទាំងអស់ “មិនចេះនឿយហត់ និងមិនស្ទាក់ស្ទើរ” មានការប្តេជ្ញាចិត្តកាន់តែខ្លាំង ក្នុងការបង្ការនិងទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនៃ Covid-19"។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យ ត្រូវតែជៀសវាងស្ថានភាពនៃ "ការពេញចិត្តលឿនពេក" និងមើលស្រាល ក្នុងការគិតនិងការការពារនិងការត្រួតពិនិត្យជំងឺ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យចាំបាច់អនុវត្តវិធីថ្មីៗ និងសមស្របក្នុងលក្ខណៈទាន់ពេលវេលា ជាពិសេសដើម្បីបង្ការ និងជៀសវាងប្រភពជំងឺនៅ តាមព្រំដែនដីគោក អាកាសចរណ៍ និងក្នុងកន្លែងសាធារណៈ។

ដោយសង្កត់ធ្ងន់លើសារសំខាន់នៃវិធានការណ៍ដាក់ដាច់ដោយឡែកលក្ខណៈប្រមូលផ្តុំនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងការពារប្រទេសបន្តរៀបចំមូលដ្ឋានចាំបាច់ រួមជាមួយមូលដ្ឋានទាំងអស់រៀបចំទីតាំងដើម្បីសម្របសម្រួលក្នុងការដាក់ដាច់ដោយឡែក។ ទាក់ទងនឹងភារកិច្ចស្របគ្នាគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្រ្តីបានរំលឹកពី វិធានការណ៍នានាដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មនិងផលិតកម្ម ជំនះភាពខ្វះខាត ទន់ខ្សោយដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មនិងតំបន់ដែលមានការលំបាក។ សម្តេចនាយករដ្ឋមន្រ្តីបានណែនាំដល់វិស័យសុខាភិបាល និងវិស័យពាក់ព័ន្ធនានាឱ្យបង្រួបបង្រួម និងរៀបចំផែនការលម្អិតដើម្បីផ្ទេរបុគ្គលិកសុខាភិបាល និងធនធានជំនួយផ្សេងទៀតទៅកន្លែងនានាក្នុងករណីមានការផ្ទុះឡើងមេរោគ។ បន្តហាត់សមសមត្ថភាពឆ្លើយតបយ៉ាងរហ័ស និងសំរបសំរួលក្នុងចំណោមគ្រប់ស្ថាប័ន និងមូលដ្ឋាន។ ទន្ទឹមនឹងនោះគឺការរៀបចំផែនការ ទុកបម្រុងអំពីទីតាំង ប្រភពផ្គត់ផ្គង់ចាំបាច់ប្រសិនបើវាត្រូវដាក់ដាច់ដោយឡែកក្នុងទ្រង់ទ្រាយធំទូលាយមិនទុកឲ្យ មានបញ្ហាអសន្តិសុខសម្រាប់អ្នកដែលដាក់ឲ្យឯកោ។

លោកនាយករដ្ឋមន្រ្តីបានសម្តែងនូវការយល់ព្រមជាមួយរាល់អនុសាសន៍របស់គណៈកម្មាធិការដឹកនាំ ព្រមទាំងក៏បានយល់ព្រមឲ្យក្រសួង សុខាភិបាលទិញម៉ាសការពារទុកបម្រុងចំនួន ២០ លានបន្ទះបន្ថែមទៀត និងម៉ាសការពារ N95 មួយចំនួន និងសំលៀកបំពាក់ការពារការរីករាលដាល  ហើយនិងបង្កើតក្រុមការងារអន្តរស្ថាប័នដោយមានការចូលរួមពី៖ សុខភាព, ឧស្សាហកម្ម និងពាណិជ្ជកម្ម, ហិរញ្ញវត្ថុ  ដើម្បីសំរេចលើមធ្យោបាយនៃការធ្វើពាណិជ្ជកម្មឱ្យបានទាន់ពេលវេលានិងតឹងរឹងជាមួយនឹងស្មារតីនៃការធានានូវតំរូវការចាំបាច់សម្រាប់ការបង្ការ និងទប់ទល់មេរោគរាតត្បាត៕

បកប្រែដោយ Minh Trung