ផ្សព្វផ្សាយលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ហ្វ្រង់កូហ្វូនី ដល់ប្រជាជនទាំងអស់

ថ្លែងមតិក្នុងសម័យប្រជុំ "ដើម្បីពហុភាគីនិយមផ្លាស់ប្ដូរថ្មី" លោក To Lam បានបញ្ជាក់ពីតួនាទីដែលមិនអាចជំនួសបាននៃយន្តការពហុភាគី ដោយលើកឡើងពីការរួមចំណែករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងយន្តការហ្វ្រង់កូហ្វូនី ក្នុងការដោះស្រាយបញ្ហាដែលសហគមន៍អន្តរជាតិមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាដំណើរការកសាងក្របខ័ណ្ឌ និងគោលការណ៍សម្រាប់បញ្ហាដែលកំពុងកើតមាន។

leftcenterrightdel
លោក To Lam ពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយអ្នកជំនាញ និងបញ្ញវន្តដែលជាអាណិកជនវៀតណាមនៅប្រទេសនានាក្នុងសហគមន៍ ហ្វ្រង់កូហ្វូន (រូបថត៖ tuoitre.vn)

ក្នុងគោលបំណងលើកកម្ពស់តួនាទីនៃពហុភាគីនិយម លោក To Lam បានសង្កត់ធ្ងន់លើភាពចាំបាច់ផ្សារភ្ជាប់យន្តការពហុភាគី ជាមួយនឹងដំណើរការផ្លាស់ប្តូរសំខាន់ៗ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើបរិវត្តកម្មបៃតង។ លំហ ហ្វ្រង់កូហ្វូនី ក៏ត្រូវការសម្របខ្លួនទៅនឹងនិន្នាការនេះ ជួយគាំទ្រសមាជិកក្នុងការបង្កើនសមត្ថភាពបច្ចេកវិទ្យា អភិវឌ្ឍថាមពលស្អាត និងអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក To Lam បានបញ្ជាក់ថា លំហហ្វ្រង់កូហ្វូនក៏ត្រូវផ្លាស់ប្តូរតាមទិសដៅផ្តោតលើអាទិភាពរបស់សមាជិក ជាពិសេសលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហការអនុវត្តឯកសារនៃកិច្ចប្រជុំកំពូលនាពេលអនាគត។ លោក To Lam បានស្នើឲ្យបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំតាមរយៈភាសាបារាំង ដើម្បីតភ្ជាប់សមាជិកហ្វ្រង់កូហ្វូន និងផ្សព្វផ្សាយលទ្ធផលនៃកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនដល់ប្រជាជន។

* នារសៀលថ្ងៃដដែល ពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ១៩ បានប្រព្រឹត្តទៅ។ បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការប្រកបដោយប្រសិទ្ធភាព ប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិក ហ្វ្រង់កូហ្វូន បានអនុម័តលើឯកសារសំខាន់ៗជាច្រើន រួមទាំង សេចក្តីថ្លែងការណ៍រួម Villers-Cotterêts សេចក្តីសម្រេចចិត្តស្តីពីស្ថានភាពនយោបាយ និងការពង្រឹងសន្តិភាពក្នុងលំហហ្វ្រង់កូហ្វូន និងសេចក្តីប្រកាសស្ដីពីសាមគ្គីភាពជាមួយលីបង់។

កិច្ចប្រជុំក៏បានឯកភាពថា ហ្គាណា និងសាធារណរដ្ឋស៊ីបក្លាយជាសមាជិកពេញសិទ្ធិ ដោយនាំយកចំនួនសមាជិក OIF ឡើង ៩៣ ប្រទេស ហើយប្រទេសអង់ហ្គោឡា ឈីលី តំបន់ Nouvelle-Escosse (កាណាដា) Polynesia បារាំង និងតំបន់ Sarre (អាល្លឺម៉ង់) ជាអ្នកសង្កេតការណ៍។

កិច្ចប្រជុំបានសម្រេចចិត្តរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់កូហ្វូន លើកទី ៤៦ នៅប្រទេសកូតឌីវ័រនៅឆ្នាំ ២០២៥ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ២០ នៅកម្ពុជានៅឆ្នាំ ២០២៦។

វៀតណាមជាកត្តាមិនអាចខ្វះបានក្នុងសហគមន៍ហ្វ្រង់កូហ្វូន

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី១៩ នាព្រឹកថ្ងៃទី៥ ខែតុលា (ម៉ោងក្នុងតំបន់)  លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានជួបពិភាក្សាការងារជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការ ហ្វ្រង់កូហ្វូន។

leftcenterrightdel
លោក To Lam ជួបពិភាក្សាជាមួយលោកស្រី Louise Mushikiwabo (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ហ្វ្រង់កូហ្វូន ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការទេសចរណ៍ប្រកបដោយនិរន្តរភាព។ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានស្នើឲ្យ OIF យកចិត្តទុកដាក់លើការលើកកម្ពស់គំរូសហប្រតិបត្តិការត្រីភាគី ដើម្បីជួយគាំទ្រដល់ប្រទេសអាហ្រ្វិកក្នុងវិស័យកសិកម្ម និងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ព្រមទាំងបន្តជំរុញការអនុវត្តកម្មវិធី និងគម្រោងសហប្រតិបត្តិការលើវិស័យអប់រំ បង្រៀនភាសាបារាំង និងស្រាវជ្រាវវិទ្យាសាស្ត្រ និងចាប់ផ្ដើមធ្វើអាជីវកម្មដោយប្រើប្រាស់ភាសាបារាំង។

ទន្ទឹមនឹងនោះ លោក To Lam ក៏បានស្នើឲ្យ OIF បន្តយកចិត្តទុកដាក់ និងគាំទ្រការខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងនៅសមុទ្រខាងកើត គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

លោកស្រី Louise Mushikiwabo បានសង្កត់ធ្ងន់ថា វៀតណាមជាកត្តាមិនអាចខ្វះបានក្នុងសហគមន៍ ហ្វ្រង់កូហ្វូន និងវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាម រួមទាំងកម្មាភិបាលវៀតណាមដែលកំពុងកាន់តំណែងសំខាន់ក្នុងទីភ្នាក់ងារ ហ្វ្រង់កូហ្វូន។

ផ្តល់អាទិភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចទាំងបី វៀតណាម-ឡាវ-កម្ពុជា

នារសៀលថ្ងៃទី៥ ខែតុលា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរកំពុងសហការ និងអនុវត្តយ៉ាងសកម្មនូវទិសដៅសំខាន់ៗដែលការិយាល័យនយោបាយនៃប្រទេសទាំងពីរបានឯកភាពក្នុងជំនួបនាពេលថ្មីៗនេះ។

ក្នុងបរិបទដែលស្ថានភាពពិភពលោកមានការវិវត្តដ៏ស្មុគស្មាញ អគ្គលេខាបក្ស និងប្រធានរដ្ឋទាំងពីរបានសង្កត់ធ្ងន់លើតម្លៃនៃសាមគ្គីភាពរវាងវៀតណាម-ឡាវ និងវៀតណាម-ឡាវ-កម្ពុជា ហើយឯកភាពបន្តសហការជាមួយកម្ពុជាដើម្បីជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងបីកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព បំពេញតម្រូវការជាក់ស្តែងរបស់ប្រទេសទាំងបី និងស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី ដោយផ្តល់អាទិភាពដល់ការបង្កើនកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់នៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ឡាវ និងកម្ពុជា។

leftcenterrightdel
លោក To Lam ជួបជាមួយជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក To Lam បានអបអរសាទរចំពោះកម្ពុជាដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន លើកទី២០ នៅឆ្នាំ២០២៦ និងសម្ដែងការជឿទុកចិត្តថា ក្រោមការដឹកនាំរបស់កម្ពុជា សហគមន៍ហ្វ្រង់កូហ្វូន នឹងអភិវឌ្ឍបន្ថែមទៀត ហើយបញ្ជាក់ថាវៀតណាមនឹងគាំទ្រកម្ពុជាក្នុងការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយចំពោះសមិទ្ធិផលនៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជានាពេលកន្លងមក ហើយមានគោលបំណងថា ថ្នាក់ដឹកនាំគ្រប់ជំនាន់នៃសប្រទេសទាំងពីរនឹងបន្តប្រពៃណីនោះ បន្តពូនជ្រំ និងជម្រុញទំនាក់ទំនងស្របតាមតម្រូវការនៃដំណាក់កាលអភិវឌ្ឍន៍ថ្មី។

*នាថ្ងៃទី ៥ ខែតុលា លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋ បានជួបជាមួយលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា លោក Alexander De Croo នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Viola Amherd ប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងការពារជាតិ ការពារជនស៊ីវិល និងកីឡាស្វីស លោក Nikol Pashinyan នាយករដ្ឋមន្ត្រីអាមេនី និងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចហ្វ្រង់កូហ្វូន (FFA) ដើម្បីប្រគល់ពានរង្វាន់ធុរកិច្ចហ្វ្រង់កូហ្វូនគំរូ  ដល់ក្រុមហ៊ុន FPT វៀតណាម  និង Made For A Woman Company, Madagascar។ល៕

បកប្រែដោយ Thuy Anh