leftcenterrightdel
លោក To Lam និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ទៅទស្សនានៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម

បន្ទាប់ពីស្តាប់ការឧទ្ទេសនាម និងទៅទស្សនា លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះលំហសារមន្ទីរ និងវត្ថុបុរាណដ៏សំបូរបែប ដែលបង្ហាញយ៉ាងរស់រវើកនូវការអភិវឌ្ឍនៃកងទ័ពប្រជាជនវៀតណាម។ នេះគឺជាគោលដៅសម្រាប់សិក្សាស្រាវជ្រាវអំពីដំណើរការកសាង និងការពារប្រទេសជាតិ ជាពិសេសការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងដំណាក់កាលនីមួយៗនៃការអភិវឌ្ឍប្រទេសវៀតណាម។ សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម គឺជាគោលដៅដ៏មានអត្ថន័យ មិនត្រឹមតែសម្រាប់កងទ័ពប្រជាជន និងប្រជាជនទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនវៀតណាមនៅបរទេស និងមិត្តភក្តិអន្តរជាតិផងដែរ។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា សារមន្ទីប្រវត្តិសាស្ត្រយោធាវៀតណាម បានបង្ហាញឲ្យឃើញថា កងទ័ពបានអនុវត្តល្អនូវទិសដៅយុទ្ធសាស្ត្ររបស់បក្ស ដែលបង្ហាញយ៉ាងច្បាស់នូវស្មារតីធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីប្រទេសជាតិ ដើម្បីប្រជាជន។ លោក To Lam បានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រសួងការពារប្រទេស លើកកម្ពស់តម្លៃនៃសំណង់ប្រវត្តិសាស្ត និងវប្បធម៌ ដែលជាគោលដៅល្អសម្រាប់ស្រាវជ្រាវ រក្សា និងពង្រីកប្រពៃណីវីរភាពរបស់ប្រជាជាតិវៀតណាម តាមរយៈការកសាង និងការពារប្រទេសក្នុងរយៈពេលរាប់ពាន់ឆ្នាំ។

leftcenterrightdel
លោក To Lam ស្តាប់ការឧទ្ទេសនាមអំពីសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម

លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្ត និងការណែនាំរបស់លោកអគ្គលេខាបក្សក្នុងដំណើរទស្សនកិច្ចការងារនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សន្យាថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចភារកិច្ចសាងសង់សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមក្នុងដំណាក់កាលបន្ទាប់។ បច្ចុប្បន្ននេះ សារមន្ទីរកំពុងប្រមូលវត្ថុបុរាណដែលជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃបំផុត ដើម្បីធ្វើឲ្យសារមន្ទីរក្លាយជាគោលដៅដ៏ទាក់ទាញ គួរឲ្យចាប់អារម្មណ៍ និងមានន័យសម្រាប់ប្រជាជនក្នុងប្រទេស និងមិត្តភក្តិអន្តរជាតិ៕

បកប្រែដោយ Thanh Cong