លោក Boris Rhein បានវាយតម្លៃថា វៀតណាមជាដៃគូសំខាន់របស់អាល្លឺម៉ង់នៅតំបន់អាស៊ីអាគ្នេយ៍ ហើយតែងតែគាំទ្រការពង្រឹងទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោក Nguyen Hoa Binh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់និយាយរួម និងជាមួយរដ្ឋ Hessen និយាយដោយឡែក។

leftcenterrightdel
លោក Nguyen Hoa Binh និងលោក Boris Rhein (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ភាគីទាំងពីរបានវាយតម្លៃថា នាពេលកន្លងមកនេះ ទំនាក់ទំនងរវាងវៀតណាម និងរដ្ឋ Hesse មានការអភិវឌ្ឍយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាព។ ដោយពិភាក្សាអំពីផែនការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម លោក Boris Rhein បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងការអនុវត្តគម្រោងនេះ ក៏ដូចជាចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុផងដែរ។ លោក Nguyen Hoa Binh ក៏បានស្នើឲ្យអាជ្ញាធររដ្ឋ Hessen បន្តជួយឧបត្ថម្ភវៀតណាមលើវិស័យអប់រំ និងបណ្តុះបណ្តាល ដូចជាផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាម បង្កើនការបញ្ជូនធនធានមនុស្សពីវៀតណាម ទៅធ្វើការនៅរដ្ឋ Hessen...៕

បកប្រែដោយ Thanh Cong