នារសៀលថ្ងៃទី ៨ មករា នៅទីក្រុងហូជីមិញ លោកអគ្គលេខាបក្ស To Lam បានអញ្ជើញបំពេញទស្សនកិច្ច និងអញ្ជើញជាអធិបតីកិច្ចប្រជុំធ្វើការជាមួយយោធភូមិភាគទី ៧ ស្តីពីភារកិច្ចយោធា ការពារជាតិ ឆ្នាំ ២០២៤ និងទិសដៅភារកិច្ចឆ្នាំ ២០២៥។
លោកអគ្គលេខាបក្ស បានកោតសរសើរដល់កងកម្លាំងយោធភូមិភាគដែលបានបំពេញភារកិច្ចយ៉ាងល្អក្នុងឆ្នាំកន្លងមក។ អំពីភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្ស បានស្នើឲ្យយោធភូមិភាគចាំបាច់ត្រូវយល់ជ្រួតជ្រាបនូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ សេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងស្ថានការណ៍ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគ។
លោកអគ្គលេខាបក្ស To Lam បានស្នើឱ្យយកចិត្តទុកដាក់លើការកសាងគណៈកម្មាធិការបក្សយោធភូមិភាគ ហើយថា គណៈកម្មាធិការបក្ស និងអង្គភាពនីមួយៗ ត្រូវមានភាពស្អាតស្អំ រឹងមាំ និងជាគំរូឆ្នើមក្នុងវិស័យនយោបាយ មនោគមវិជ្ជា ក្រមសីលធម៌ ការចាត់តាំង និងការងារកម្មាភិបាល មានសមត្ថភាព និងកម្លាំងប្រយុទ្ធខ្ពស់។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្សបានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ រួមដំណើរនិងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ យោធភូមិភាគទី៧ និងកងកម្លាំងប្រដាប់អាវុធមូលដ្ឋាន ដើម្បីបំពេញភារកិច្ចយោធា ការពារជាតិ រួមចំណែកកសាងនិងការពារយ៉ាងរឹងមាំមាតុភូមិវៀតណាមសង្គមនិយម៕
បកប្រែដោយ Duy Hoan
Type the code from the image