លោកនាយករដ្ឋមន្ត្រីសិង្ហបុរីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
នារសៀលថ្ងៃទី ២៥ មីនា លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវភរិយាបានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (នាថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា) តបតាមការអញ្ជើញរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ។