នេះគឺជាសកម្មភាពដំបូងរបស់ក្រុម AWCH ក្នុងឆ្នាំ២០២៥ ក្នុងបំណងរួមចំណែករឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាព និងមិត្តភាពរវាងបណ្ដាប្រទេសអាស៊ាន ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូ និងផ្សព្វផ្សាយវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិ។ នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីអបអរសាទរខួបលើកទី ១០ នៃការបង្កើតក្រុម AWCH (២០១៥-២០២៥) និងខួបលើកទី ១០ នៃការរួមដំណើរ និងការរួមចំណែកដោយឥតឈប់ឈរក្នុងការខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ាន។

leftcenterrightdel
លោកស្រី Ngo Phuong Ly ភរិយារបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងប្រតិភូដែលចូលរួមជំនួប

លោកស្រី Ngo Phuong Ly ភរិយារបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម មានជំនឿថា ក្រុម AWCH នឹងបន្តរួមចិត្តរួមកំលាំងក្នុងការពង្រឹងសាមគ្គីភាព ការភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអាស៊ាន រវាងអាស៊ាននិងដៃគូ រួមគ្នាកសាងគ្រួសារអាស៊ានឲ្យកាន់តែរឹងមាំ និងស្អិតរមួត។

តាងនាមក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាក់ស្តែងរបស់ក្រុម AWCH ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក រួមចំណែកបង្កើនការផ្លាស់ប្ដូរ ការយល់ដឹងគ្នាទៅវិញទៅមក និងផ្សព្វផ្សាយវប្បធម៌ប្រកបដោយអត្តសញ្ញាណនៃបណ្ដាប្រទេសអាស៊ាន៕

បកប្រែដោយ Thuy Anh