ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស To Lam បានអះអាងថា វៀតណាមចាត់ទុកសិង្ហបុរី មិនត្រឹមតែជាសមាជិកនៃផ្ទះរួមអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាដៃគូដ៏សំខាន់មួយ ដែលរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមទៀតផង។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោកនាយករដ្ឋមន្ត្រី Lawrence Wong

លោកអគ្គលេខាបក្ស To Lam បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តជាក់ស្ដែងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលឆាប់ៗ តាមរយៈការចុះហត្ថលេខាលើកម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៥-២០៣០។ លោកអគ្គលេខាបក្ស To Lam ក៏បានស្វាគមន៍ និងគាំទ្រចំពោះសំណើសហប្រតិបត្តិការជាមួយសិង្ហបុរី ក្នុងវិស័យថាមពលបៃតង ក៏ដូចជាបណ្តាញថាមពលបៃតងក្នុងតំបន់ផងដែរ។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោកនាយករដ្ឋមន្ត្រី Lawrence Wong

រីឯលោកនាយករដ្ឋមន្ត្រី Lawrence Wong បានឯកភាពខ្ពស់ចំពោះទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ដែលបានលើកឡើងដោយលោកអគ្គលេខាបក្ស To Lam ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ និងការបង្កើតយន្តការថ្មីសមស្របទៅនឹងកម្រិតនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើតសន្ទុះថ្មីសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការពលកម្ម និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។

នាថ្ងៃដដែល នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី Lawrence Wong។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី Lawrence Wong

នៅក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងរយៈពេលកន្លងមក ព្រមទាំងឯកភាពថា វៀតណាម និងសិង្ហបុរីចាំបាច់ត្រូវជំរុញប្រកបដោយប្រសិទ្ធភាពនូវសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ ដោយមានខឿនសេដ្ឋកិច្ចបំពេញបន្ថែមគ្នាទៅវិញទៅមក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ បង្កើនដំណើរទស្សនកិច្ច ការជួបជុំថ្នាក់ជាន់ខ្ពស់ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ការតភ្ជាប់អង្គភាពអាជីវកម្ម។ ប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅថែមទៀត ពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងការវាយតម្លៃស្ថានភាពក្នុងតំបន់ និងនៅលើពិភពលោក សហប្រតិបត្តិការលើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។

ភាគីទាំងពីរក៏បានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី ដើម្បីបង្កើតរបកគំហើញក្នុងវិស័យសហប្រតិបត្តិការថ្មីក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា វៀតណាម និងសិង្ហបុរីចែករំលែកទស្សនៈ  និងចក្ខុវិស័យរួមលើបញ្ហាតំបន់ និងពិភពលោក។

នាព្រឹកថ្ងៃទី ២៦ មិនា នៅវិមានប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះលោកនាយករដ្ឋមន្ត្រី Lawrence Wong។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Lawrence Wong បានជួបពិភាក្សាជាមួយគ្នានៅទីស្នាក់ការរដ្ឋាភិបាល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Lawrence Wong ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម

នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្នុងទំនាក់ទំនងទ្វេភាគី ព្រមទាំងឯកភាពលើវិធានការ "សម្រេចចិត្ត និងទាន់ពេលវេលា" ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ និងបង្កើតរបកគំហើញថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Lawrence Wong

ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់; អនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។ នាយករដ្ឋមន្ត្រីទាំងពីរបានសន្យាពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជាការអប់រំ ការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាពធនធានមនុស្ស សន្តិសុខស្បៀង ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ទេសចរណ៍ ការតភ្ជាប់អាកាសចរណ៍ ការតភ្ជាប់អង្គភាពអាជីវកម្ម និងប្រជាជន។

បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានលិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងកម្មវិធីសកម្មភាព ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចព្រមព្រៀងលើវិស័យពាណិជ្ជកម្មថាមពលខ្យល់ ការទូទាត់ឆ្លងដែនដោយប្រើប្រាស់លេខកូដ QR ការអភិវឌ្ឍឌីជីថល នវានុវត្តន៍ និងការជួយប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី Lawrence Wong។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man និងលោកនាយករដ្ឋមន្ត្រី Lawrence Wong

នៅក្នុងជំនួប លោកប្រធានរដ្ឋសភា Tran Thanh Man បានឲ្យដឹងថា រដ្ឋសភាវៀតណាមនិងសិង្ហបុរីកំពុងសម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ (ដែលបានចុះហត្ថលេខាក្នុងខែឧសភា ឆ្នាំ២០២២) ក៏ដូចជាការយល់ដឹងរួមរវាងភាគីទាំងពីរក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា Tran Thanh Man នៅប្រទេសសិង្ហបុរីក្នុងខែធ្នូ ឆ្នាំ២០២៤។ រដ្ឋសភានៃប្រទេសទាំងពីរនឹងធ្វើការពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកជាប្រចាំនៅក្នុងវេទិកាអន្តរសភាអន្តរជាតិ និងតំបន់ ដូចជាសហភាពអន្តរសភា (IPU) និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី Lawrence Wong

លោកនាយករដ្ឋមន្ត្រី Lawrence Wong បានអះអាងថា សិង្ហបុរីឲ្យតម្លៃ និងមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរផងដែរ៕

បកប្រែដោយ Huyen Trang