លោកអគ្គលេខាបក្ស To Lam អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខេត្ត Hung Yen
កប.អនឡាញ - អនុវត្តកម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតក្រោយសម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ នារសៀលថ្ងៃទី ២ ខែធ្នូ នៅទីក្រុង Hung Yen លោកអគ្គលេខាបក្ស To Lam និងគណៈប្រតិភូរដ្ឋសភាខេត្ត បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Hung Yen សំដៅជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំ និងឆ្លើយតបទៅនឹងមតិ និងអនុសាសន៍របស់ម្ចាស់ឆ្នោតដែលបានបញ្ជូនទៅរដ្ឋសភា។