អញ្ជើញចូលរួមពិធីបើកសម័យប្រជុំមាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម លោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូជាច្រើន លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន ...
ក្នុងសុន្ទរកថាបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការបង្កើតសហគមន៍អាស៊ាន និង ខួបទី ៣០ វៀតណាមចូលរួមសមាគម។ នេះក៏ជាឆ្នាំដែលអាស៊ានបានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដើម្បីនាំអាស៊ានចូលទៅក្នុងយុគសម័យថ្មីឆ្ពោះទៅរកសហគមន៍មួយសាមគ្គីភាព ឯកភាពក្នុងភាពចម្រុះ ខ្លួនទីពឹងខ្លួន នវានុវត្តន៍ និងការយកប្រជាជនជាមជ្ឈភាព។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ត្រូវបានបង្កើតឡើងកាលពី៦០ ឆ្នាំមុន អាស៊ានសព្វថ្ងៃនេះបានក្លាយទៅជាសហគមន៍មួយដែលមានប្រទេសចំនួន ១០ ឯកភាពក្នុងភាពចម្រុះ ដែលជាសេដ្ឋកិច្ចធំទី ៥ នៅលើពិភពលោកដែលមានអត្រាកំណើននាំមុខគេ។ គឺជាមជ្ឈមណ្ឌលនៃដំណើរការតភ្ជាប់តំបន់ និងសកល។ គឺជាស្ពានតភ្ជាប់នៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ រួមចំណែកយ៉ាងសកម្មក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ។ ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ អាស៊ានត្រូវបានគេព្យាករណ៍ថានឹងក្លាយជាសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅលើពិភពលោកដែលមានផលិតផលក្នុងស្រុកសរុបលើសពី ១០០០០ ពាន់លានដុល្លារអាមេរិក ដែលជាទីផ្សារអ្នកប្រើប្រាស់ជាង ៨០០ លាននាក់ ហើយនឹងក្លាយជាមជ្ឈមណ្ឌលនៃបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ ជាមួយនឹងសេដ្ឋកិច្ចឌីជីថលដែលរំពឹងទុកថានឹងសម្រេចបានចំនួន ១០០០ ពាន់លានដុល្លារនៅឆ្នាំ២០៣០។
ដើម្បីឱ្យការព្យាករណ៍នោះក្លាយជាការពិត អាស៊ានមិនត្រឹមតែត្រូវការសាមគ្គីភាព ការមូលមតិគ្នា និងការឯកភាពប៉ុណ្ណោះទេ ថែមទាំងត្រូវមានយុទ្ធសាស្ត្រមុតស្រួច ផែនទីបង្ហាញផ្លូវដែលអាចធ្វើទៅបាន ធនធានប្រមូលផ្តុំ និងសកម្មភាពខ្លាំងក្លាៗ។ ឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងអាទិភាពយុទ្ធសាស្ត្រចំនួន៣ និងរបកគំហើញសកម្មភាពចំនួន៣។ អាទិភាពយុទ្ធសាស្ត្រទាំង៣ រួមមាន៖ ផ្តល់អាទិភាពដល់ការពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្ររបស់អាស៊ាន តាមរយៈការពង្រឹងសាមគ្គីភាព និងតួនាទីកណ្តាលរបស់អាស៊ាន។ កសាងអាស៊ានដែលមានភាពធន់នឹងសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្តូរថ្មីកត្តាជំរុញកំណើនបែបប្រពៃណី ទន្ទឹមនឹងការលើកកម្ពស់កត្តាជំរុញកំណើនថ្មី ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។ រក្សាតម្លៃ និងអត្តសញ្ញាណរបស់អាស៊ាន ដូចជាស្មារតីនៃការមូលមតិគ្នា សុខដុមរមនា ឯកភាពក្នុងភាពចម្រុះ និងការគោរពភាពខុសគ្នា។ របកគំហើញសកម្មភាពចំនួន ៣ រួមមាន៖ ការកសាងយន្តការធ្វើការសម្រេចចិត្តដែលអាចបត់បែនបាន មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ ដោយធានាទាំងគោលការណ៍នៃការឯកភាព និងយន្តការជាក់លាក់មួយសម្រាប់គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ។ ជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីកៀរគរធនធានទាំងអស់សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេសគម្រោងសំខាន់ៗ។ ពង្រឹងបន្ថែមទៀតនូវការតភ្ជាប់អាស៊ាន ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ភាពជាដៃគូរយៈពេលបីទសវត្សរ៍ជាមួយអាស៊ានបានអះអាងនូវចក្ខុវិស័យយុទ្ធសាស្ត្រត្រឹមត្រូវរបស់វៀតណាម។ អាស៊ានបានក្លាយជាលំហយុទ្ធសាស្ត្រ និងបរិយាកាសអភិវឌ្ឍន៍សម្រាប់វៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមតែងតែជាសមាជិកសកម្ម និងមានការទទួលខុសត្រូវក្នុងការពង្រឹងសាមគ្គីភាព ពង្រឹងតួនាទីមជ្ឈភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន។ ដោយលើកយកសុភាសិតមួយថា “ដើមឈើមួយមិនអាចបង្កើតភ្នំបាន ដើមឈើបីរួមគ្នាបង្កើតភ្នំខ្ពស់មួយ” លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ប្រការនេះកាន់តែមានភាពត្រឹមត្រូវក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលអាស៊ាន និងវៀតណាមកំពុងប្រឈមមុខនឹងរបត់ប្រវត្តិសាស្ត្រថ្មី រួមគ្នាឆ្ពោះទៅរកគោលដៅពោពេញទៅដោយសេចក្តីប្រាថ្នា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមជឿជាក់យ៉ាងមុតមាំលើសាមគ្គីភាព ឯកភាព ស្មារតីនៃកិច្ចសហប្រតិបត្តិការ ភាពរឹងមាំ និងតម្លៃយុទ្ធសាស្ត្ររបស់អាស៊ាន ហើយប្តេជ្ញាក្លាយជាសមាជិកសកម្ម មានការទទួលខុសត្រូវក្នុងការកសាងសហគមន៍អាស៊ានឯកភាព បរិយាប័ន្ន និងពឹងផ្អែកលើខ្លួនឯង រួមអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនទាំងអស់ក្នុងតំបន់ បណ្តាប្រទេសជាសមាជិក ដៃគូ និងមិត្តអន្តរជាតិ បន្តសរសេរទំព័រប្រវត្តិសាស្ត្រពោរពេញទៅដោយមោទនភាពសម្រាប់បណ្តាប្រទេសក្នុងដំណើរអភិវឌ្ឍន៍របស់អាស៊ាន៕
បកប្រែដោយ Duy Hoan
Type the code from the image