leftcenterrightdel
លោក Nguyen Trong Nghia និងលោក Chen Jianwen (រូប​ថត៖ vnanet.vn)

លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេស។ លោកសង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តជំរុញការអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀង និងទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ អាស្រ័យលើនេះធ្វើឲ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ ដោយវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នសារព័ត៌មាននៃប្រទេសទាំងពីរ រួមទាំងកាសែតប្រជាជនរបស់វៀតណាម និងកាសែតប្រជាជនប្រចាំថ្ងៃរបស់ចិន ក្នុងបំណងបង្កើនការយល់ដឹងរវាងប្រជាជន នៃប្រទេសទាំងពីរ លោក Nguyen Trong Nghia បានស្នើឲ្យស្ថាប័នសារព័ត៌មានទាំងពីរបន្តពង្រីកលទ្ធផលដែលសម្រេចបាន និងបន្តដើរតួនាទីត្រួសត្រាយក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសមិទ្ធិផល និងការរីកចម្រើនក្នុងទំនាក់ទំនងសហប្រតិបត្តិការល្អរវាងចិន និងវៀតណាម។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថត​រូប​ជុំ​គ្នា (រូប​ថត៖ vnanet.vn)

ជម្រាបជូនលោក Nguyen Trong Nghia អំពីសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាមរបស់គណៈប្រតិភូកាសែតប្រជាជន​ប្រចាំថ្ងៃ លោក Chen Jianwen បានឲ្យដឹងថា ដំណើរទស្សនកិច្ចបាននាំមកនូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់គណៈប្រតិភូ។ ដោយចែករំលែកជាមួយមតិរបស់លោក Nguyen Trong Nghia អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យឃោសនាអប់រំ និងសារព័ត៌មាន លោក Chen Jianwen បានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ ស្ថាប័នសារព័ត៌មាននៃប្រទេសទាំងពីរនឹងបន្តសហការកាន់តែខ្លាំងក្លាថែមទៀត រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន៕

បកប្រែដោយ Duy Hoan