leftcenterrightdel
ទិដ្ឋភាពមួយនៃកិច្ចប្រជុំរដ្ឋសភា (រូបថត៖quochoi.vn)

 

១. ច្បាប់សំខាន់ៗជាច្រើនដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសត្រូវបានពិចារណានិងអនុម័តដោយ​រដ្ឋសភា។

នៅឆ្នាំ ២០១៩ រដ្ឋសភាបានអនុម័តច្បាប់ ក្រមច្បាប់ចំនួន ១៨ ដោយមានការគាំទ្រដ៏ខ្ពស់ពីសមាជិករដ្ឋសភា ក្នុងនោះមានគំរោងច្បាប់ខ្លះទទួលបានការគាំទ្ររហូតដល់ ១០០% ពីសមាជិករដ្ឋសភា។ បណ្តាគំរោងច្បាប់ ក្រមច្បាប់ដែលបានអនុម័តគឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងពីការពិតជាក់ស្តែង។ រួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ការកែលំអគុណភាពជីវភាពរបស់ប្រជាជន ការគោរពការពារនិងធានាសិទ្ធិមនុស្ស និងកាតព្វកិច្ចជាមូលដ្ឋានរបស់ពលរដ្ឋ។ ធានាការពារជាតិ សន្តិសុខ និងការធ្វើសមាហរណកម្មអន្តរជាតិ។ កសាងទំនាក់ទំនងការងារប្រកបដោយវឌ្ឍនភាពសុខដុមរមនា និងស្ថិរភាព។ ជំរុញការកែទម្រង់ក្បាលម៉ាស៊ីនរបស់រដ្ឋឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព។

២. បន្តកែលម្អ និងបង្កើនប្រសិទ្ធភាពនៃសកម្មភាពត្រួតពិនិត្យ

នៅឆ្នាំ២០១៩ រដ្ឋសភាបន្តធ្វើការកែលម្អ និងបង្កើនប្រសិទ្ធភាពសកម្មភាពសួរដេញដោលក្នុងទម្រង់“សួរឲ្យបានលឿន ឆ្លើយឲ្យបានឆាប់រហ័ស”។ មានសមាជិករដ្ឋសភាជាច្រើនបានបង្កើនការពិភាក្សាដេញដោលរួមគ្នាជាមួយសមាជិករដ្ឋាភិបាល និងប្រមុខនៃវិស័យនីមួយៗលើគ្រប់បញ្ហាដែលត្រូវបានផ្តល់ចម្លើយប៉ុន្តែមិនបានគ្រប់គ្រាន់ទេ។

៣. ការប្រកាសចេញសេចក្តីសម្រេចចិត្តអនុម័តលើគម្រោងមេស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ

ក្នុងសម័យប្រជុំលើកទី ៨ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ៨៨/២០១៩/QH14 អនុម័តលើផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៃជនជាតិភាគតិច និងតំបន់ភ្នំនៅក្នុងដំណាក់កាល ២០២១-២០៣០។ នេះជា លើកទី ១ ដែលរដ្ឋសភានីតិកាលទី ១៤ មានសេចក្តីសម្រេចមួយស្តីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដែលបានបញ្ចូលទៅក្នុងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។

៤. លើកកម្ពស់ការធ្វើឲ្យជាក់ស្តែងនូវគោលនយោបាយបន្តការកែលម្អ និងការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយដែលកំពុងដំណើរការមានប្រសិទ្ធិភាព។

រដ្ឋសភា និងគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាបានចេញសេចក្តីសំរេចចិត្តសំខាន់ៗជាច្រើនដើម្បីរៀបចំគោលនយោបាយនៃការបន្តកែលម្អនិងរៀបចំរចនាសម្ព័ន្ធនៃប្រព័ន្ធនយោបាយឱ្យមានប្រសិទ្ធិភាព ស្របតាមសេចក្តីសំរេចចិត្តលេខ ១៨- NQ /TW នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនីតិកាលទី១២។ រួមទាំងខ្លឹមសារលេចធ្លោដូចជាការធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំរបស់រដ្ឋាភិបាល ច្បាប់ស្តីពីការរៀបចំរដ្ឋបាលមូលដ្ឋានជាដើម។

៥. ការចូលកាន់តំណែងជាប្រធាន AIPA-41

នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក្នុងនាមរដ្ឋសភាវៀតណាមបានទទួលញញួរកិត្តិយសនៃក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ។ ធ្វើជាប្រធាន AIPA-41 សម្រាប់អាណត្តិ ២០១៩-២០២០។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ការរៀបចំឆ្នាំ២០២០ ដែលជាឆ្នាំពិសេសបំផុតសម្រាប់ប្រទេសរបស់យើងទន្ទឹមនឹងទទួលយកតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រធានសមាគមអាស៊ាន និងប្រធាន AIPA ។

៦. ការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍខ្សែព្រំដែនរវាងវៀតណាម និងកម្ពុជា

នៅក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នដល់សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាព្រំដែនឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងពិធីសារស្តីពីការខណ្ឌសីមា និងបោះបង្គោលព្រំដែននៅលើដីគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។ សេចក្តីសម្រេចចិត្តនេះបង្កើតបានជាក្របខ័ណ្ឌច្បាប់ដ៏រឹងមាំសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍព្រំដែនវៀតណាម - កម្ពុជា ធានាការថែរក្សា ការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងតំបន់ព្រំដែនដោយបង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្តក្នុងការកសាងខ្សែព្រំដែននៃសន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តិការការ ការអភិវឌ្ឍរួមគ្នាដោយឈរលើមូលដ្ឋាននៃការគោរពបូរណភាពទឹកដី ផលប្រយោជន៍ទៅវិញទៅមក សមភាព

៧. អបអរសាទរខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលោក Nguyen Van To និងលោក Bui Bang Doan។

៨. ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីជួយដល់សកម្មភាពរបស់រដ្ឋសភា

ឆ្នាំ ២០១៩ ជាការបោះជំហានគួរឱ្យកត់សម្គាល់របស់រដ្ឋសភាក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន  ដើម្បីបម្រើដល់សកម្មភាពរបស់រដ្ឋសភា។ ចាប់ផ្តើមពីសម័យប្រជុំលើកទី៧ កម្មវិធីគាំទ្រដល់ប្រតិបត្តិការរបស់សមាជិករដ្ឋសភាត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងដោយមានលក្ខណៈពិសេសជាច្រើនដូចជា៖ ផ្តល់ឯកសារប្រជុំយ៉ាងពេញលេញ ស្វែងរកឯកសារដោយសំលេងយ៉ាងរហ័ស ការអានឯកសារជាដើម។ ក្រៅពីនេះការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការទទួលស្គាល់សំឡេងបានជួយដល់ដំណើរការនៃអង្គប្រជុំបានប្រព្រឹត្ដទៅដោយរលូន និងឆាប់រហ័ស៕

បកប្រែដោយ Minh Trung