លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោក Khamtay Siphandone
កប.អនឡាញ - នាថ្ងៃទី ៣ មេសា ក្រោយពីបានទទួលដំណឹងមរណភាពរបស់លោកនាយឧត្តមសេនីយ៍ Khamtay Siphandone អតីតប្រធានបក្សបដិវត្តន៍ឡាវ អតីតប្រធានរដ្ឋ និងជាអតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោក Khamtay Siphandone។