លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមចុះត្រួតពិនិត្យការងារបង្ការ និងគ្រប់គ្រងទឹកជំនន់នៅខេត្ត Tuyen Quang និងខេត្ដ Phu Tho
កប.អនឡាញ - នារសៀលថ្ងៃទី១២ ខែកញ្ញា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានអញ្ជើញចុះពិនិត្យការងារបង្ការ និងគ្រប់គ្រងទឹកជំនន់ និងគ្រោះធម្មជាតិ ព្រមទាំងបានចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជននៅតំបន់រងគ្រោះទឹកជំនន់ និងព្យុះនៅក្នុងខេត្ត Tuyen Quang និងខេត្ត Phu Tho។