លោកប្រធានរដ្ឋ Luong Cuong ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋដូមីនីកែន
កប.អនឡាញ - នាព្រឹកថ្ងៃទី ២០ ខែមិនា នៅទីក្រុងហាណូយ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Jaime Francisco Rodriguez ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋដូមីនីកែន មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។