leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ EIB នាពេលថ្មីៗនេះ ហើយបានស្នើឲ្យ EIB និងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ODA ជំនាន់ថ្មី ជាមួយនឹងទំហំហិរញ្ញវត្ថុធំជាង អត្រាការប្រាក់អនុគ្រោះជាង នីតិវិធីងាយស្រួលជាង និងលក្ខខណ្ឌតឹងរ៉ឹងតិចជាង ហើយ​មិនត្រឹមតែផ្តល់ហិរញ្ញវត្ថុដល់តំបន់រដ្ឋប៉ុណ្ណោះទេ ថែមទាំងផ្តល់ជំនួយហិរញ្ញវត្ថុដល់តំបន់សេដ្ឋកិច្ចឯកជនរបស់វៀតណាមទៀតផង។ រួមជាមួយនឹងផ្តល់ហិរញ្ញវត្ថុ EIB ក៏ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយជោគជ័យ និងនិរន្តរភាព ព្រម​ទាំង​ជួយគាំទ្រ ផ្ទេរបច្ចេកវិទ្យាទំនើប បណ្តុះបណ្តាលធនធានមនុស្ស និងវិទ្យាសាស្ត្រគ្រប់គ្រងសម្រាប់វៀតណាម។ ដោយអះអាងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការអនុវត្តការធ្វើបរិវត្តកម្មបៃតង និងការធ្វើបរិវត្តកម្មថាមពល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ EIB ចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការប្រមូលធនធានហិរញ្ញវត្ថុបៃតង កសាងយន្តការអនុគ្រោះ និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រគម្រោងថាមពលកកើតឡើងវិញ កាត់បន្ថយការបំភាយឧស្ម័ន និងការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ។

leftcenterrightdel
 
leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកស្រី Nicola Beer បានឲ្យ​ដឹង​ថា ជាមួយនឹងសមត្ថភាពក្នុងការកៀរគរដើមទុនពីបណ្តាប្រទេសអឺរ៉ុប និងស្ថាប័នហិរញ្ញវត្ថុនោះ EIB ត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈជួយ​គាំទ្រវៀតណាមតាមរយៈគម្រោងជាក់លាក់ ដោយខិតខំជាមួយវៀតណាមសម្រាប់គោលដៅកំណើន ៨% ឬច្រើនជាងនេះនៅឆ្នាំ ២០២៥ និងតួលេខពីរខ្ទង់ក្នុងឆ្នាំបន្ទាប់។ លោកស្រី Nicola Beer សង្ឃឹមថា វៀតណាមនឹងបន្តធ្វើកំណែទម្រង់បែបបទរដ្ឋបាល ដើម្បីឱ្យប្រភពទុន EIB អាចដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍របស់វៀតណាមបានឆាប់ៗ។ លោកស្រីអះអាងថា EIB ត្រៀមខ្លួនជាស្រេចដើម្បីជួយគាំទ្រ​វៀតណាមក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ ផ្ទេរបច្ចេកវិទ្យាទំនើប បណ្តុះបណ្តាលធនធានមនុស្ស និងវិទ្យាសាស្ត្រគ្រប់គ្រង ដូចដែលនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើង៕

បកប្រែដោយ Thanh Cong