នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវបំណងចង់បង្កើនការផ្លាស់ប្តូរ និងសិក្សាពីបទពិសោធន៍របស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី គោលនយោបាយកំណែទម្រង់របស់ប្រទេសចិននិយាយរួម ខេត្ត Zhejiang និងទីក្រុង Ningbo និយាយដោយឡែក។

leftcenterrightdel
លោក Nguyen Chi Dung អញ្ជើញទៅទស្សនាការតាំងពិព័រណ៍តំបន់ Ningbo តំបន់ពាណិជ្ជកម្មសេរី Zhejiang (រូបថត៖ baochinhphu.vn)

លោក Tang Feifan បានអះអាងថា គណៈកម្មាធិការបក្ស និងអាជ្ញាធរទីក្រុង Ningbo យកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម ហើយសម្ដែងនូវក្ដីរីករាយចំពោះលទ្ធផលវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាមូលដ្ឋាន ជាពិសេសទីក្រុង Hai Phong និងការបើក​ជើងហោះហើរត្រង់ជាមួយទីក្រុងហូជីមិញ។ លោកអភិបាលក្រុង Ningbo បានសម្តែងនូវជំនឿថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិននឹងបន្តរីកចម្រើនថែមទៀត ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍឧស្សាហកម្មក្នុងរយៈពេលខាងមុខ។

ក្នុងដំណើរទស្សនកិច្ចការងារនៅតំបន់ FTZ Ningbo នៅខេត្ត Zhejiang លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យថ្នាក់ដឹកនាំតំបន់ FTZ Ningbo ចែករំលែកនូវគោលនយោបាយ គំរូ និងបទពិសោធន៍ក្នុងការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ជាពិសេសគោលនយោបាយដែលត្រូវបានសាកល្បងនៅតំបន់ Ningbo FTZ ក៏ដូចជាគោលនយោបាយដើម្បីគាំទ្រការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន...៕

បកប្រែដោយ Thuy Anh