អ្នកយកព័ត៌មាន៖ បន្ទាប់ពីលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ២៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម  -​ សហព័ន្ធរុស្ស៊ី។ សូមលោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសបញ្ជាក់ពីអត្ថន័យ និងលទ្ធផលសំខាន់ៗសម្រេចបានក្នុងសម័យប្រជុំនេះ?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ ក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញ និងបូកសរុបការអនុវត្តកំណត់ហេតុនៃសម័យប្រជុំលើកទី ២៤ និងផ្លាស់ប្តូរយោបល់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន និងដាក់ចេញដំណោះស្រាយជាច្រើនសម្រាប់បញ្ហាប្រឈម និងការលំបាកដែលនៅសេសសល់។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ភាគីទាំងពីរបានវាយតម្លៃថា ចាប់តាំងពីសម័យប្រជុំលើកទី២៤ រហូតមកដល់ពេលនេះ ក្រោមការដឹកនាំផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha និងលោកឧបនាយករដ្ឋមន្ត្រី Dmitry Chernyshenko នោះ ក្រុមការងារបានសហការយ៉ាងជិតស្និទ្ធ និងអនុវត្តការងារដែលបានប្រគល់ជូន  ព្រមទាំងរាយការណ៍ជូនថ្នាក់ដឹកនាំនូវរាល់បញ្ហាដែលកើតឡើងបានទាន់ពេល។ តាមរយៈបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ ប្រធានអនុគណៈកម្មាធិការទាំងពីរបានពិភាក្សា និងសហការគ្នាដើម្បីដោះស្រាយការលំបាកយ៉ាងឆាប់រហ័ស។

ភាគីទាំងពីរបានកត់សម្គាល់ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការដែលបានរួមចំណែកលើកកម្ពស់សកម្មភាពសហប្រតិបត្តិការទ្វេភាគី។ ប្រទេសទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺដំណើរទស្សនកិច្ចនៅ​វៀតណាមរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងលោក Tran Thanh Man ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានរដ្ឋសភាវៀតណាម... ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកំពុងកើនឡើងជាវិជ្ជមាន។ ជាពិសេសផលិតផលកសិផល។ កិច្ចសហប្រតិបត្តិការលើវិស័យថាមពល គមនាគមន៍ វិទ្យាសាស្ត្រ អប់រំ ជាពិសេសវប្បធម៌ ទេសចរណ៍ និងកីឡា បានមានជំហានរីកចម្រើន។

ទាក់ទិននឹងទិសដៅនាពេលខាងមុខ ភាគីទាំងពីរបានអនុម័តលើកំណត់ហេតុនៃសម័យប្រជុំ ដែលក្នុងនោះបានឯកភាពលើជាង ១០០ ចំណុចក្នុងវិស័យកិច្ចសហប្រតិបត្តិការជាង ២០ ដោយប្តេជ្ញាជំរុញទំនាក់ទំនងលើវិស័យនយោបាយ ការទូត និងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ កសិកម្ម ឧស្សាហកម្ម ថាមពល-ប្រេងនិងឧស្ម័ន ព័ត៌មាន-សារគមនាគម វិទ្យាសាស្ត្រ-អប់រំ វប្បធម៌-កីឡា ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន ... ទាំងអស់នេះជាលទ្ធផលជាក់ស្តែងដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេស​ទាំងពីរក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ឆ្ពោះទៅខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត។

អ្នកយកព័ត៌មាន៖ នៅពេលខាងមុខនេះ តើយើងនឹងចាត់វិធានការអ្វីខ្លះដើម្បីអនុវត្តលទ្ធផលដែលសម្រេចបានក្នុងសម័យប្រជុំនេះ?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ បន្ទាប់ពីថ្លែងសុន្ទរកថាបិទសម័យប្រជុំ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានបញ្ជាឲ្យអនុគណៈកម្មាធិការវៀតណាមបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីរុស្ស៊ី ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានឯកភាពគ្នានៅសម័យប្រជុំ  ប្ដេជ្ញាដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងលើកកំពស់តួនាទីរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិយាយដោយឡែក។ ក្នុងស្មារតីនោះ ក៏ដូចជាក្នុងបរិបទដែលប្រទេសទាំងពីរត្រៀមរៀបចំខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត ខ្ញុំគិតថា យើងត្រូវផ្តោតលើការយកចិត្តទុកដាក់លើខ្លឹមសារដូចខាងក្រោម៖

ទីមួយ គឺអនុវត្តយ៉ាងម៉ឺងម៉ាត់ និងសកម្មនូវកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់​ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មកកាន់វៀតណាម ក៏ដូចជាជំនួបរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ។

ទីពីរ គឺក្រសួង ស្ថាប័ននានានៃភាគីទាំងពីរលើកកំពស់តួនាទីរបស់ខ្លួន បង្កើនកិច្ចសហប្រតិបត្តិការ  ផ្លាស់ប្តូរជាប្រចាំ និងអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន; ជាមួយគ្នានេះ សម្របសម្រួលដើម្បីដោះស្រាយបញ្ហាដែលកើតឡើងបន្ថែម។

ទី ៣ គឺផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌-កីឡា អប់រំ-បណ្តុះបណ្តាល ពលកម្ម-ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។ ភាគីទាំងពីរត្រូវត្រៀមរៀបចំផែនការ និងរៀបចំប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទំនាក់ទំនងការទូត និងអប់រំដល់ប្រជាជនអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

ទី៤ គឺសម្របសម្រួលជាមួយភាគីរុស្ស៊ីដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍ជនជាតិវៀតណាមដែល​កំពុងរស់នៅក្នុងសហព័ន្ធរុស្ស៊ី។ ដោយមានប្រជាពលរដ្ឋប្រមាណ ៦០,០០០ នាក់ សហគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ីបានរួមចំណែកជាវិជ្ជមានជាច្រើនដល់ប្រទេសជាតិ និងប្រទេសសាមី រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង​វៀតណាម និងសហព័ន្ធរុស្ស៊ី។

អ្នកយកព័ត៌មាន៖ សូមអំណរគុណលោកស្រីអនុរដ្ឋមន្ត្រី!

បកប្រែដោយ Pham Diep