leftcenterrightdel
លោកនាយឧត្តមសេនីយ៍  Nguyen Tan Cuong ថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត លោកនាយឧត្តមសេនីយ៍  Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានកត់សម្គាល់ លើកសរសើរ និងអបអរសាទរចំពោះសមិទ្ធិផលដែលបក្សភាគនៃវិទ្យាស្ថានកងទ័ពជើងគោកសម្រេចបានក្នុងរយៈពេលកន្លងមក ដែលក្នុងនោះបក្សភាគនៃវិទ្យាស្ថានកងទ័ពជើងគោកបានដឹកនាំការអនុវត្តភារកិច្ចនយោបាយយ៉ាងល្អ លើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល និងការស្រាវជ្រាវវិទ្យាសាស្ត្រឥតឈប់ឈរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងប្រតិភូទស្សនាកន្លែងតាំងពិព័រណ៍សៀវភៅដើម្បីស្វាគមន៍មហាសន្និបាត

អំពីទិសដៅនាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ភារកិច្ចការពារមាតុភូមិ កសាងកងទ័ពបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើបដែលតម្រូវឲ្យភារកិច្ចកាន់តែខ្ពស់។  លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បន្ថែមថា វិទ្យាស្ថានកងទ័ពជើងគោកត្រូវផ្តោតលើការលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងដាក់ខ្លឹមសារថ្មីចូលក្នុងការបណ្តុះបណ្តាលឲ្យស្របតាមស្ថានភាព និងការរៀបចំ និងក្របខ័ណ្ឌរបស់កងទ័ពនាបច្ចុប្បន្ននេះ ជាពិសេសបន្ទាប់ពីការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ទន្ទឹមនឹងនោះ បន្តផ្សព្វផ្សាយ​គោលការណ៍ និងការដឹកនាំរបស់មជ្ឈិម និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសស្តីពីការអប់រំ និងបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ កំណែទម្រង់រដ្ឋបាល និងការធ្វើបរិវត្ដកម្មឌីជីថល។ អនុវត្តឱ្យបានល្អនូវបាវចនា "គុណភាពបណ្ដុះបណ្ដាលរបស់សាលាគឺជាលទ្ធភាពត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាព" ៕

បកប្រែដោយ Pham Diep