ថ្លែងក្នុងជំនួប លោកប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ទំនាក់ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយមិត្តអាហ្រ្វិក រួមទាំងសាធារណរដ្ឋ Togo ផងដែរ។  លោកប្រធានរដ្ឋ Luong Cuong បានចាត់ទុកថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅបានឃើញពីការអភិវឌ្ឍន៍យ៉ាងសកម្មក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង Togo នៅមានកម្រិត មិនសមនឹងសក្តានុពលរបស់ប្រទេសនីមួយៗនៅឡើយ។

ដោយឈរលើមូលដ្ឋាននោះ លោកប្រធានរដ្ឋ Luong Cuong  បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តវិធានការនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ដើម្បីបង្កើនទំនុកចិត្ដខាងនយោបាយ បង្កើតមូលដ្ឋានរឹងមាំសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; ពង្រឹងការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី អង្គការក្នុងតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការ Francophone សហភាពអាហ្វ្រិក...

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Robert Dussey រដ្ឋមន្ត្រីក្រសួងការបរទេស សមាហរណកម្មតំបន់និងអាណិកជននៃសាធារណរដ្ឋ Togo 

ដោយចាត់ទុកថា ប្រទេសទាំងពីរបានកំណត់សេដ្ឋកិច្ចជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការនោះ លោកប្រធានរដ្ឋ Luong Cuong  បានស្នើឱ្យភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម រ៉ែ ទូរគមនាគមន៍។ ទាក់ទិននឹងការវិនិយោគ ដោយផ្អែកលើជោគជ័យនៃគម្រោងវិនិយោគនៅបរទេសរបស់សហគ្រាសវៀតណាមដូចជា សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) និង Petrovietnam លោកប្រធានរដ្ឋបានស្នើឱ្យ Togo ផ្តល់ព័ត៌មានអំពីឱកាសវិនិយោគ និងគោលនយោបាយអនុគ្រោះដើម្បីអាជីវកម្មវៀតណាមស្រាវជ្រាវវិនិយោគនៅ Togo។

អំពីកិច្ចសហប្រតិបត្តិការកសិកម្ម ដោយមានបទពិសោធន៍ក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការកសិកម្មត្រីភាគីប្រកបដោយជោគជ័យនៅអាហ្វ្រិក រួមទាំងប្រទេស Togo ផងដែរ។  ក្នុងតួនាទីជាប្រទេសនាំចេញកសិផលឈានមុខគេលើពិភពលោក វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងអនុវត្តគម្រោង​សហប្រតិបត្តិការលើការចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា និងផ្តល់អ្នកជំនាញក្នុងវិស័យកសិកម្ម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ដោយសម្តែងការកោតសរសើរចំពោះការតស៊ូប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិកាលពីមុន លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាម និង Togo បច្ចុប្បន្នចែករំលែកចក្ខុវិស័យរួមលើមាគ៌ាអភិវឌ្ឍន៍ប្រទេស ស្ថិរភាពសង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ លោកបានអះអាងថា Togo តែងតែកោតសរសើរ និងគាំទ្រវៀតណាម ហើយចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅអាស៊ី ព្រមទាំងមានបំណងចង់រៀនសូត្របទពិសោធន៍អភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយវៀតណាម។

អំពីកិច្ចសហប្រតិបត្ដិការទ្វេភាគី លោករដ្ឋមន្ត្រី Robert Dussey បានអះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមមិនត្រឹមតែមានអត្ថន័យដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតប៉ុណ្ណោះទេ ថែមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម កំពង់ផែសមុទ្រ ... លោករដ្ឋមន្ត្រីក្រសួងការបរទេស បានសន្យាថា នឹងសម្របសម្រួល និងផ្លាស់ប្តូរជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Pham Diep