អនុស្សរណៈនៃការយោគយល់គ្នានេះក្នុង​គោលបំណងបង្កើតមូលដ្ឋានគ្រឹះ និងលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក គាំទ្រសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍របស់ទីក្រុងហូជីមិញ និយាយដោយឡែក និងវៀតណាមនិយាយរួម ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព និងយូរអង្វែង។

leftcenterrightdel
ប្រតិភូក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ

ភាគីទាំងពីរនឹងគាំទ្រដល់ការស្រាវជ្រាវ និងនវានុវត្តន៍ដោយផ្អែកលើភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ រួមទាំងការស្រាវជ្រាវស្នូល ការអនុវត្តក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកទេស។ ភាគីទាំងពីរនឹងបង្កើតក្រុមការងារចម្រុះដើម្បីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តអនុស្សរណៈនេះ។ ក្រុមការងារនឹងជួបប្រជុំគ្នាជារៀងរាល់ឆ្នាំនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នា៕

បកប្រែដោយ Duy Hoan