លោកប្រធានរដ្ឋសភា Tran Thanh Man បានសម្តែងនូវសេចក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូត និងតំណាង​សហគមន៍ជនជាតិវៀតណាមនៅសិង្ហបុរី; លោកប្រធានរដ្ឋសភា Tran Thanh Man អបអរសាទរចំពោះលទ្ធផលដែលស្ថានទូតវៀតណាម និងសហគមន៍ជនជាតិវៀតណាមនៅសិង្ហបុរីសម្រេចបានក្នុងរយៈពេលកន្លងមក។

leftcenterrightdel
 
leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា និងភរិយា រួមជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី

លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍ជនជាតិវៀតណាមនៅសិង្ហបុរី ដោយចាត់ទុកថា នេះជាស្ពានដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើពិភពលោករវាងវៀតណាមនិងសិង្ហបុរី។ ទន្ទឹមនឹងនោះ បានបញ្ជាក់ថា គោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋគឺយកចិត្តទុកដាក់ចំពោះសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស។

លោកប្រធានរដ្ឋសភា ជឿជាក់ថា សហគមន៍ជនជាតិវៀតណាមនៅសឹង្ហបុរីនឹងកាន់តែអភិវឌ្ឍន៍ សាមគ្គីភាព ខិតខំកសាងសហគមន៍ ឆ្ពោះទៅមាតុភូមិនិងរួមចំណែកក្នុងការកសាងប្រទេសជាតិ៕

បកប្រែដោយ Pham Diep