លោកអគ្គលេខាបក្ស To Lam បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ជប៉ុន ដែលកំពុងបន្តអភិវឌ្ឍប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព។ លោកអគ្គលេខាបក្ស To Lam បានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោក Sugi Ryotaro ក្នុងទំនាក់ទំនងមិត្តភាព វៀតណាម-ជប៉ុន ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក តាមរយៈការចាក់គ្រឹះមូលដ្ឋានសម្រាប់ការបណ្តុះបណ្តាលភាសាជប៉ុននៅវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ រៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈទ្រង់ទ្រាយធំ ជំរុញការកែលំអបរិស្ថាន របប និងគោលនយោបាយសម្រាប់ពលករ និងកម្មសិក្សការីបរទេស រួមទាំងជនជាតិវៀតណាម និងជួយឧបត្ថម្ភលើកកម្ពស់សមត្ថភាពសម្រាប់ក្រសួង និងស្ថាប័នជាច្រើនរបស់វៀតណាម។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោក Sugi Ryotaro អតីតឯកអគ្គរដ្ឋទូតពិសេស វៀតណាម-ជប៉ុន

លោក Sugi Ryotaro បានជម្រាបជូនលោកអគ្គលេខាបក្ស To Lam អំពីសកម្មភាពដែលបានអនុវត្តនៅវៀតណាមក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក និងនាពេលថ្មីៗនេះ រួមទាំងការជួយឧបត្ថម្ភសម្រាប់ការកែលម្អសម្ភារៈសិក្សា ការពិនិត្យ និងបង្ការជំងឺរលាកថ្លើមនៅខេត្ត Yen Bai។ ដោយចែករំលែកអំពីគំនិតមួយចំនួនសម្រាប់ពេលអនាគត លោក Sugi Ryotaro មានបំណងចង់បង្កើតវង់តន្រ្តីសម្រាប់ជនពិការភ្នែកនៅវៀតណាម; ជំរុញការផ្លាស់ប្តូរ និងស្វែងយល់ពីបទពិសោធន៍របស់ជប៉ុនក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទេសចរណ៍ ដោយហេតុនេះទាក់ទាញភ្ញៀវទេសចរជប៉ុនមកវៀតណាមបន្ថែមទៀត; ជំរុញការកសាងម៉ាកយីហោ និងផ្សព្វផ្សាយផលិតផលប្រចាំតំបន់របស់វៀតណាមនៅជប៉ុន។ល។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោក Sugi Ryotaro អតីតឯកអគ្គរដ្ឋទូតពិសេស វៀតណាម-ជប៉ុន

លោកអគ្គលេខាបក្ស To Lam បានលើកសរសើរចំពោះទឹកចិត្តសប្បុរសរបស់លោក Sugi Ryotaro ចំពោះសកម្មភាពជំនួយមនុស្សធម៌នៅវៀតណាម ក្នុងរយៈពេលកន្លងមក ជាពិសេសការអំពាវនាវ ឧបត្ថម្ភ និងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនបរិច្ចាគសរុបជិត ២០ លានដុល្លារអាមេរិក ដើម្បីជួយជម្នះពុះពារផលវិបាកដោយសារគ្រោះធម្មជាតិក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងទទួលចិញ្ចឹមកុមារវៀតណាមដែលជួបការលំបាកជាង ២០០ នាក់។ លោកអគ្គលេខាបក្ស To Lam បានស្នើឱ្យលោក Sugi Ryotaro បន្តយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មក្នុងវិស័យមួយចំនួនដូចជា៖ រៀបចំសកម្មភាពមនុស្សធម៌លើវិស័យសុខាភិបាល និងអប់រំសម្រាប់តំបន់ដាច់ស្រយាលនៃប្រទេសវៀតណាម; គាំទ្រវៀតណាមផ្សព្វផ្សាយរូបភាពទេសចរណ៍តាមរយៈបណ្តាញផ្សព្វផ្សាយនៅប្រទេសជប៉ុន; បន្តកម្មវិធីផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងប្រទេសទាំងពីរ; គាំទ្រ ជួយឧបត្ថម្ភសហគមន៍ជនជាតិវៀតណាមនៅជប៉ុន។ល។

*នាថ្ងៃដដែល នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Sugi Ryotaro។

លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ជប៉ុន បន្តអភិវឌ្ឍដោយពង្រឹងទំនុកចិត្តនយោបាយ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសសរស្តម្ភសំខាន់ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាលត្រូវបានជំរុញ...ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព; ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ការផ្លាស់ប្តូរវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជោគជ័យនៃទំនាក់ទំនង វៀតណាម-ជប៉ុន នាពេលបច្ចុប្បន្ននេះ គឺអាស្រ័យការខិតខំប្រឹងប្រែង និងការពូនជ្រំរបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ រួមទាំងការរួមចំណែកដ៏ធំធេងរបស់លោក Sugi Ryotaro ផ្ទាល់។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោក Sugi Ryotaro អតីតឯកអគ្គរដ្ឋទូតពិសេស វៀតណាម-ជប៉ុន

លោក Sugi Ryotaro បានឲ្យដឹងថា លោកតែងតែមានមនោសញ្ចេតនាពិសេសសម្រាប់ទឹកដី និងមនុស្សវៀតណាម ហើយនឹងតែងតែខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីបន្តពូនជ្រំ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ លោក Sugi Ryotaro បានចែករំលែកជាមួយលោកប្រធានរដ្ឋ Luong Cuong អំពីកម្មវិធី និងគម្រោងសំដៅជួយឧបត្ថម្ភប្រជាជនវៀតណាមនៅតំបន់ភ្នំ តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោក Sugi Ryotaro អតីតឯកអគ្គរដ្ឋទូតពិសេស វៀតណាម-ជប៉ុន

លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា រដ្ឋវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោក Sugi Ryotaro អនុវត្តកម្មវិធី និងគម្រោងសប្បុរសធម៌នៅវៀតណាម ក៏ដូចជាប្រែគំនិតល្អៗរបស់លោកឱ្យក្លាយជាការពិត។ លោកប្រធានរដ្ឋ Luong Cuong បានវាយតម្លៃខ្ពស់ចំពោះគម្រោងរបស់លោក Sugi Ryotaro លើការការពារសុខភាពសាធារណៈនៅតំបន់ដាច់ស្រយាល និងគំនិតផ្តួចផ្តើមដើម្បីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រទេសជប៉ុន។ លោកប្រធានរដ្ឋ Luong Cuong បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសរបស់លោក Sugi Ryotaro ចំពោះសកម្មភាពជំនួយមនុស្សធម៌នៅវៀតណាម។ លោកប្រធានរដ្ឋ Luong Cuong សង្ឃឹមថា នាពេលខាងមុខ លោក Sugi Ryotaro នឹងបន្តផ្តល់មនោសញ្ចេតនា និងការខិតខំប្រឹងប្រែងជាច្រើន ដើម្បីរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ឱ្យអភិវឌ្ឍប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាពលើគ្រប់វិស័យ; ទន្ទឹមនឹងនោះ បន្តរួមចំណែកពង្រីកកម្មវិធីផ្លាស់ប្តូរវប្បធម៌ប្រពៃណី និងទំនើបរវាងវៀតណាម និងជប៉ុន ផ្សព្វផ្សាយរូបភាពរបស់ជប៉ុននៅវៀតណាម ដោយហេតុនោះជំរុញការយោគយល់រវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Huyen Trang