leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម អញើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ គឺជាដំណើរទស្សនកិច្ចលើកទី ២ ចាប់តាំងពីដើមអាណត្តិ នៃមហាសន្និបាត លើកទី ១១ នៃបក្សប្រជាជនបដិវត្តន៍ឡាវ (ខែមករា ឆ្នាំ ២០២១) មកទល់នឹងបច្ចុប្បន្ន ហើយបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវរបស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម(ខែកក្កដា ឆ្នាំ២០២៤)។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងបរិបទដែលបក្ស និងប្រទេសទាំងពីរកំពុងអនុវត្តយ៉ាងខ្លាំងក្លានូវសេចក្តីសម្រេចចិត្តរបស់បក្សនីមួយៗ និងរៀបចំយ៉ាងសកម្មសម្រាប់មហាសន្និបាតបក្សនៅគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតរបស់បក្សនីមួយៗ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជំនះការលំបាក និងបញ្ហាប្រឈមជាច្រើន រួមទាំងផលប៉ះពាល់ដែលមិនធ្លាប់មានដោយ​ជំងឺរាតត្បាត Covid-19 ទំនាក់ទំនងវៀតណាម-ឡាវ ដែល​ត្រូវបានដាក់គ្រឹះដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ហើយនិងត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរនោះ បន្ត​មាន​ការ​អភិវឌ្ឍកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ទំនាក់ទំនងនយោបាយត្រូវបានពង្រឹង និងពង្រីក ដោយ​ឥតឈប់ឈរ ចាប់ពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រហូតដល់ទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ កាន់តែមានភាពជឿជាក់ និងជិតស្និទ្ធនឹងគ្នា និងបន្តដើរតួនាទីស្នូល និងដឹកនាំទំនាក់ទំនងទ្វេភាគីជារួម។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស បន្តជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ ខណៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានជំរុញដោយមានការផ្លាស់ប្តូរជាវិជ្ជមាន កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតបន្តត្រូវបានជំរុញប្រកបដោយប្រសិទ្ធភាពកាន់តែខ្ពស់។ ​ស្មារតីសាមគ្គីភាព និងសមិទ្ធិផលសំខាន់ៗដែលសម្រេចបានក្នុងទំនាក់ទំនងវៀតណាម-ឡាវ មិនត្រឹមតែជួយសម្រួលដល់ការងារផ្លាស់ប្តូរថ្មី ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការកសាង និងការពារមាតុភូមិនៃប្រទេសនិមួយៗ និងពង្រឹងកម្លាំងរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ត្រួតកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម
leftcenterrightdel
កុមារស្វាគមន៍ លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម 

ដំណើរទស្សនកិច្ចរបស់ លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ត្រូវបានគេរំពឹងថានឹងបន្តនាំទំនាក់ទំនងវៀតណាម-ឡាវ ឡើងដល់កម្រិតថ្មី ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាព ការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan